វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឥ ពាក្យដែលផ្ដើមដោយ "ឥ" មាន 211 ពាក្យ
ទំព័រ 6 / 8
-
ឥរាចរ
ព្រិល, ភ្លៀងធ្លាក់ព្រិល។
-
ឥរាវតី
ឈ្មោះនទីមួយក្នុងប្រទេសឥណ្ឌា។
-
ឥរាវ័ត
មេឃ, ពពក; សមុទ្រ។
-
ឥរិយា នាម
អាការកម្រើក; ការកម្រើកអង្គាវយវៈមានលើកដៃជើងជាដើម, ការផ្លាស់ប្រែលំនាំមានងាកបែរជាដើម; ឫក, ឫកពា, កិរិយា, លំនាំឫកពា
-
ឥរិយាបថ នាម
ផ្លូវឬគន្លងនៃឥរិយាគឺការដើរ, ឈរ, អង្គុយ, ដេក
-
ឥរិយាបថចារ នាម
ការសម្រេចឬប្រើឥរិយាបថ។
-
ឥរិយាបថនិយម នាម
( ទស្សនៈ .) ទ្រឹស្ដីដែលអះអាងថាឥរិយាបថមនុស្សនិងសត្វអាចត្រូវបានបកស្រាយក្នុងលក្ខខណ្ឌមួយដោយមិនគិតអំពីគំនិតឬអារម្មណ៍និងអះអាងថាចិត្តវិបល្លាសគេអាចព្យាបាលបានតាមរយៈការផ្លាស់ប្ដូរគំរូឥរិយាបថផ្សេងៗ។ក្នុងន័យទូលាយឥរិយាបថនិយមគឺជាទស្សនៈដែលយល់ថាឥរិយាបថគឺជាមូលដ្ឋានក្នុងការយល់ដឹងអំពីបាតុភូតចិត្ត។
-
ឥរិយាបថបរិវត្តន៍ នាម
ការផ្លាស់ឥរិយាបថ។
-
ឥរិយាបថបរិហារ នាម
ការរក្សាឥរិយាបថគឺការចេះលៃឥរិយាបថទាំងបួន។
-
ឥរិយាបថរោគ នាម
រោគដែលកើតព្រោះការប្រើឥរិយាបថពុំស្មើមានអង្គុយច្រើនពេកជាដើម ( ហៅវិសមបរិហារជាពាធក៏បាន )។
-
ឥរិយាបថវិសមភាព
ភាវៈមិនស្មើនៃឥរិយាបថគឺការប្រើឥរិយាបថបួនពុំស្មើ។
-
ឥរិយាបថសមភាព
ការប្រើឥរិយាបថបួនស្មើល្អ។
-
ឥរិយាបថសម្បត្តិ
ការបរិបូណ៌ដោយឥរិយាបថគឺឥរិយាបថទាំងបួនសមរម្យមិនឆ្គង។
-
ឥរិយាបថសម្បន្ន
អ្នកដែលមានឥរិយាបថទាំងបួនសមរម្យ។
-
ឥរិយាបថសម្បន្នា
( ម . ព . ឥរិយាបថសម្បន្ន )។
-
ឥរុវេទ នាម
( ម . ព . វេទ )។
-
ឥលូវ គុណកិរិយា
( ម . ព . ឥឡូវ )។
-
ឥស ធ.
( ព . បុ .) អស់។
-
ឥសកាលដ៏លង់
អស់កាលយូរ ( លើកលែងប្រើយូរហើយ, ឃើញនៅមានតែក្នុងសិលាចារឹកនិងសាស្ត្រាបុរាណខ្លះបន្តិចបន្តួច )។
-
ឥសិ នាម
ឥសីឬឫសី។
-
ឥសិគណៈ
ពួកឥសី។
-
ឥសិគិលិ
ឈ្មោះភ្នំមួយក្នុងពួកភ្នំក្រុងរាជគ្រឹះក្នុងមគធរដ្ឋគឺរដ្ឋពិហារជាប់គ្នានឹងឧត្តរប្រទេស ( ប្រទេសឥណ្ឌាសព្វថ្ងៃនេះ ) មាននិយាយតំណាលក្នុងឥសិគិលិសូត្រ។
-
ឥសិគិលិសូត្រ
ឈ្មោះសូត្រមួយក្នុងសុត្តន្តបិដកនិយាយអំពីព្រះបច្ចេកពុទ្ធ៥០០អង្គដែលនៅអាស្រ័យនាភ្នំឥសិគិលិ ( ក្នុងកាលពីព្រេងនាយ )។
-
ឥសិន្ធរ
( ម . ព . ឦសធរ )។
-
ឥសិបតនមិគទាយវ័ន
( ម . ព . ឥសិបតនៈ )។
-
ឥសិបតនៈ
ឈ្មោះភូមិប្រទេសមួយកន្លែងនៅក្នុងប្រទេសឥណ្ឌាប៉ែកកណ្ដាលជាទីដែលព្រះសព្វញ្ញុពុទ្ធទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រជាបឋមទេសនារបស់ព្រះអង្គ ( ទីនោះសម័យបច្ចុប្បន្ននេះហៅសាន៌ាថ Sarnath នៅជិតក្រុងពារាណសី )។
-
ឥសិបព្វជ្ជា
ការបួសជាឥសី, ផ្នូសឥសី។
-
ឥសិប្បព្វជ្ជា
( ម . ព . ឥសិបព្វជ្ជា )។
-
ឥសិប្បវេទិត
ធម៌ឬច្បាប់ដែលឥសី ( មានព្រះពុទ្ធជាដើម ) សម្ដែងទុកមក។
-
ឥសិភាសិត
ធម៌ឬច្បាប់ដែលឥសីបានថាទុកមក ( រាប់ចូលក្នុងភាសិត៤យ៉ាងក្នុងគម្ពីរពុទ្ធសាសនា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។