វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឥ ពាក្យដែលផ្ដើមដោយ "ឥ" មាន 211 ពាក្យ
ទំព័រ 3 / 8
-
ឥតអំបិល គុណកិរិយា
( ព . ប្រ .) ឥតអំណាច; បង់កម្លាំងទទេ, អសារឥតការ, ឥតប្រយោជន៍
-
ឥតអំពើ គុណកិរិយា
ដែលឥតធ្វើការអ្វី
-
ឥតិវុត្តក នាម
ឈ្មោះគម្ពីរសុត្តន្តបិដកមួយផ្នែកក្នុងពួកខុទ្ទកនិកាយ
-
ឥតិហាស នាម
ឈ្មោះគម្ពីរព្រាហ្មណ៍និយាយអំពីពង្សាវតារពីព្រេងនាយមានរឿងមហាភារតយុទ្ធជាដើម
-
ឥត្ថាគារ នាម
ល្វែងឬបន្ទប់សម្រាប់ព្រះអគ្គមហេសីឬសម្រាប់ភរិយានៃឥស្សរជន, ផ្ទះឬទីដែលមានសុទ្ធតែស្ត្រីស្នំ; ទីខាងក្នុងព្រះរាជវាំង។
-
ឥត្ថិន្ទ្រិយ នាម
ឥន្ទ្រិយគឺស្ត្រី។
-
ឥត្ថី នាម
ស្ត្រី, ស្រី។សម្រាប់ប្រើក្នុងកាព្យកាលបើកវីត្រូវការប្រើ, ដូចជា
-
ឥត្ថីកថា នាម
សម្ដីនិយាយពីរឿងស្ត្រី, ពាក្យនិយាយពីស្រីញី។
-
ឥត្ថីកល្យាណ នាម
( ម . ព . ឥត្ថីរូប )។
-
ឥត្ថីកាម នាម
អ្នកដែលស្រឡាញ់ស្ត្រីជ្រុលពេក, អ្នកងប់ចិត្តទៅរកស្ត្រី។
-
ឥត្ថីកុត្ត នាម
មាយាស្ត្រី, កិច្ចកលរបស់ស្ត្រី, ពុតស្រី។
-
ឥត្ថីចរិយា នាម
ចរិយារបស់ស្ត្រី។
-
ឥត្ថីជន នាម
ពួកស្ត្រី; ស្ត្រីទាំងពួង។
-
ឥត្ថីជាតិ នាម
ជាតិជាស្ត្រី។
-
ឥត្ថីធុត្តភាព នាម
ភាពនៃមនុស្សឥត្ថីធូត។
-
ឥត្ថីធុត្តៈ នាម
អ្នកលេងស្រី។
-
ឥត្ថីធូត នាម
( ម . ព . ឥត្ថីធុត្តៈ )។
-
ឥត្ថីបមុខ នាម
អ្នកដែលយកស្ត្រីធ្វើជាមុខ, អ្នកដែលអាងតែស្រី។
-
ឥត្ថីភាព នាម
ភាពជាស្រី។
-
ឥត្ថីភាវរូប នាម
រូបដែលមានភាពជាស្ត្រី, រូបស្ត្រី។
-
ឥត្ថីភេទ នាម
ភេទស្ត្រី។
-
ឥត្ថីមន្ត នាម
( ម . ព . ឥត្ថីកុត្ត )។
-
ឥត្ថីមាយា នាម
( ម . ព . ឥត្ថីកុត្ត )។
-
ឥត្ថីរត្ន នាម
( ម . ព . ឥត្ថីរ័តន៍ )។
-
ឥត្ថីរូប នាម
លម្អរបស់ស្ត្រី។
-
ឥត្ថីរ័តន៍ នាម
ស្រីរត្ន ( ស្ត្រីកែវ ); ស្ត្រីឆើតឆាយ, នាងឆើតឆោម, នាងឆោមឆាយ; លក្ស្មី។
-
ឥត្ថីលក្ខណ៍ នាម
លក្ខណ៍ស្ត្រី។
-
ឥត្ថីលិង្គ នាម
លក្ខណៈនៃស្ត្រី។
-
ឥត្ថីសម្ភោគ នាម
សម្ភោគជាមួយនឹងស្ត្រី។
-
ឥត្ថុម្មត្តកៈ នាម
ឆ្កួតស្រី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។