វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 96 / 169
-
អរូបព្រហ្ម នាម
ព្រហ្មឥតរូប។
-
អរូបភព នាម
លោកជាទីនៅនៃអរូបព្រហ្ម។
-
អរូបលោក នាម
( ម . ព . អរូបភព )។
-
អរូបី គុណនាម
ដែលឥតរូប
-
អរេ ឧទានសព្ទ
ហឺយ!; អ្ហឺយ!; អ្ហ៊េ!; វ៉ឺយ!; នែវ៉ឺយ!; នែអានេះ!; អាខូច!, នែអាខូច!; អាចោរខូច! ( ពាក្យអាលបនៈទ្រគោះសម្រាប់ប្រើក្នុងកាព្យតាមគួរដល់ការប្រកប )។
-
អរោគ គុណនាម
ដែលឥតរោគ, ឥតជំងឺ ( ប្រើជានីរោគក៏បាន )។
-
អរោគភាព
ភាពជាអ្នកឥតរោគ; ដំណើរមិនមានជំងឺ។
-
អរោគមន្ទីរ នាម
មន្ទីរឬសាលាព្យាបាលជំងឺ, មន្ទីរពេទ្យ។
-
អរោគសាលា នាម
( ម . ព . អរោគមន្ទីរ )។
-
អរោគ្យ នាម
( ម . ព . អរោគ )។
-
អរោគ្យមន្ទីរ នាម
( ម . ព . អរោគមន្ទីរ )។
-
អរោគ្យសាលា នាម
( ម . ព . អរោគមន្ទីរ )។
-
អលក្ខិនី គុណនាម
( ម . ព . អលក្ខី )។
-
អលក្ខី គុណនាម
ដែលឥតលក្ស្មី ( ដែលឥតបុណ្យ; កាឡកណ្ណី )
-
អលក្ស្មី គុណនាម
( ម . ព . អលក្ខី )។
-
អលង្កត គុណនាម
ដែលធ្វើឱ្យសមរម្យគឺដែលប្រដាប់តាក់តែងហើយ, ដែលប្រដាប់ឱ្យល្អ, ឱ្យសមរម្យ
-
អលង្ករណ៍ នាម
គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន ( មានចិញ្ចៀន, កង, ខ្សែដៃ, ខ្សែខ្លួនជាដើម )
-
អលង្ការ នាម
ដូចគ្នានឹងអលង្ករណ៍ដែរ។
-
អលង្ការករ នាម
ជាងទងអ្នកធ្វើគ្រឿងអលង្ការ។
-
អលង្ការដ្ឋាន នាម
កន្លែងលក់គ្រឿងអលង្ការ។
-
អលង្ការភណ្ឌ នាម
គ្រឿងអលង្ការធ្វើពីមាសប្រាក់លោហៈ។ល។ដែលរចនាតាមក្បាច់ដ៏ល្អវិចិត្រ។
-
អលង្ការិនី នាម
( ម . ព . អលង្ការី )។
-
អលង្ការី នាម
អ្នកដែលមានចំណេះជំនាញខាងតុបតែងលម្អ។
-
អលង្ក្រឹត នាម
( ដូចគ្នានឹងអលង្កតដែរ )
-
អលជ្ជាភាព នាម
ភាវៈនៃសេចក្ដីឥតខ្មាស, ដំណើរឥតខ្មាស; ភាពជាអ្នកឥតខ្មាស
-
អលជ្ជិតា នាម
ភាវៈនៃបុគ្គលឥតខ្មាសឬនៃសេចក្ដីឥតខ្មាស។
-
អលជ្ជិនី នាម
( ម . ព . អលជ្ជី )។
-
អលជ្ជិបុគ្គល នាម
បុគ្គលឥតខ្មាស។
-
អលជ្ជី គុណនាមនាម
ដែលឥតខ្មាស; អ្នកឥតខ្មាស
-
អលជ្ជីនិយម នាម
ភាពឥតអៀនខ្មាសការប្រមាថអសីលធម៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។