វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 92 / 169
-
អយ្យក នាម
ជីតា, តា។ខ្មែរប្រើ ( រ . ស .) ជាអយ្យកោ, ប្រើជាព្រះអយ្យកោ, សម្ដេចព្រះរាជអយ្យកោ។
-
អយ្យកធម៌ នាម
សណ្ដាប់ធ្នាប់ឬប្រពៃណីពីជីតាមក
-
អយ្យកបថ នាម
គន្លងឬលំអានរបស់ជីតា។
-
អយ្យកប្បវេណី នាម
( ម . ព . អយ្យកធម៌ )។
-
អយ្យកប្រពៃណី នាម
( ម . ព . អយ្យកធម៌ )។
-
អយ្យកភាព នាម
ភាពជាចាស់ទុំ; ភាពជាអ្នកគួរគេលើកថាជាចាស់ទុំ។
-
អយ្យកា នាម
( ម . ព . អយ្យិកា )។
-
អយ្យការ នាម
ឈ្មោះច្បាប់មួយក្រមមានគតិសម្រាប់ចោទប្រកាន់ព្រមទាំងវិនិច្ឆ័យការផែនដី, សម្រាប់រាជត្រកូល
-
អយ្យការសឹក នាម
ច្បាប់អាជ្ញាសឹក។
-
អយ្យកោ នាម
( ម . ព . អយ្យក )។
-
អយ្យកោទួត នាម
ជីទួត, តាទួត។ខ្មែរប្រើ ( រ . ស .) ជាអយ្យកោទួត, ប្រើជាព្រះអយ្យកោទួត, សម្ដេចព្រះរាជអយ្យកោទួត, ព្រះអយ្យកោទួត។
-
អយ្យកោលា នាម
ជីលា, តាលា។ខ្មែរប្រើ ( រ . ស .) ជាអយ្យកោលា, ប្រើជាព្រះអយ្យកោលា, សម្ដេចព្រះរាជអយ្យកោលា។
-
អយ្យកោលូត នាម
ជីលួត, តាលួត។ខ្មែរប្រើ ( រ . ស .) ជាអយ្យកោលួត, ប្រើជាព្រះអយ្យកោលួត, សម្ដេចព្រះរាជអយ្យកោលួត។
-
អយ្យជន នាម
ជនអ្នកមានត្រកូលខ្ពង់ខ្ពស់; ជនជាម្ចាស់គេ។
-
អយ្យធីតា នាម
ធីតាឬបុត្តនៃអយ្យជន ( ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់; កូនអស់លោក, កូនលោក )។
-
អយ្យបុត្ត នាម
( ម . ព . អយ្យធីតា )។
-
អយ្យា នាម
( ម . ព . អយ្យ )។
-
អយ្យិកា នាម
ជីដូន, ដូន, យាយ។ខ្មែរប្រើជា ( រ . ស .) ( ច្រើនប្រើអយ្យិកាជាង )
-
អរ កិរិយាសព្ទ
មានអំណរ, មានសោមនស្ស, រីករាយចិត្ត, មានចិត្តរីករាយ
-
អរក្ខកម្ម នាម
ការមិនថែរក្សា
-
អរគុណ កិរិយាសព្ទឧទានសព្ទ
អរចំពោះគុណគេ, មានអំណរគុណគេ
-
អរជុន គុណនាមនាម
ស, សថ្លា; ថ្លា; ភ្លឺ, ភ្លឺថ្លា។
-
អរជូន នាម
( ម . ព . អរជុន២)។
-
អរញ្ញ នាម
ព្រៃ
-
អរញ្ញគោចរ នាម
ការត្រាច់ស្វែងរកអាហារក្នុងព្រៃ។
-
អរញ្ញធម្ម នាម
ទំនៀមទម្លាប់អ្នកព្រៃ, សណ្ដាប់ធ្នាប់ឬបែបបទអ្នកស្រុកព្រៃ; ទំនៀមឬបែបបទព្រៃៗ។
-
អរញ្ញបាល នាម
អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ។
-
អរញ្ញបាលិកា នាម
( ម . ព . អរញ្ញបាល )។
-
អរញ្ញបាលី នាម
( ម . ព . អរញ្ញបាល )។
-
អរញ្ញប្បទេស នាម
ព្រៃ, ប្រទេសដែលមានព្រៃ, ព្រៃទាំងមូល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។