វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 9 / 169
-
អគ្គមហាបណ្ឌិត នាម
មហាបណ្ឌិតថ្នាក់ខ្ពស់។
-
អគ្គមហាមាត្យ នាម
អធិបតីនៃសេនាបតី។
-
អគ្គមហាសេនា នាម
( ម . ព . អគ្គមហាមាត្យ )។
-
អគ្គមហាសេនាធិបតី នាម
( ម . ព . អគ្គមហាមាត្យ )។
-
អគ្គមហាសេនាបតី នាម
( ម . ព . អគ្គមហាមាត្យ )។
-
អគ្គមហេសី នាម
មហេសីចម្បង។
-
អគ្គមេធាវី នាម
( ម . ព . អគ្គនីតិមេទី )។
-
អគ្គមេបញ្ជាការ នាម
មេបញ្ជាការជាន់ខ្ពស់
-
អគ្គយាន
យានប្រសើរបំផុត។
-
អគ្គយោធី
សេនាប្រមុខ, ស្ដេចសឹក។
-
អគ្គរដ្ឋទូត នាម
( វិ . ន .) អ្នកតំណាងខាងការទូតរបស់រដ្ឋមួយនៅបរទេសដែលមានតំណែង ( ឋានន្តរសក្ដិ ) ខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសដែលប្រកាន់របបសាធារណរដ្ឋ
-
អគ្គរដ្ឋអាជ្ញា នាម
( ម . ព . អគ្គព្រះរាជអាជ្ញា )។
-
អគ្គរាជ
ព្រះរាជាជាធំចម្បង, អធិរាជ។
-
អគ្គរាជទូត នាម
រាជទូតធំ, រាជទូតចម្បង។
-
អគ្គលេខាធិការ នាម
លេខាធិការធំ។
-
អគ្គលេខាធិការដ្ឋាន នាម
កន្លែងឬទីចាត់ការដែលអគ្គលេខាធិការនិងក្រុមការងារធ្វើការ។
-
អគ្គវាចា
ពាក្យខ្ពស់។
-
អគ្គសារៈ នាម
ភាគសំខាន់ៗអ្វីៗដែលជាខ្លឹមសារឬដែលប្រសើរ។
-
អគ្គសាវិកា
( ម . ព . អគ្គសាវ័ក។
-
អគ្គសាវ័ក នាម
សាវ័កធំ។
-
អគ្គសិល្បិន នាម
អ្នកមានទេពកោសល្យលើជំនាញផ្សេងៗអ្នកជំនាញខាងតន្ត្រីឬអ្នកមានជំនាញខាងសិល្បៈណាមួយ។
-
អគ្គសិល្បៈ នាម
ទេពកោសល្យរបស់អគ្គសិល្បិន។
-
អគ្គសេនាធិការ នាម
សេនាធិការជាន់ខ្ពស់
-
អគ្គសេនានាយក នាម
( ម . ព . សេនាភិមុខ )។
-
អគ្គសេនាបតី នាម
សេនាបតីធំបណ្ដាច់។
-
អគ្គស្នងការ នាម
ស្នងការជាន់ខ្ពស់, អ្នកទទួលចាត់ការជាន់ខ្ពស់, អ្នកទទួលការចាត់ចែងកិច្ចការពិសេស
-
អគ្គស្នងការដ្ឋាន នាម
ទីតាំងឬទីចាត់ការរបស់អគ្គស្នងការ
-
អគ្គស្មាក្ដី នាម
( ម . ព . អគ្គមេធាវី, អគ្គនីតិមេទី )។
-
អគ្គាធិការ នាម
អធិការធំ។
-
អគ្គានុរក្ស នាម
អនុរក្សធំ, អ្នកត្រួតមើលការខុសត្រូវទួទៅ, អ្នកឃ្លាំមើលពុតឬកិរិយាមារយាទអ្នកធ្វើការផ្សេងៗកុំឱ្យធ្វេសប្រហែសក្នុងមុខការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។