វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 82 / 169
-
អភិបាលស្រុក នាម
មន្ត្រីរក្សាស្រុកក្នុងខែត្រ ( ចៅហ្វាយស្រុក )។
-
អភិបាលស្រុករង នាម
មន្ត្រីមានឋានៈរងពីអភិបាលស្រុកមក។
-
អភិបូជា នាម
បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព។
-
អភិប្រណិបាត នាម
( ម . ព . អភិប្រណិប័តន៍ )។
-
អភិប្រណិប័ត កិរិយាសព្ទ
( ម . ព . អភិប្រណិប័តន៍ )។
-
អភិប្រណិប័តន៍ នាម
ការសម្ដែងសេចក្ដីគោរពយ៉ាងក្រៃលែង, ការគំនាប់ដោយគោរព
-
អភិប្រាយ នាម
សេចក្ដីប្រាថ្នា, បំណង; សេចក្ដីត្រូវការ; សេចក្ដីរាយការណ៍; អធិប្បាយ។ខ្មែរប្រើជាកិ . ផងក៏បាន, សំដៅសេចក្ដីថា " និយាយរៀបរាប់, និយាយថ្លែងការណ៍, រាយការណ៍; អធិប្បាយ "។
-
អភិប្រាយវិជ្ជា នាម
( ទស្សនៈ .) ការសិក្សាអំពីទ្រឹស្ដីនិងវិធីសាស្ត្រដែលនិយាយពីការបកស្រាយនិងការយល់ដឹងអំពីអត្ថបទ។អភិប្រាយវិជ្ជាចែកចេញជាពីរគឺទីមួយជាវិទ្យាសាស្ត្រនិងវិធីសាស្ត្រស្ដីពីការបកស្រាយបែបវិទ្យាសាស្ត្រនូវអត្ថបទនានាតាមរយៈសំណេរជាពិសេសគម្ពីរសាសនាគតិបណ្ឌិតនៅក្នុងអក្សរសាស្រ្តអត្ថបទទស្សនវិជ្ជាជាដើម។ទីពីរជាទេវវិជ្ជាស្ដីពីបញ្ញត្តិសាសនាដែលជាមែកធាងនៃទេវវិជ្ជាហើយដែលទាក់ទងនឹងការពន្យល់ឬការបកស្រាយតាមរយៈពាក្យសម្ដីនូវបញ្ញត្តិទ្រឹស្ដីនិងគោលការណ៍ខាងសាសនានិងទស្សនវិជ្ជា។
-
អភិផវ័ន នាម
អនុត្តរភាពអំណាចអំណាចចក្រការគ្របសង្កត់។
-
អភិមង្គល នាម
មង្គលដ៏ឧត្តម, ហេតុដែលនាំឱ្យមានសេចក្ដីចម្រើនក្រៃលែង, អភិវុឌ្ឍករណ៍ ( ព . កា .) ប្រើជាអភិមង្គល៍ ( អៈភិមង់ ) ក៏បាន
-
អភិមង្គល៍ នាម
( ម . ព . អភិមង្គល )។
-
អភិមរ កិរិយាសព្ទនាម
កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្គ្រាម។
-
អភិមាន នាម
សេចក្ដីប្រកាន់ហួសពេក; ការកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ។
-
អភិមានិក នាម
អ្នកប្រាថ្នាទាមទារនូវអ្វីដែលខ្លួនឯងគិតថាត្រឹមត្រូវឬគួរនឹងទទួលបាន។
-
អភិមានី នាម
អ្នកដែលប្រាថ្នាលើសអំពីគុណូបការៈរបស់ខ្លួន។
-
អភិមុខ គុណកិរិយា
ចំមុខ, ចំពោះមុខ។
-
អភិយោគ នាម
ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង
-
អភិរក្ខ កិរិយាសព្ទ
( ម . ព . អភិរក្ស )។
-
អភិរក្ខា នាម
( ម . ព . អភិរក្ស )។
-
អភិរក្ស កិរិយាសព្ទ
រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន។
-
អភិរក្សនិយម នាម
ការប្រកាន់យកនូវនិន្នាការប្រឆាំងនឹងការផ្លាស់ប្ដូរ
-
អភិរក្សា នាម
( ម . ព . អភិរក្ស )។
-
អភិរដ្ឋមន្ត្រី នាម
ពាក្យសន្មតប្រើតាមសម័យនិយមសំដៅសេចក្ដីថា " មហាមាត្រឬមន្ត្រីថ្នាក់ខ្ពស់បំផុត "។
-
អភិរតិ នាម
សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លំាង។
-
អភិរម កិរិយាសព្ទនាម
រីករាយឬត្រេកអរក្រៃពេក; ពេញចិត្ត; នៅអាស្រ័យឬសម្នាក់អាស្រ័យដោយសប្បាយ ( ប្រើជាអភិរម្យក៏បាន, អ . ថ . រំ )។
-
អភិរម្យ នាម
ដូចគ្នានឹងអភិរម១កិ . ដែរ។
-
អភិរាជ នាម
អធិរាជ ( ម . ប្រ .)។
-
អភិរាម គុណនាម
ល្អ, ប្រពៃ, ថ្លៃថ្លា។
-
អភិរាស្ត្រមន្ត្រី គុណនាម
( ម . ព . អភិរដ្ឋមន្ត្រី )។
-
អភិរូប កិរិយាសព្ទ
មានរូបល្អ, មានលម្អ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។