វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 81 / 169
-
អភិទោសសម័យ នាម
( ម . ព . អភិទោសកាល )។
-
អភិទ្រោះ នាមកិរិយាសព្ទគុណនាម
ការកំហែង, គំរាម, សង្កត់សង្កិន, ជំលាបដាក់ ( ខ្មែរប្រើជាកិ . ឬគុ . ក៏បាន )
-
អភិធជមហារដ្ឋគុរុ នាម
គ្រូនៃមហារដ្ឋដូចជាទង់ដ៏ខ្ពស់។ឋានន្តរជាសមណស័ក្ដិថ្នាក់ខ្ពស់បំផុតឡើងពីថ្នាក់អគ្គមហាបណ្ឌិតមក, ជាសមណស័ក្ដិដែលរដ្ឋាភិបាលតាំងព្រះមហាថេរជាអ្នកប្រាជ្ញក្នុងសហភាពភូមា។
-
អភិធម្ម នាម
ធម៌មានសេចក្ដីល្អិតក្រៃលែង ...; ធម៌និយាយអំពីចិត្ត, ចេតសិក, រូប, និញ្វន ( ព . ពុ .)។
-
អភិធាន នាម
ឈ្មោះ; មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរឬដែលប្រមូលមករៀបរៀងដោយពួកៗ ( ហៅអភិធានសព្ទក៏បាន )។
-
អភិធានសព្ទ នាម
( ម . ព . អភិធាន )។
-
អភិធាវ័ន នាម
ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត។
-
អភិធេយ្យ នាម
ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ ( រ . ស .) ប្រើជានាមាភិធេយ្យឬនាមាភិធៃយក៏មាន
-
អភិធៃយ នាម
( ម . ព . អភិធេយ្យ )។
-
អភិនន្ទ កិរិយាសព្ទ
ត្រេកអរខ្លំាង។
-
អភិនន្ទនភាព នាម
ភាពឬភាវៈនៃអំណរខ្លំាង។
-
អភិនន្ទនាការ នាម
អាការអភិនន្ទន៍។
-
អភិនន្ទន៍ នាម
អំណរខ្លាំង។
-
អភិនព គុណនាម
ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស
-
អភិនវកម្ម នាម
ការដែលទើបបង្កើតថ្មី។
-
អភិនិវេស នាម
ការតាំងចិត្ត, សេចក្ដីព្យាយាម; ការខំប្រឹងសិក្សា
-
អភិនិស្ក្រមណ៍ នាម
ការលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌; ការចេញបួស
-
អភិនីហារ នាម
ការតាំងចិត្តប្រាថ្នា; សេចក្ដីប្រាថ្នា; បំណង; ការកសាងសន្សំបុណ្យកុសល; ការអប់រំបន្ទុំបារមី
-
អភិនីហារសម្បន្ន នាម
អ្នកដែលមានអភិនីហារគ្រប់គ្រាន់។
-
អភិនីហារសម្បន្នា នាម
( ម . ព . អភិនីហារសម្បន្ន )។
-
អភិនេស្ក្រមណ៍ នាម
( ម . ព . អភិនិស្ក្រមណ៍ )។
-
អភិនេស្ក្រម៍ នាម
អ្នកដែលលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌ឬអ្នកចេញបួស, បព្វជិត
-
អភិបាល នាម
អ្នកគ្រប់គ្រង; អ្នកបីបាច់រក្សា, អ្នកថែរក្សា។ការគ្រប់គ្រង; ការបីបាច់, ការថែរក្សា។
-
អភិបាលកិច្ច នាម
ការគ្រប់គ្រង។
-
អភិបាលខេត្ត នាម
មន្ត្រីរក្សាខែត្រគឺមន្ត្រីអ្នកត្រួតត្រាការរាជការក្នុងខែត្រទាំងមូល ( ចៅហ្វាយខែត្រ )។
-
អភិបាលខែត្រ នាម
( ម . ព . អភិបាលខេត្ត )។
-
អភិបាលខែត្ររង នាម
មន្ត្រីមានឋានៈរងពីអភិបាលខែត្រមក។
-
អភិបាលជន នាម
ជនអ្នកអភិបាល។
-
អភិបាលជេដ្ឋ នាម
អ្នកដែលជាធំក្នុងអភិបាល។
-
អភិបាលភាព នាម
ភាវៈនៃអភិបាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។