វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 80 / 169
-
អភិចរិយា នាម
ឫកពាខ្ពង់ខ្ពស់, ភាពថ្លៃថ្នូរ។
-
អភិចលនា នាម
កោលាហលការជ្រួលច្របល់ខ្លាំងការរំជើបរំជួលក្នុងចិត្ត។
-
អភិច្ឆា នាម
ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន។
-
អភិជន នាម
មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ។
-
អភិជនភាព នាម
ភាពជាអភិជនភាពខ្ពង់ខ្ពស់ថ្លៃថ្នូរ។
-
អភិជនាធិបតេយ្យ នាម
របបគ្រប់គ្រងដែលអំណាចស្ថិតនៅលើក្រុមអភិជន។
-
អភិជាត កិរិយាសព្ទគុណនាម
មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ។
-
អភិជាតា កិរិយាសព្ទគុណនាម
( ម . ព . អភិជាត )។
-
អភិជិត គុណនាម
ដែលមានជម្នះយ៉ាងសម្បើម
-
អភិជេដ្ឋ គុណនាម
ដែលជាច្បងឬជាចម្បងជាងគេ។
-
អភិជេដ្ឋា គុណនាម
( ម . ព . អភិជេដ្ឋ )។
-
អភិជ័យ នាម
ជម្នះយ៉ាងសម្បើម។
-
អភិជ្ឈា នាម
គំនិតសម្លឹងរំពៃរកទំនងឱ្យបានទ្រព្យអ្នកដទៃមកជារបស់ខ្លួន; ការចង់បានហួសហេតុហួសទំនង; តណ្ហា; អភិលាស
-
អភិជ្ឈាកាយគន្ថ នាម
កិលេសជាតដែលរួបរឹតនាមកាយ, រូបកាយឱ្យជាប់នៅក្នុងអារម្មណ៍កាមគុណ។
-
អភិជ្ឈាភិភូត គុណនាម
ដែលត្រូវអភិជ្ឈាគ្របសង្កត់ឬជិះជាន់ស៊ប់
-
អភិញ្ញា នាម
សេចក្ដីដឹងយ៉ាងខ្ពស់; សេចក្ដីដឹងវិសេសដែលកើតអំពីកម្លាំងនៃឈាន
-
អភិញ្ញាណ នាម
គ្រឿងសម្គាល់; ស្លាកស្នាម; ភិនភាគ។
-
អភិញ្ញាត គុណនាម
ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់។
-
អភិញ្ញាតការណ៍ នាម
ហេតុប្រាកដ, ហេតុដែលគេដឹងជាក់។
-
អភិញ្ញាតជន នាម
ជនដែលមានគេស្គាល់ច្រើន។
-
អភិញ្ញាតធម៌ នាម
ធម៌ប្រាកដ; អ្នកដែលចេះធម៌ប្រាកដ។
-
អភិញ្ញាតសាក្សី នាម
( ម . ព . សាក្សីអភិញ្ញាត )។
-
អភិណ្ហ នាម
រឿយៗ, ញយៗ, ញឹកញយ។
-
អភិណ្ហគមនាគមន៍ នាម
ការទៅមករឿយៗ
-
អភិណ្ហប្បច្ចវេក្ខណៈ នាម
( ព . ពុ .) ការពិចារណាឃើញរឿយៗ, ការរំពឹងឃើញរឿយៗថា " ខ្លួនអញគេចមិនរួចពីជរា, ពីព្យាធិ, ពីមរណៈ, ពីសេចក្ដីព្រាត់ប្រាសនិរាស, ខ្លួនអញមានអំពើល្អអាក្រក់ជារបស់ខ្លួនអញ "។
-
អភិណ្ហសន្និបាត នាម
ការប្រជុំគ្នារឿយៗឬញឹកញយ។
-
អភិតរុណ គុណនាម
ក្មេងណាស់; ខ្ចីណាស់។
-
អភិតរុណី នាម
( ម . ព . អភិតរុណ )។
-
អភិទោស នាម
ព្រលប់។
-
អភិទោសកាល នាម
ពេលព្រលប់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។