វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 8 / 169
-
អគីលី នាម
( វេជ្ជ .) អវត្តមានអាស៊ីដក្លរីឌ្រិកក្នុងរសក្រពះ។
-
អគុណ នាម
សភាពមិនមែនជាគុណ ( ទោស )
-
អគុណកថា
សម្ដីដែលជាទោស។
-
អគុណភាព
ភាវៈឬដំណើរជាទោស។
-
អគុណវាទ
( ម . ព . អគុណកថា )។
-
អគោចរ នាម
ទីដែលមិនគួរទៅ; ទីដែលបព្វជិតពុំគួរទៅ។លំនៅពេស្យា, លំនៅស្ត្រីមេម៉ាយ, លំនៅស្ត្រីចាស់ក្រមុំ, លំនៅភិក្ខុនី, លំនៅបណ្ឌក, ទីប្រជុំផឹកសុរាឬរោងលក់សុរាទាំង៦កន្លែងនេះជាអគោចរ, បព្វជិតពុទ្ធសាសនិកពុំគួរទៅឡើយ ( ព . ពុ .)។ ( ព . ផ្ទ .) គោចរ។
-
អគោចរដ្ឋាន
ឋានឬភូមិជាអគោចរ; ដោយបរិយាយ, តាមតែទីណាៗក៏ដោយដែលយល់ថាពុំគួរត្រាច់ចរទៅក៏សុទ្ធតែជាអគោចរដ្ឋានទាំងអស់
-
អគោចរភូមិ
( ម . ព . អគោចរដ្ឋាន )។
-
អគ្គ គុណនាម
ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត; លើស, លើសលន់, លើសលុប, ឧត្តម, ប្រសើរ, ប្រសើរបំផុត, ផុតថ្នាក់, ផុតលេខ; ឯក, ជាឯក, យ៉ាងឯក; ធំ, ធំចម្បង, ធំបណ្ដាច់, មុន, មុនបំផុត; មានតម្លៃ; ថ្មោង។
-
អគ្គជា
( ម . ព . អគ្គជៈ។
-
អគ្គជាយា
( រ . ស .) ភរិយាធំចម្បង ( អគ្គមហេសីឬរាជមហេសី )។
-
អគ្គជៈ
បងបង្អស់។
-
អគ្គដ្ឋាន
ទីខ្ពស់; តំណែងឬឋានន្តរខ្ពស់បំផុត។
-
អគ្គទក្ខិណេយ្យបុគ្គល
ទក្ខិណេយ្យបុគ្គលខ្ពង់ខ្ពស់ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត )។
-
អគ្គទាន
ទានដ៏ប្រសើរ។
-
អគ្គទេវី
អគ្គមហេសី។
-
អគ្គទេសាភិបាល នាម
ឋានន្តរមន្ត្រីជាន់ខ្ពស់ដែលរដ្ឋាភិបាលនៃប្រទេសមហាអំណាចណាមួយចាត់តាំងឱ្យទៅត្រួតត្រាស្រុកចំណុះដូចយ៉ាងមន្ត្រីបារាំងដែលត្រួតត្រាឥណ្ឌូចិនក្នុងសម័យមុនឯករាជ្យជាដើម។
-
អគ្គនាយក នាម
នាយកធំ, ចាងហ្វាងធំ។
-
អគ្គនាយកដ្ឋាន នាម
កន្លែងឬទីចាត់ការដែលអគ្គនាយកនិងក្រុមការងារធ្វើការ។
-
អគ្គនីតិមេទី នាម
សមាជិកនៃក្រុមអយ្យការដែលឡើងថ្លែងការណ៍ជំនុំជម្រះរាជបម្រើក្នុងពេលសវនការអ្នកកាត់ក្ដីថ្នាក់ខ្ពស់។
-
អគ្គបញ្ជាការដ្ឋាន នាម
ទីបញ្ជាការជាន់ខ្ពស់
-
អគ្គបណ្ឌិត នាម
បណ្ឌិតខ្ពង់ខ្ពស់, អ្នកប្រាជ្ញថ្នាក់ខ្ពស់។
-
អគ្គបុគ្គល
បុគ្គលថ្នាក់ខ្ពស់។
-
អគ្គបុរស
បុរសឧត្តម។
-
អគ្គពាហា
ដើមដៃ។
-
អគ្គព្រះរាជអាជ្ញា នាម
អ្នកកាន់អាជ្ញាជាន់ខ្ពស់ជាងព្រះរាជអាជ្ញា។ចៅក្រមដែលជាប្រមុខនៃអយ្យការអមតុលាការជាន់ខ្ពស់។ព្រះរាជអាជ្ញាដែលជាប្រមុខមហាអយ្យការ
-
អគ្គភាព
ភាពឬភាវៈជាធំចម្បង។
-
អគ្គភូមិ
ថ្នាក់ខ្ពស់, ជាន់ខ្ពស់។
-
អគ្គភោជន
ភោជនមានតម្លៃ; ភោជនថ្មោង។
-
អគ្គមន្ត្រី
មន្ត្រីផុតលេខ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។