វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 69 / 169
-
អបរសម័យ នាម
សម័យខាងមុខ, សម័យជាចំណេរទៅមុខ; ចំណេរកាលតមក
-
អបរាជយភាព នាម
ភាពមិនចេះចាញ់។
-
អបរាជិត គុណនាម
ដែលឈ្នះ
-
អបរាជិតបល្ល័ង្ក នាម
បល្ល័ង្កមានជម្នះ, បល្ល័ង្កឈ្នះមារគឺរតនបល្ល័ង្កដែលព្រះសព្វញ្ញុពុទ្ធទ្រង់គង់លើក្នុងរាត្រីដែលព្រះអង្គបានត្រាស់អនុត្តរសម្មាសម្ពោធិញ្ញាណ។
-
អបរាជិតសង្គ្រាម នាម
សង្គ្រាមឈ្នះបច្ចាមិត្ត។
-
អបរាជិតា នាម
( ម . ព . អបរាជិត )។
-
អបរាជ័យ កិរិយាសព្ទគុណនាម
ឈ្នះ; ដែលមានជម្នះ
-
អបរាធ នាម
កំហុស, ទោសកំហុស; សេចក្ដីល្មើស, ទោសល្មើស។
-
អបរាធជន នាម
ជនអ្នកមានកំហុស។
-
អបរាធទណ្ឌ នាម
ពិន័យព្រោះទោសល្មើស។
-
អបរាធបុគ្គល នាម
បុគ្គលអ្នកមានកំហុស។
-
អបរាធីន នាម
អ្នកដែលមិនលុះនៅក្នុងអំណាចឬក្នុងបង្គាប់អ្នកដទៃ។
-
អបរាធៈ នាម
( ម . ព . អបរាធ )។
-
អបរិណាម នាម
ភាពមិនប្រែប្រួលភាពមិនអាចកែប្រែបាន។
-
អបរិមាណ គុណនាម
ដែលប្រមាណពុំបាន, ឥតចំនួន, រាប់ពុំអស់
-
អបរិមាណជន នាម
ជនច្រើនរាប់ពុំអស់; ដែលមានជនច្រើនប្រមាណពុំបាន
-
អបរិមាណទ្រព្យ
ទ្រព្យច្រើនរាប់ពុំអស់; អ្នកដែលមានទ្រព្យច្រើនរាប់ពុំអស់។
-
អបរិមាណធន នាម
( ម . ព . អបរិមាណទ្រព្យ )។
-
អបរិយោសាន គុណនាម
ដែលគ្មានទីបំផុត, ដែលឥតទីចប់, ដែលមិនចេះចប់
-
អបរូប គុណនាម
ដែលមានរូបប្រែប្លែកខុសពីប្រក្រតីដើម; ដែលប្រែរូបប្រែទ្រង់; ដែលបង់រូបបង់ឆោម
-
អបរូបា គុណនាម
( ម . ព . អបរូប )។
-
អបលក្ខណ៍ គុណនាម
ដែលប្រាសចាកលក្ខណៈល្អគឺដែលឥតលក្ខណ៍, ហិនលក្ខណ៍, ខាតលក្ខណ៍; ឥតបុណ្យ, សំណាងអាក្រក់; ឥតតម្លៃ; ថោកទាប
-
អបលក្សណ៍ នាម
( ម . ព . អបលក្ខណ៍ )។
-
អបលាភ គុណនាមនាម
ដែលប្រាសចាកលាភគឺដែលឥតលាភ, ដែលមិនសូវបានឬអ្នកដែលឃ្វាងលាភ
-
អបលាភា នាម
( ម . ព . អបលាភ )។
-
អបលោក កិរិយាសព្ទ
ប្រកាសប្រាប់ឱ្យដឹងរាល់គ្នា; ប្រកាសប្រាប់គ្នាឱ្យដឹងដើម្បីប្រគល់អ្វីៗឱ្យដល់អ្នកណាមួយ; ប្រកាសសូមអនុញ្ញាតអំពីក្រុមជំនុំក្នុងសន្និបាត។
-
អបលោកន នាម
( ម . ព . អបលោកនៈ )។
-
អបលោកនកម្ម នាម
ការធ្វើអបលោក
-
អបលោកនៈ នាម
ការអបលោក
-
អបលោកន៍ នាម
( ម . ព . អបលោកនៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។