វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 66 / 169
-
អន្ធើតៗ គុណកិរិយាគុណនាម
( ម . ព . អន្ទើត )។
-
អន្ធើម គុណកិរិយាគុណនាម
( ម . ព . អន្ទ្រើម )។
-
អន្ធោ នាម
( ម . ព . អន្ធ )។
-
អន្ធោបមា
( ម . ព . អន្ធូបមា )។
-
អន្ធោភាសន៍ នាម
ភាពនៃវត្ថុឬអ្វីៗដែលបញ្ចេញពន្លឺវេលាយប់។
-
អន្ន នាម
របស់ដែលត្រូវស៊ី ( គ្រឿងស៊ីមានបាយជាដើម )។
-
អន្នកាល នាម
ពេលបាយ។
-
អន្នកិច្ច នាម
កិច្ចបរិភោគអាហារ។
-
អន្នទាន នាម
ការឱ្យបាយចំណី ( ដល់បដិគ្គាហកឬបដិគ្គាហិកា )។
-
អន្នបាន
គ្រឿងស៊ីនិងគ្រឿងផឹក, បាយទឹក។ល។
-
អន្យតិរ្ថិយ នាម
តិរ្ថិយដទៃគឺដទៃក្រៅពីពុទ្ធសាសនិកជន
-
អន្យតិរ្ថីយ៍ នាម
( ម . ព . អន្យតិរ្ថិយ )។
-
អន្យបទ នាម
ដូចគ្នានឹងអញ្ញបទដែរ។
-
អន្លក់ នាម
បន្លែដែលប្រើជ្រលក់បរិភោគផ្សំជាមួយនឹងទឹកគ្រឿងឬផ្អក, ម៉ាំ, អំបិលម្ទេស, ...
-
អន្លក់ស្គុះ នាម
( ម . ព . ស្គន់ផង )។
-
អន្លក់អន្លៃ
( ម . ព . អន្លៃ )។
-
អន្លង គុណនាម
ខៀវឡើងទឹកដមឬឡើងសម្បុររលោង
-
អន្លង់ នាម
ឧទកដ្ឋានដែលមានជម្រៅអាចឱ្យលង់បានគឺទីដក់ទឹកត្រង់ដែលជ្រៅជាងគេក្នុងទន្លេ, បឹង, ស្ទឹងជាដើម
-
អន្លង់កាម
( ព . ប្រ .) កាមដែលទុកដូចជាអន្លង់ ( ព្រោះអាចញ៉ាំងសត្វលោកឱ្យលិចលង់បាន )។
-
អន្លាយ គុណនាម
ដែលជ្រាយជាប់គ្នាវែងមិនដាច់
-
អន្លីង នាម
ឈើសម្រាប់កាន់កកូរលីងអ្វីៗ
-
អន្លឹប នាម
ឈ្មោះវល្លិតូចមួយប្រភេទស្លឹកស្រស់មានសាច់ស្អិតល្មួតគេច្រើនបេះយកមកឈ្លីឱ្យទន់ហើយបិទបូសដែលធ្លាយហើយឱ្យជក់ខ្ទុះឆាប់សះ
-
អន្លូង នាម
ប្រដាប់សម្រាប់វាយ, គោះ, ទូង
-
អន្លូងក្បាលស្វា នាម
ឈ្មោះអន្លូងធំមួយប្រភេទធ្វើដោយឈើមូលទាំងដុំមានរាងច្រឡោមានដងដាក់ចំពាក់កណ្ដាល។
-
អន្លូញ នាម
ឈ្មោះសំពត់ស្លៀកពួកមួយមាន៣ប្រភេទ។
-
អន្លូញប៉ប៉ក នាម
អន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ ( អន្លូញទាំង៣ប្រភេទនេះជាសំពត់សម្រាប់ស្លៀកប៉ុកប៉ិនរបស់ប្រជាជនខ្មែរសម័យពីដើម, សព្វថ្ងៃគ្មានទេ )។
-
អន្លូញមក្លាំ នាម
អន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗលាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ។
-
អន្លូញស្មើ នាម
អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នាឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា។
-
អន្លើ នាម
កន្លែង; ប៉ែក; សង្កាត់; ឡែក
-
អន្លៃ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យអន្លក់ថា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។