វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 65 / 169
-
អន្ទះសាខ្វារក
( ព . ប្រ .) ប្រញាប់រួសរាន់ស្លន់ស្លោពេក
-
អន្ទះសារត់ទន់លោង
( ព . ប្រ .) ដោយការប្រញឹកប្រញាប់ខ្លាំងព្រោះមានភ័យអាសន្ន។
-
អន្ទះសាស្លឈាម កិរិយាសព្ទ
អន្ទះសាក្នុងវេលាជិតអស់ជីវិត
-
អន្ទះសាអន្ទាលោង
អន្ទះសារត់ទន់លោងដោយការប្រញឹកប្រញាប់ខ្លាំងព្រោះមានភ័យអាសន្ន។
-
អន្ទះអន្ទែង កិរិយាសព្ទ
រសាប់រសល់ប្រះប្រាណ, ឡេះឡះដោយឈឺចាប់ពើត, ក្ដៅ, ក្រហល់ក្រហាយជាដើម
-
អន្ទ្រក់ គុណកិរិយាគុណនាម
ទ្រក់ៗរឿយៗ
-
អន្ទ្រត គុណកិរិយាគុណនាម
ទ្រតៗរឿយៗ
-
អន្ទ្រាក គុណកិរិយាគុណនាម
ទ្រាកៗរឿយៗ ( អ៊ ីកអ៊ាកៗ)
-
អន្ទ្រាម គុណកិរិយាគុណនាម
ដែលមានអាការលំនាំដើរលឿនឬរត់យាងយាវល្មមៗ
-
អន្ទ្រឺត ឧទានសព្ទ
សូរឮទ្រឺតៗរឿយៗ។
-
អន្ទ្រុក គុណកិរិយាគុណនាម
ទ្រុកៗរឿយៗ
-
អន្ទ្រូត គុណកិរិយាគុណនាម
ដែលមានអាការលំនាំដំណើរធ្ងន់គូទឬដែលមានសម្លៀកស៊ូប៉ទ្រូហើយថែមទាំងមានដំណើរបញ្ជច់ជង្គង់ផង
-
អន្ទ្រើតៗ គុណកិរិយាគុណនាម
ដែលមានលំនាំដើរចុចចុងម្រាមជើងឬចុចកែងហើបៗទ្រើតៗ
-
អន្ទ្រើម គុណកិរិយាគុណនាម
ទ្រើមៗគឺដែលមានលំនាំដើរលឿនឬរត់បោះជំហានវែងៗរង្វើលៗ
-
អន្ធ គុណនាម
ខ្វាក់ ( ទាំងពីរខាង ) ប្រើក្នុងព . កា ., បើបុរសប្រើជាអន្ធោ; ស្ត្រីជាអន្ធាក៏បាន
-
អន្ធការ នាម
ភាពងងឹត។
-
អន្ធការគ្រឹះ នាម
( ម . ព . អន្ធការពន្ធនាគារ )។
-
អន្ធការដ្ឋាន នាម
ទីងងឹត។
-
អន្ធការនិយម នាម
( ម . ព . អវិជ្ជានិយម )។
-
អន្ធការពន្ធនាគារ នាម
គុកងងឹត។
-
អន្ធការស្ថាន នាម
( ម . ព . អន្ធការដ្ឋាន )។
-
អន្ធកូប នាម
អណ្ដូងងងឹតគឺអណ្ដូងដែលមានមាត់តូចក្រហួចងងឹតឈ្ងោកមើលទឹកពុំឃើញ។
-
អន្ធពាល គុណនាម
ល្ងង់ងងឹតសូន្យឈឹង ( ដូចមនុស្សខ្វាក់ )
-
អន្ធភាព នាម
ភាពងងឹត។
-
អន្ធា នាម
( ម . ព . អន្ធ )។
-
អន្ធិកា នាម
រាត្រី ( យប់ )។សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ( ព . ប្រ .) ថា
-
អន្ធិល គុណនាម
ដែលខាប់ខន់ទន់ក្រាស់អាចរង្គើឬកម្រើករញ្ជួយបាន ( ច្រើនប្រើអន្ធឹលជាង )
-
អន្ធឹល គុណនាម
( ម . ព . អន្ធិល )។
-
អន្ធូបមា
ឧបមាឬប្រៀបដូចមនុស្សខ្វាក់។
-
អន្ធួម គុណកិរិយាគុណនាម
ដែលមានលំនាំដំណើរទួមៗគឃ្លើន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។