វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 64 / 169
-
អន្ទង់ នាម
ទីឃជាតិមួយប្រភេទខ្លួនមូលវែងសណ្ឋានពស់ប៉ុន្តែឥតស្រកាមានរំអិលឥតពិសកើតនៅអាស្រ័យក្នុងទឹកក្នុងភក់រាប់បញ្ចូលក្នុងពួកមច្ឆជាតិ
-
អន្ទង់បារ នាម
( ព . ប្រ .) ឈ្មោះរោគមួយប្រភេទបណ្ដាលឱ្យធ្លាក់លោហិតពីមាត់ពីច្រមុះជារោគរឹងត្អឹងកែបានដោយកម្រ
-
អន្ទង់រុក នាម
( ព . ប្រ .) អាការដែលនៅស្ងៀមៗតាមសភាពប្រក្រតីស្រាប់តែចេញឈាមស្រស់ៗពីច្រមុះ ( ច្រើនមានតែកូនក្មេង )
-
អន្ទង់វិត នាម
ឈ្មោះរុក្ខជាតិមួយប្រភេទដើមសណ្ឋានជាវល្លិ, តាមធម្មតា, មានមែកច្រើនតែមួយគូៗទន្ទឹមគ្នាស្លឹកក៏មួយគូៗទន្ទឹមគ្នាដែរមានបន្លាច្រើនតែបួនៗដុះចេញត្រង់គល់ទងស្លឹកបើមុតសាច់ឈឺចាប់ពើត, ក្លិនក្រពុលប៉ុន្តែប្រើស្លឹកបុកធ្វើជាបន្លែឬជាគ្រឿងផ្សំឱ្យកាត់ចម្អាបស្លកកូរអន្ទង់ឬត្រីរំអិលបាន
-
អន្ទង់វែងកុំរកឆ្នាំងវែង
( ព . ទ . បុ .) ការខ្លីឬងាយកុំធ្វើឱ្យវែងឬឱ្យពិបាកឡើយ។
-
អន្ទង់ស
អន្ទង់ដែលមានខ្លួនសប្លែកពីអន្ទង់ធម្មតា ( កម្រមានណាស់ )។
-
អន្ទង់អាំង គុណនាម
( ព . ប្រ .) ដែលវៀចព័ទ្ធពេនក្រវិចក្រវៀន ( ដូចរបត់អន្ទង់ដែលគេត្បុតអាំង )
-
អន្ទាក់ នាម
ប្រដាប់ធ្វើដោយខ្សែឬដោយចម្រៀកផ្ដៅជាដើមមានក្រវិលរូតបានសម្រាប់ទាក់, សម្រាប់ដាក់ឱ្យជាប់សត្វទ្វេបាទចតុប្បាទជាដើម
-
អន្ទាក់កាម នាម
( ព . ប្រ .) កាមគុណដែលទុកដូចជាអន្ទាក់ទាក់សត្វលោក។
-
អន្ទាក់ខ្លា នាម
( ព . ប្រ .) ឈ្មោះស្នៀតគុនមួយបែបមានលំនាំអាការស្រដៀងនឹងលំនាំរង្វង់ដងអន្ទាក់ដាក់ខ្លា។
-
អន្ទាក់ដៃ នាម
ហត្ថបាស។
-
អន្ទាក់ណែងណង នាម
អន្ទាក់មានចងណែងណងផង។
-
អន្ទាក់មារ នាម
កិលេសដែលជាគ្រឿងទាញទាក់សត្វលោក។
-
អន្ទាក់រូត នាម
អន្ទាក់ឥតដងរូតជាប់ក្នុងកាលដែលសត្វចូលក្នុងរង្វង់ប៉ះឱ្យរូត។
-
អន្ទាក់វាត់ នាម
អន្ទាក់មានដងវែងមានគន្លឹះកាលណាប៉ះត្រូវទំនងថ្លោះវាត់ឡើងរូតជាប់សត្វ។
-
អន្ទាំស្លា នាម
( ព . ប្រ .) ប្រវែងវេលាដែលទំពាស្លាមួយម៉ាត់ញំៗល្មមសាបកំបោរឬវេលាបៀមស្លាមួយម៉ាត់សាបកំបោរ
-
អន្ទិកា នាម
ជើងក្រាន ( ដែលធ្វើដោយដីដុតឆ្អិន ), ជើងក្រានលើកបាន, អាំងឡូវ។
-
អន្ទិល គុណនាម
( ម . ព . អន្ធិល )។
-
អន្ទឹល គុណនាម
( ម . ព . អន្ធិល )។
-
អន្ទឺរឺរឺត ឧទានសព្ទ
( ម . ព . អន្តឺរ៉ឺរ៉ឺត )។
-
អន្ទុ នាម
កជើង; ទន្លីង; ច្រវាក់; ច្រួល; ខ្នោះ, គ្រឿងឃុំខាំង ( សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ )
-
អន្ទុក នាម
( ម . ព . អន្ទុ )។
-
អន្ទូ នាម
( ម . ព . អន្ទុ )។
-
អន្ទូក នាម
( ម . ព . អន្ទុ )។
-
អន្ទើត គុណកិរិយាគុណនាម
ដែលមិនមាំ, មិនរឹងប៉ឹង, មិនស៊ប់ទន់រលាស់ភើតៗដោយមានទោលស្តើងមានបណ្ដោយវែងទាំងរនូតឬគ្រឿងទ្រពីក្រោមក៏រង្វើលឃ្លាតឆ្ងាយពីគ្នាជាដើម : ( ប្រើជាអន្ធើតៗក៏មាន )
-
អន្ទើតៗ គុណកិរិយាគុណនាម
( ម . ព . អន្ទើត )។
-
អន្ទោក នាម
នេសាទុបករណ៍មួយប្រភេទមានដងខ្សែនិងគន្លឹះសម្រាប់ឱ្យថ្លោះបាន
-
អន្ទោកអន្ទោល កិរិយាសព្ទ
តាមអង្វរទទូចទទែមិនលែង, ដិតដោយយំដោយតាមគោរពឬតាមអង្វរករគេមិនលែង
-
អន្ទោល កិរិយាសព្ទ
ត្រាច់រង្គាត់កើតស្លាប់ក្នុងវាលវដ្ដសង្សារ, វិលកើតវិលស្លាប់
-
អន្ទះសា កិរិយាសព្ទ
ចេញអាការឡេះឡះប្រះដៃប្រះជើងឬប្រះប្រាណ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។