វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 62 / 169
-
អន្តិមទេហធារី
អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត )
-
អន្តិមភព
មច្ឆិមភព។
-
អន្តិមវត្ថុ
អាបត្តិបារាជិក ( ព . វិ .)។
-
អន្តិមវត្ថុអជ្ឈាបនក
មនុស្សដែលកាលបួសជាភិក្ខុត្រូវអាបត្តិបារាជិក។
-
អន្តិមសាសន៍
ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត ( បច្ឆិមសាសន៍ )
-
អន្តឺត គុណកិរិយាគុណនាមឧទានសព្ទ
ដែលឆ្ងាយលន្លឹម, ឆ្ងាយណាស់ : ដែលខ្ពស់សន្លឹម
-
អន្តឺរ៉ឺរ៉ឺត ឧទានសព្ទ
សូរឯកខ្លែងតូច ( សម្ដីកូនក្មេង )។សូរឮអន្ទឺរឺរឺតក៏មាន។
-
អន្តុយ គុណកិរិយាគុណនាម
ឆ្កុយ, ឆ្កុយៗ, រ៉ុយ, រ៉ុយៗយ៉ាងញាប់ជើង
-
អន្តុល គុណកិរិយាគុណនាម
អង្កុលញាប់ជើង ( ប្រើចំពោះតែសត្វមាឌតូចទាបខ្លួនខ្លីជើងខ្លីឬមនុស្សតឿជាដើមក៏ប្រើបានដែរ
-
អន្តេ គុណនាម
ពាក្យប្រាប់សេចក្ដីថា " ខាងក្នុង; ក្នុងទីជិត; ក្នុងសម្នាក់ "។
-
អន្តេបទ នាម
( ភាសា .) អព្ភាសបទឬផ្នត់មួយបែបដែលគេដាក់ជ្រៀតចូលក្នុងពាក្យដើម្បីបង្កើតពាក្យកម្លាយ
-
អន្តេបអន្តាប គុណកិរិយាគុណនាម
ដែលមានដំណើរលំបាកត្រដេបត្រដាបដោយការឆ្លងទឹកឆ្លងភក់ច្រើនថ្នាក់ច្រើនអន្លើ
-
អន្តេបុរ
ក្នុងព្រះរាជសម្នាក់ឬខាងក្នុងព្រះរាជវាំង។
-
អន្តេបុរចរ
អ្នកដើរយាមល្បាតព្រះរាជវាំង។
-
អន្តេបុរចារក
( ម . ព . អន្តេបុរចរ )។
-
អន្តេបុរចារកៈ
( ម . ព . អន្តេបុរចរ )។
-
អន្តេបុរចារិកា
( ម . ព . អន្តេបុរចរ )។
-
អន្តេបុរបរិចារិកា
ស្ត្រីបម្រើក្នុងព្រះរាជវាំង។
-
អន្តេបុរបាល
អ្នកចាំរក្សាព្រះរាជវាំង ( ទាហានយាមព្រះរាជវាំងឬក្រុមវាំង )។
-
អន្តេបុរបាលក
( ម . ព . អន្តេបុរបាល )។
-
អន្តេបុរបាលកៈ
( ម . ព . អន្តេបុរបាល )។
-
អន្តេបុរបាលិកា
( ម . ព . អន្តេបុរបាល )។
-
អន្តេបុរិក
អ្នករាជការក្នុងព្រះរាជវាំង។
-
អន្តេបុរិកា
ស្ត្រីក្នុងព្រះរាជវាំង, ស្ត្រីព្រះស្នំ, អស់អ្នក។
-
អន្តេបុរិកៈ
( ម . ព . អន្តេបុរិក )។
-
អន្តេបុរៈ
( ម . ព . អន្តេបុរ )។
-
អន្តេវាសិក នាម
សិស្ស, កូនសិស្ស
-
អន្តេវាសិកដ្ឋាន នាម
អគារឬកន្លែងសម្រាប់សិស្សឬនិស្សិតស្នាក់នៅ។
-
អន្តេវាសិន នាម
( ម . ព . អន្តេវាសិក )។
-
អន្តេវាសិនី នាម
( ម . ព . អន្តេវាសិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។