វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 6 / 169
-
អក្សរ នាម
អក្ខរៈ។
-
អក្សរកាត់ នាម
ពាក្យដែលគេកាត់យកតែតួអក្សរដើមមកតម្រៀបគ្នាដើម្បីសម្គាល់ពាក្យពេញលេញនៃពាក្យណាមួយដោយតួអក្សរកាត់នោះមានប្រើចំណុចមួយ (.) នៅជាប់តួរបស់វាដូចជាពាក្យអង្គការសហប្រជាជាតិអក្សរកាត់អ . ស . ប . ( អក្សរកាត់គេអាចហៅថាពាក្យអក្សរកាត់ឬអក្សរសង្ខេប )
-
អក្សរក្រម នាម
( ម . ព . អក្ខរក្រម )។
-
អក្សរក្រវាត់
( ម . ព . អក្សរគ្រវាត់ )។
-
អក្សរខម នាម
អក្សរខ្មែរ ( ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមកខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិចបែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថាអក្សរខមឬតួខម, បើចារឬសរសេរតួរាងបែបនោះប៉ុន្តែតូចៗហៅថាកូនខម )។
-
អក្សរខ្វៀក
អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗមិនពេញតួសម្រាប់សរសេរខ្វៀកៗរំហ័សការ។
-
អក្សរគ្រវាត់
អក្សរដែលមានជើងរគ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅគឺអក្សរដែលផ្សំជាមួយនឹងជើងរឬផ្ញើជើងរដូចជាក្រ, គ្រ, ច្រ, ជ្រជាដើម។
-
អក្សរចារឹក នាម
អក្សរដែលគេចារនៅលើខ្លោងទ្វារក្បាលស្ពានគោលសីមាជាដើម។
-
អក្សរជ្រៀង នាម
អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ។
-
អក្សរបំបែក
ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជាកកាកិកីកឹកឺ។ល។កុំកំកាំកះ។
-
អក្សរប្រកប
អក្សរដែលសរសេរពីខាងចុងពាក្យឥតចេញសំឡេង, ខ្មែរដូចជាកក, កង, ចក, ចងជាដើម; បា . ឬសំ . ដូចជាហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ជាដើម។
-
អក្សរប្រយោគ
អក្សរផ្ញើជើងឬអក្សរគ្រវាត់។
-
អក្សរផ្ញើជើង
អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត ( អក្សរប្រយោគ ), ដូចជាក្ង, ក្ន, ខ្ច, ខ្ទជាដើម។
-
អក្សរពុម្ព នាម
អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ។
-
អក្សរភ្លេង នាម
អក្សរសម្រាប់កត់សូរតន្ត្រីទៅតាមកម្រិតដូចជាសូរខ្ពស់ឬទាបធ្ងន់ឬស្រាលខ្លីឬវែង។
-
អក្សរលក្ខណ៍
សំបុត្រសម្គាល់។
-
អក្សរលក្សណ៍
( ម . ព . អក្សរលក្ខណ៍ )។
-
អក្សរសព្ទ
អក្សរល្អិតៗដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ។
-
អក្សរសាសន៍
សំបុត្រឱ្យដំណឹង; សំបុត្រសំណួរ។
-
អក្សរសាស្ត្រ នាម
វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ, ...។
-
អក្សរសិល្ប៍ នាម
( អ . សិ .) ផ្នែកមួយនៃអក្សរសាស្រ្តដែលអ្នកនិពន្ធលើកពីបញ្ហាមនុស្សបញ្ហាសង្គមមកចោទនិងដោះស្រាយដោយប្រើសិល្ប៍វិធី។
-
អក្សរឧស្ម័ន
( ព . វ .) អក្សរដែលមានខ្យល់សំឡេងដូចជាហួច, មាន៣តួគឺឝ, ឞ, ស, បើរាប់ហ្វមួយផ្សំផងជា៤តួ។
-
អក្សាន្តី នាម
( ម . ព . អក្ខន្តី )។
-
អក្សិ នាម
ភ្នែក, កែវភ្នែក។
-
អក្សិគោល
រង្វង់ភ្នែក, ប្រឡង់ភ្នែក។
-
អក្សិតារា
កូនក្រមុំភ្នែក។
-
អក្សិបក្ស័្មន
រោមភ្នែក។ ( បា . ហៅអក្ខិបខុមឬអក្ខិលោមា )។
-
អក្សិភេស័ជ
ថ្នាំភ្នែក។
-
អក្សិភៃសជ្យ
( ម . ព . អក្ខិភេសជ្ជ )។
-
អក្សិភ្រូវ
អក្ខិភូរោមចិញ្ចើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។