វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 56 / 169
-
អនុរាគ
សេចក្ដីស្រឡាញ់ស៊ប់ងប់ចិត្ត។
-
អនុរាជ
ព្រះរាជារង, ព្រះរាជាបន្ទាប់; ព្រះរាជាតូច, ឧបរាជ។
-
អនុរាជា
( ម . ព . អនុរាជ )។
-
អនុរាត្រី
យប់បន្ទាប់; យប់រៀងៗគ្នា; រាល់យប់។
-
អនុរូប គុណនាម
ដែលសមគួរ, មានសភាពឬទំនងដ៏សមគួរ, ដែលគួរដល់ការ។
-
អនុរោធ
ការអនុគ្រោះ; ការយល់ព្រមតាម, អនុវត្តិ។
-
អនុលាប
ការពោលផ្ទួនដដែលៗ, ការនិយាយច្រើនប៉ុន្តែច្រំដែល; អាមេណ្ឌិតវាទ។
-
អនុលោម គុណនាម
តាមរោមគឺបណ្ដោយ; បណ្ដោយតាម, យល់ព្រមតាម, មិនទទឹងទាស់, មិនយល់ទាស់
-
អនុលោមភាព នាម
ភាពដែលអ្វីមួយប្រព្រឹត្តទៅតាមស្ដង់ដាវិធានឬច្បាប់ណាមួយ
-
អនុវង្ស
វង្សបន្ទាប់, វង្សតមក។
-
អនុវចនៈ
ពាក្យបណ្ដោយតាមគ្នា, ពាក្យស្របគ្នា។
-
អនុវត្ត កិរិយាសព្ទគុណនាម
ប្រព្រឹត្តតាម, ធ្វើតាម; យល់ព្រមតាម; អនុលោម
-
អនុវត្តន៍ នាម
ការប្រព្រឹត្តតាម, ការធ្វើតាម, ការបណ្ដោយតាម; អនុរោធ។
-
អនុវត្តិ
( ម . ព . អនុវត្តន៍ )។
-
អនុវាត គុណកិរិយាគុណនាមនាម
សំពត់ប្រក់គឺចម្រៀកសំពត់វែងៗដែលប៉ះតម្រួតគ្នាដេរភ្ជាប់ត្រង់ទីបំផុតជុំវិញនៃត្រៃចីវរ ( ដើម្បីឱ្យមាំ, ឱ្យធន់ )
-
អនុវាទ
ការពោលទោស។
-
អនុវិច្ចការ
ការពិចារណារួចស្រេចទើបធ្វើ, ការគិតឃើញរួចស្រេចទើបធ្វើអ្វីៗ។
-
អនុវិច្ចការិនី
( ម . ព . អនុវិច្ចការី។
-
អនុវិច្ចការី
អ្នកដែលមានគំនិតពិចារណាមុនរួចស្រេចទើបធ្វើអ្វីៗ, អ្នកមានគំនិតល្អិត។
-
អនុវិទ្យាល័យ នាម
ស្ថាប័នអប់រំមធ្យមសិក្សាបឋមភូមិចំណេះទូទៅ។
-
អនុវិស័យ នាម
វិស័យរង
-
អនុសញ្ចរ
សញ្ចរតាម, ការដើរស្រួលតាមលំដាប់ឥតរអាក់រអួល; ការត្រាច់ទៅមករឿយៗ។
-
អនុសញ្ចរណ៍
( ម . ព . អនុសញ្ចរ )។
-
អនុសញ្ញា នាម
កិច្ចព្រមព្រៀងឬល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក; សារលិខិតជាគ្រឿងកម្ជាប់នូវកិច្ចសន្យា
-
អនុសន្ធិ
ការផ្ដើមសម្រួលដំណើរសេចក្ដី, ការផ្ដើមសម្រួលជាមុនសិនហើយទើបរាយដំណើរសេចក្ដីធំឬសេចក្ដីសំខាន់តទៅ; តំណសេចក្ដីតាមលំដាប់។
-
អនុសព្ទ នាម
( ភាសា .) ពាក្យដែលមានន័យចំណុះឱ្យពាក្យមួយទៀតដែលជាមហាសព្ទ
-
អនុសភា
សភាបន្ទាប់, សភារង។
-
អនុសម្បជញ្ញៈ នាម
សេចក្ដីភ្ញាក់រឭកជារឿយៗការដឹងខ្លួនជានិច្ចការទទួលខុសត្រូវដោយមនសិការ។
-
អនុសារ នាម
លំអាន; ដំណែល; ទំនៀម, ទំនៀមទម្លាប់; ការប្រព្រឹត្តតាមដំណែល, តាមលំអាន, តាមទំនៀមឬតាមបវេណី, តាមបវេណីនិយម
-
អនុសាសនី
( ម . ព . អនុសាសនៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។