វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 53 / 169
-
អនុទិស នាម
ទិសបន្ទាប់ទិសធំ, ទិសតូច
-
អនុទិសា នាម
( ម . ព . អនុទិស )។
-
អនុទូត នាម
ទូតរង, ទូតតូច; បម្រើដែលចាត់ប្រើឱ្យទៅតាមស្ដាប់ការណ៍។
-
អនុទោស នាម
ទោសតូច, ទោសបន្ទាប់បន្សំ។
-
អនុទ្ទេស នាម
សេចក្ដីបង្គាប់សេចក្ដីណែនាំការពន្យល់ការឱ្យព័ត៌មានដើម្បីឱ្យធ្វើតាម។
-
អនុទ្វីប នាម
( ភូមិ .) ចំណែកមួយនៃទ្វីបដែលមានទំហំតូចជាងទ្វីប
-
អនុធម្មចារិនី នាម
( ម . ព . អនុធម្មចារី )។
-
អនុធម្មចារី នាម
អ្នកប្រព្រឹត្តតាមធម៌។
-
អនុធម្មតា
ទម្លាប់ដែលត្រូវតែធ្វើ; ទម្លាប់ល្អ។
-
អនុនាយក នាម
នាយកបន្ទាប់; នាយករង។
-
អនុនាយិកា នាម
( ម . ព . អនុនាយក )។
-
អនុនាវី នាម
ឋានន្តរសក្ដិនាយទាហានជាន់ទាបជើងទឹកតាមលំដាប់ថ្នាក់ចាប់ពីអនុនាវីត្រីដល់អនុនាវីឯក។
-
អនុនាវីត្រី នាម
ឋានន្តរស័ក្ដិនាយទាហានជើងទឹកបន្ទាប់ពីអនុនាវីទោ ( សក្ដិ១)។
-
អនុនាវីទោ នាម
ឋានន្តរសក្ដិនាយទាហានជើងទឹកបន្ទាប់ពីអនុនាវីឯក។
-
អនុនាវីឯក នាម
ឋានន្តរសក្ដិនាយទាហានជើងទឹកខ្ពស់ផុតក្នុងថ្នាក់អនុនាវីបន្ទាប់ពីអនុនាវីទោអនុនាវីឯក។
-
អនុនាសិក
អក្សរដែលមានសូរសំឡេងចេញច្រើនតាមច្រមុះ។
-
អនុនាសិកន្ត
( ម . ព . អនុនាសិក )។
-
អនុបការ គុណនាម
ដែលមិនមានឧបការ; ដែលមិនមែនជាឧបការ។
-
អនុបការគុណ
ដែលឥតឧបការគុណ; ដែលមិនមែនជាឧបការគុណ។
-
អនុបការជន
ជនដែលឥតមានឧបការដល់គ្នា។
-
អនុបចារ គុណនាម
ដែលមិនមានឧបចារ; ដែលឥតព្រំជាសម្គាល់
-
អនុបណ្ឌិត នាម
( ម . ព . បរិញ្ញាប័ត្រជាន់ខ្ពស់ )។
-
អនុបត្ថម្ភ គុណនាម
ដែលឥតសេចក្ដីទំនុកបម្រុង
-
អនុបត្ថម្ភក គុណនាម
ដែលមិនមានអ្នកទំនុកបម្រុង
-
អនុបត្ថម្ភិកា នាម
( ម . ព . អនុបត្ថម្ភក )។
-
អនុបទ
បទបន្ទាប់។
-
អនុបទេស គុណនាម
ដែលឥតឧបទេសគឺដែលឥតបានស្ដាប់ដំបូន្មានឬពាក្យប្រៀនប្រដៅឬក៏ការពន្យល់ឡើយ
-
អនុបទ្រព គុណនាម
ដែលឥតឧបទ្រព
-
អនុបធិ គុណនាម
ដែលឥតឧបធិគឺដែលឥតកិលេស ( ព្រះអរហន្ត; ប្រើជានិរុបធិក៏បាន, ប្រែថា " ឥតឧបធិ " ដែរ )។
-
អនុបភោគ គុណនាម
ដែលឥតគ្រឿងឧបភោគ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។