វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 49 / 169
-
អនារ្យជន នាម
( ម . ព . អនរិយជន )។
-
អនារ្យធម៌ នាម
( ម . ព . អនរិយធម្មក្នុងអនរិយ )។
-
អនារ្យប្រទេស នាម
( ម . ព . អនរិយប្បទេសក្នុងអនរិយ )។
-
អនារ្យៈ គុណនាម
( ម . ព . អនរិយ )។
-
អនាល័យ នាម
ដំណើរឥតលំនៅ; អ្នកដែលឥតលំនៅ, ឥតផ្ទះ, ឥតអាល័យ; ដំណើរអស់បំណង, អស់អាល័យ, អស់សេចក្ដីប្រាថ្នា; ព្រះនិញ្វន។
-
អនាវាស នាម
ទីដែលឥតមនុស្សនៅ; វត្តឬអារាមដែលគេបោះបង់ចោលឥតមានបព្វជិតនៅ។អ្នកដែលមិនមានលំនៅ
-
អនាវាសា នាម
( ម . ព . អនាវាស )។
-
អនាសវបុគ្គល
បុគ្គលជាអនាសវៈ ( អរហន្ត; អរហន្តី )។
-
អនាសវា គុណនាមនាម
( ម . ព . អនាសវៈ )។
-
អនាសវៈ គុណនាមនាម
ដែលមិនមានអាសវៈ; អ្នកដែលឥតកិលេសជាគ្រឿងត្រាំក្នុងសន្តាន ( អរហន្ត )។
-
អនាស្រព នាម
( ម . ព . អនាសវៈ )។
-
អនិច្ច គុណនាម
ដែលមិនទៀង, មិនឋិតថេរ, ពុំប្រាកដ; ដែលតែងតែប្រែប្រួលតាមធម្មតា
-
អនិច្ចកម្ម នាម
កម្មមិនទៀង; ( សេចក្ដីស្លាប់ )
-
អនិច្ចកាល នាម
កាលមិនទៀង; មិនមែនរាល់កាល ( ព . ផ្ទ .) និច្ចកាល )។
-
អនិច្ចតា នាម
ភាវៈឬដំណើរមិនទៀង។
-
អនិច្ចតាធម៌ នាម
ធម៌គឺភាវៈមិនទៀង, សេចក្ដីមិនទៀង។
-
អនិច្ចធម្ម នាម
ធម៌មិនទៀង ( សេចក្ដីស្លាប់ )
-
អនិច្ចភាព នាម
( ម . ព . អនិច្ចតា )។
-
អនិច្ចលក្ខណៈ នាម
ការសម្គាល់ឃើញឬគ្រឿងកំណត់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង។
-
អនិច្ចសញ្ញា
សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង។
-
អនិច្ចា គុណនាម
មិនទៀង។
-
អនិច្ចានុបស្សនា
ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនិច្ចតាធម៌។
-
អនិច្ចានុបស្សិនី នាម
( ម . ព . អនិច្ចានុបស្សី )។
-
អនិច្ចានុបស្សី នាម
អ្នកដែលតែងតែពិចារណាឃើញនូវអនិច្ចតាធម៌។
-
អនិច្ចំ គុណនាមឧទានសព្ទ
មិនទៀង
-
អនិដ្ឋារម្មណ៍ នាម
អារម្មណ៍ដែលមិនគួរប្រាថ្នា, អារម្មណ៍ដែលទាស់ចិត្ត
-
អនិត្យសមាជិក នាម
សមាជិកមិនអចិន្ត្រៃយ៍សមាជិកមិនទៀងទាត់។
-
អនិទ្រា នាម
ការដេកពុំលក់; ដំណើរឥតបានដេកលក់សោះ។
-
អនិន្ធនភាព នាម
ភាពដុតមិនឆេះភាវៈរបស់ឬវត្ថុដែលដុតមិនឆេះ។
-
អនិបុណភាព នាម
ភាពមិនល្អឥតខ្ចោះភាពដែលគ្មានជំនាញភាពមានសៅហ្មង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។