វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 46 / 169
-
អនត្ថវាទិនី នាម
( ម . ព . អនត្ថវាទី )។
-
អនត្ថវាទិនីល
( ម . ព . អនត្ថវាទី។
-
អនត្ថវាទី
អ្នកដែលច្រើនតែនិយាយសម្ដីឥតប្រយោជន៍យកជាការពុំបាន
-
អនត្ថិភាព នាម
ភាពដែលគ្មានភាពអត់មាន។
-
អនន្ត គុណនាម
ដែលមិនមានទីបំផុត; ដែលមិនចេះចប់; ច្រើនហួសប្រមាណ
-
អនន្តកាល នាម
កាលដ៏យូរកាលដែលមិនមានទីបំផុតអនន្តភាព។
-
អនន្តគុណ នាម
គុណច្រើនហួសប្រមាណ។
-
អនន្តញ្ញាណ នាម
អ្នកដែលមានការដឹងមិនចេះចប់មិនចេះផុត ( ព្រះសព្វញ្ញុពុទ្ធ )។
-
អនន្តភាព នាម
( ម . ព . អនន្តកាល )។
-
អនន្តរ គុណនាម
ដែលមិនមានចន្លោះ, មិនមានរវាង, មិនមានឱកាស; ដែលចេះតែជាប់បន្តរឿយៗទៅ; ដែលជាលំដាប់តៗទៅ។
-
អនន្តរកថា
សម្ដីដែលចេះតែបង្ហូរទៅមិនឈប់។
-
អនន្តរគមនាគមន៍
ការទៅមកបន្តគ្នាមិនដាច់។
-
អនន្តរបុស្ប
ឈើឬវល្លិដែលមានផ្កាមិនដាច់។
-
អនន្តរផល
ឈើឬដំណាំដែលមានផ្លែមិនដាច់។
-
អនន្តរាគមន៍ នាម
ការមិនជ្រៀតជ្រែកការមកបន្តគ្នាជាប់មិនដាច់។
-
អនន្តរិយកម្ម នាម
អំពើបាបធ្ងន់ឱ្យផលមិនរំលងជាតិទី២; មាន៥យ៉ាងគឺការពិឃាតមាតា, ពិឃាតបិតា, ពិឃាតព្រះអរហន្ត, ការធ្វើព្រះសរីរកាយព្រះសព្វញ្ញុពុទ្ធឱ្យដោរឬឱ្យពុរពងព្រះលោហិត, ការបំបែកសង្ឃ ( ព . ពុ .)។
-
អនន្តារម្មណ៍
អារម្មណ៍ច្រើនរាប់ពុំអស់; អ្នកដែលមានអារម្មណ៍ច្រើនរាប់ពុំអស់។
-
អនភិសិត្តរាជ នាម
ព្រះរាជាដែលពុំទាន់បានអភិសេកនៅឡើយ ( ក្សត្រិយ៍គ្រងរាជ្យ )។
-
អនរិយ គុណនាម
ដែលមិនមែនជាអរិយៈ; ដែលពុំប្រសើរ; មិនល្អ; ថោកទាប; ដែលមិនចម្រើន; ដែលមិនចុះរបៀប, ឆ្គង, ខ្ជីខ្ជា ( សរសេរជាអនរិយៈឬអនារ្យៈក៏បាន )។
-
អនរិយជន នាម
ជនពុំប្រសើរ, ជនមានសណ្ដាប់ធ្នាប់ខ្ជីខ្ជា។
-
អនរិយធម្ម នាម
សណ្ដាប់ធ្នាប់ឬបែបបទខ្ជីខ្ជា, រយីករយាក; អំពើព្រៃផ្សៃ, កំណាចឃោរឃៅ, អំពើសាហាវយង់ឃ្នង។
-
អនរិយប្បទេស នាម
ប្រទេសមិនចម្រើន, ប្រទេសឥតរបៀប។
-
អនរិយៈ គុណនាម
( ម . ព . អនរិយ )។
-
អនវតប្ដៈ នាម
ស្រះអនោតត្តក្នុងហិមវន្តប្រទេស។
-
អនវត័ប្ដ នាម
( ម . ព . អនវតប្ដៈ )។
-
អនវទ្យ គុណនាម
ដែលឥតទោស
-
អនវ៉ន កិរិយាសព្ទ
អង្វរ ( សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការ )
-
អនវ័ទ្យ នាម
( ម . ព . អនវទ្យ )។
-
អនស្ចារ្យ គុណនាម
ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច
-
អនឡាញ គុណនាម
( ប . ព .) ដែលស្ថិតក្នុងសភាពអនឡាញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។