វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 43 / 169
-
អធិមូលជីវភាព នាម
ជីវភាពខ្ពង់ខ្ពស់ជីវភាពបែបអភិជន។
-
អធិមោក្ខ នាម
ការដឹងជាក់, ការយល់ច្បាស់, ការចូលចិត្តស៊ប់, សន្និដ្ឋាន; ការជឿស៊ប់ចិត្ត។
-
អធិយោគ នាម
ព្យាយាមដ៏លើសលប់, ដ៏មុតមាំ
-
អធិរាជ នាម
ព្រះរាជាជាធំចម្បងជាងព្រះរាជាទាំងឡាយក្នុងប្រទេសជិតខាង; មហារាជ។
-
អធិរាជិនី នាម
( ម . ព . អធិរាជ )។
-
អធិរោហិណី នាម
ជណ្ដើរ, បង្អោង
-
អធិលោក នាម
មនុស្សលោក, ឥធលោក។
-
អធិវចនៈ នាម
ឈ្មោះ, នាម។
-
អធិវាស នាម
ទីតាំង; ទីនៅ, លំនៅ; ស្រុក, ភូមិ។
-
អធិវាសក្សាន្តី
( ម . ព . អធិវាសនក្ខន្តី )។
-
អធិវាសន នាម
ដូចគ្នានឹងអធិវាសដែរ។
-
អធិវាសនក្ខន្តី នាម
ការប៉ិនអត់ទ្រាំយ៉ាងក្រៃលែង, ខន្តីមានកម្លាំង, ខន្តីយ៉ាងឧក្រឹដ្ឋ។
-
អធិវាសនក្សាន្តី នាម
( ម . ព . អធិវាសនក្ខន្តី )។
-
អធិវាសនបត្រ នាម
សំបុត្រព្រមទទួលនិមន្តសំបុត្រព្រមទទួលអញ្ជើញ។
-
អធិវាសនា នាម
ការទទួលនិមន្ត, ការទទួលពាក្យអញ្ជើញ។
-
អធិវាសនៈ នាម
( ម . ព . អធិវាសន )។
-
អធិសីល នាម
សីលយ៉ាងខ្ពស់, សីលឧក្រឹដ្ឋ។
-
អធិសីលសិក្ខា នាម
ការសិក្សាអធិសីល។
-
អធិស្ឋាន កិរិយាសព្ទ
( ម . ព . អធិដ្ឋាន )។
-
អធីករណលិខិត
( ម . ព . អធិករណលេខាក្នុងអធិករណ )។
-
អធីន គុណនាមនាម
ដែលពឹងផ្អែក, ដែលផ្អែកលើ, ដែលអាស្រ័យ, ដែលអាងឬអែបអាង; ដែលស្ថិតនៅក្នុងអំណាច; ដែលងាយស្ដីប្រដៅ ( ប្រើជាន . ក៏បាន )។
-
អធីនភាព នាម
ភាពដែលផ្អែកលើភាពដែលពឹងផ្អែកភាពដែលនៅក្នុងអំណាចភាពដែលនៅក្នុងចំណុះគេភាពដែលអាស្រ័យនឹងជនដទៃ។
-
អធុនាគត គុណនាមនាម
ដែលទើបមកដល់, អ្នកដែលទើបមកដល់ភ្លាមៗ, អ្វីៗដែលទើបដល់មក
-
អធុនាគតា នាម
( ម . ព . អធុនាគត )
-
អធុនិក គុណនាមនាម
ដែលកើតឬមានក្នុងសម័យឥឡូវ; មនុស្សក្នុងជាន់ឥឡូវ; អ្វីៗដែលមានក្នុងសម័យបច្ចុប្បន្ន
-
អធុនិកា គុណនាមនាម
( ម . ព . អធុនិក )
-
អធោ គុណកិរិយា
ខាងក្រោម, ក្នុងខាងក្រោម។
-
អធោកាយ នាម
ប៉ែកខ្លួនខាងក្រោម។
-
អធោគមវាត នាម
ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម។
-
អធោបាត នាម
ការធ្លាក់ចុះក្រោម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។