វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 41 / 169
-
អធិករណលេខិកា
( ម . ព . អធិករណលេខកៈ )។
-
អធិករណៈ នាម
ការអាងហេតុផល; ទោស; រឿងហេតុ; វិវាទ, ជម្លោះ, ការទាស់ទែងគ្នា; ការប្ដឹងប្រកាន់គ្នា, ក្ដី, ក្ដីក្ដាំ
-
អធិករណ៍ នាម
( ម . ព . អធិករណៈ )។
-
អធិកលាភ នាម
ការកើនដំណើរលើសតម្លៃលើសលាភដ៏ក្រៃលែងលាភដ៏លើសលន់។
-
អធិកវារៈ នាម
ថ្ងៃលើកគឺថ្ងៃមួយដែលថែមត្រង់ខែជេស្ឋតាមចន្ទគតិ ( ខែជេស្ឋនោះមាន៣០ថ្ងៃ )
-
អធិកសុរទិន នាម
ថ្ងៃមួយដែលលើកបន្ថែមត្រង់ខែកុម្ភៈតាមសុរិយគតិ ( តាមធម្មតា, ខែកុម្ភៈមាន២៨ថ្ងៃ, កាលណាមានអធិកសុរទិនទៅជាមាន២៩ថ្ងៃ )។
-
អធិកសូរ្យទិន នាម
( ម . ព . អធិកសុរទិន )។
-
អធិកអធម នាម
ខ្មែរប្រើពាក្យនេះចំពោះតែពិធីបុណ្យឬពិធីអ្វីមួយដែលរុងរឿងផងរម៉េះរម៉ោះឬរប៉ិចរប៉ីរាយរងខ្លះផង
-
អធិកាប័ណ នាម
ផ្សារហ៊ឹកហ៊ាក់។
-
អធិការ នាម
ការបំពេញកុសលដ៏ក្រៃលែង ( មហាបរិច្ចាគ ); អំណាច; សិទ្ធិឬសិទ្ធិភាព; ការគ្រប់គ្រង; ការបង្គាប់បញ្ជា, បញ្ជាការ; មុខការ; មុខក្រសួង; ទីធ្វើរាជការ; ភារៈ; ច្បាប់, ច្បាប់បញ្ញត្ត; ចំពូកសេចក្ដី; ដំណើរសេចក្ដី។
-
អធិការកម្ម នាម
កិច្ចការរបស់អធិការ, ការពិនិត្យត្រួតត្រានៃអធិការ។
-
អធិការកិច្ច នាម
( ម . ព . អធិការកម្ម )។
-
អធិការបតី នាម
អ្នកគ្រប់គ្រងត្រួតត្រានិងទទួលការខុសត្រូវក្នុងឋានៈតួនាទីខ្ពស់។គេច្រើនប្រើចំពោះថ្នាក់ដឹកនាំប្រទេសក្នុងឋានៈជាប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួន
-
អធិការមណ្ឌល នាម
នាទីតំបន់មានកំណត់ព្រំដែនដែលអធិការត្រូវពិនិត្យត្រួតត្រា។
-
អធិការិណី នាម
( ម . ព . អធិការី )។
-
អធិការី នាម
អ្នកដែលជាប្រមុខក្នុងការគ្រប់គ្រងឬក្នុងការត្រួតត្រាកិច្ចការនីមួយៗ; គ្រូធំ។
-
អធិក្រម នាម
ការរុករានចូល; ការលុកលុយចូល
-
អធិក្រមណ៍ នាម
( ម . ព . អធិក្រម )។
-
អធិក្រឹតិ នាម
សិទ្ធិ, សិទ្ធិភាព; ការយល់ព្រម; អនុញ្ញាត
-
អធិគត គុណនាម
ដែលបានដល់ហើយ; ដែលបានស្រេចហើយ; ដែលសម្រេចហើយ; ដែលបានលុះឬបានត្រាស់ដឹងហើយ។
-
អធិគតកម្ម
អំពើឬកិច្ចការដែលសម្រេចហើយ, ដែលធ្វើរួចស្រេចហើយ។
-
អធិគតធម៌
ធម៌ដែលគេបានលុះហើយឬធម៌ដែលគេចេះស្រេចហើយ។
-
អធិគតវិជ្ជា នាម
វិជ្ជាដែលគេរៀនចេះហើយ។
-
អធិគតវិទ្យា នាម
( ម . ព . អធិគតវិជ្ជា )។
-
អធិគតសិល្ប នាម
សិល្បដែលគេបានសិក្សាស្រេចហើយ។
-
អធិគម នាម
ការបានដល់; ការបាន; ការបានសម្រេច; ការបានលុះ; ការបានលុះ; ការរៀនសូត្រ; ការចេះដឹង; ផល, អរិយផល។
-
អធិគុណ គុណនាម
ដែលមានគុណលើសលប់ឬច្រើនក្រៃលែង
-
អធិគុណា គុណនាមនាម
( ម . ព . អធិគុណ )។
-
អធិចិត្ត នាម
ចិត្តដ៏ក្រៃលែង, ចិត្តថ្នាក់ខ្ពស់គឺចិត្តដែលបានសម្រេចសមាធិ ( សមាធិចិត្ត )។
-
អធិចិត្តសិក្ខា នាម
ការសិក្សាខាងផ្លូវសមាធិចិត្ត ( មានអធិសីលសិក្ខា, អធិប្បញ្ញាសិក្ខាជាពួកមួយ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។