វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 40 / 169
-
អទ្ធានគមនសម័យ នាម
វេលាដើរផ្លូវឆ្ងាយ។
-
អទ្ធានគមនាគមន៍ នាម
ការទៅមកតាមផ្លូវឆ្ងាយ; ការធ្វើដំណើរទៅមកឆ្ងាយ។
-
អទ្ធានគមន៍ នាម
ការដើរផ្លូវឆ្ងាយ, ការធ្វើដំណើរទៅឆ្ងាយ។
-
អទ្ធានសម័យ នាម
វេលាដើរផ្លូវឆ្ងាយ។
-
អធម គុណនាម
ថយថោកឬថោកថយ, ថោកទាបឬទាបថោក; ដែលមិនរុងរឿង; លាមក; សាបរលាប; រម៉េះរម៉ោះ; រប៉ិចរប៉ី; រាយរង; បន្ទាប់បន្សំ
-
អធមបុរស នាម
បុរសថយថោក។
-
អធមភណ្ឌ នាម
របស់រប៉ិចរប៉ី។
-
អធមវណិជ្ជា នាម
ជំនួញរាយរង។
-
អធម៌ គុណនាម
ដូចគ្នានឹងអធម្ម ( ម . ព . អធម្ម )។
-
អធម្ម គុណនាម
ដែលពុំមែនធម៌, ដែលខុសធម៌, ក្រៅគន្លងធម៌, ខុសច្បាប់; អាក្រក់, ពុំប្រសើរ
-
អធម្មកម្ម
កម្មអាក្រក់, អំពើពុំប្រសើរ។
-
អធម្មការិនី
( ម . ព . អធម្មការី )។
-
អធម្មការី
អ្នកធ្វើអំពើពុំប្រសើរ។
-
អធម្មនុញ្ញភាព នាម
( ច្ប .) ភាពផ្ទុយឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
-
អធម្មវាចា
សម្ដីខុសធម៌, ខុសច្បាប់។
-
អធម្មវាទ
( ម . ព . អធម្មវាចា )។
-
អធម្មវាទិនី
( ម . ព . អធម្មវាទី )។
-
អធម្មវាទី
អ្នកនិយាយខុសធម៌, ខុសច្បាប់
-
អធរមាន គុណនាម
ដែលផ្ទុយគ្នានឹងធរមានគឺកំពុងតែគ្មាន, ដែលឥតមានសោះឡើយ។
-
អធិក គុណនាម
ក្រៃ, ក្រៃលែង; លើស, លើសលែង, លើសលន់; ពន់ប្រមាណ; ពេក, ពេកក្រៃ; ដែលថែម, បន្ថែម; ដែលបំពេញ; ដែលបង្គ្រប់; ផ្ទួន
-
អធិកតរភាព នាម
ភាវៈច្រើនក្រៃលែង។
-
អធិកផរណា នាម
ការកើនឡើងខ្លាំងហើយលឿនក្នុងរយៈពេលខ្លីដែលមិនអាចគ្រប់គ្រងបាននៃអត្រាអតិផរណា។
-
អធិកពារ នាម
( ម . ព . អធិកវារៈ )។
-
អធិកភាព នាម
ភាពលើសលប់នៃបរិមាណឬអំណាច
-
អធិកមាស នាម
ខែលើកគឺខែអាសាឍទី២ដែលលើកបង្គ្រប់តាមចន្ទគតិ ( ខែអាសាឍទី១ហៅបឋមាសាឍ, អធិកមាសហៅទុតិយាសាឍមាន៣០ថ្ងៃដូចគ្នា; ក្នុងឆ្នាំនោះមាន១៣ខែហៅថាឆ្នាំមានអធិកមាស )។
-
អធិករណមណ្ឌប
សាលាជំនុំក្ដី។
-
អធិករណមាល
( ម . ព . អធិករណមណ្ឌប )។
-
អធិករណលិខិត នាម
( ម . ព . អធិករណលេខា )។
-
អធិករណលេខកៈ
ស្មៀនតុលាការ។
-
អធិករណលេខា
លិខិតកាត់ក្ដី, សាលក្រម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។