វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 38 / 169
-
អត្រជា នាម
( ម . ព . អត្រជៈ )។
-
អត្រជៈ នាម
កូនបង្កើត, បុត្របង្កើត។
-
អត្រា នាម
ផលធៀបមួយដែលប្រៀបធៀបឯកតាពីរផ្សេងគ្នា
-
អត្រាកម្ម នាម
( គីមី .) បច្ចេកទេសកំណត់រកកំហាប់នៃសូលុយស្យុងមិនស្គាល់មួយដោយការបន្ថែមសូលុយស្យុងស្ដង់ដារហូតដល់ចំណុចស្រេច។
-
អត្រាកើតដុល នាម
( ភូមិ .) ចំនួនកំណើតរស់សរុបក្នុងឆ្នាំណាមួយធៀបនឹងចំនួនប្រជាជនសរុបប្រចាំឆ្នាំនោះ
-
អត្រាកំណើត នាម
ចំនួនកំណើតរស់ក្នុងចំណោមប្រជាជន១០០០នាក់នៅកន្លែងណាមួយនិងក្នុងឆ្នាំណាមួយ។
-
អត្រានិរប្រវេសន៍ នាម
( ភូមិ .) ចំនួនជននិរប្រវេសន៍ដែលចាកចេញពីតំបន់ឬប្រទេសដើមណាមួយធៀបនឹងប្រជាជនសរុបនៃតំបន់ឬប្រទេសដើមនោះក្នុងរយៈពេលណាមួយ។
-
អត្រានុកូលដ្ឋាន នាម
ពាក្យប្រើដោយសន្មតិហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ឬអាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ
-
អត្រាមរណៈ នាម
( ភូមិ .) ចំនួនមនុស្សស្លាប់ក្នុងចំណោមប្រជាពលរដ្ឋនៃប្រទេសឬតំបន់ណាមួយតាមឯកតាភាគរយភាគពាន់ឬភាគលានក្នុងរយៈពេលណាមួយ
-
អត្រាស្លាប់ដុល នាម
( ភូមិ .) ចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំណាមួយធៀបនឹងចំនួនប្រជាជនសរុបប្រចាំឆ្នាំនោះ។ជាទូទៅអត្រានេះគិតជាភាគពាន់
-
អថព៌វេទ នាម
( ម . ព . អថព្វវេទ )។
-
អថព្វ នាម
ឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្ដើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ។ខ្មែរសម័យបុរាណច្រើនហៅក្លាយជាអថ័នមកពីពាក្យសំស្ក្រឹតអាថវ៌ន៑កាត់វ៌ចេញនៅត្រឹមតែន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើមនិងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិ
-
អថព្វវេទ នាម
ឈ្មោះវេទទី៤និយាយអំពីមន្តវិជ្ជាសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម។
-
អថាមភាព នាម
ភាពទន់ខ្សោយភាពអន់ថយភាពអស់កម្លាំងភាពល្វើយ។
-
អថាវរភាព នាម
ភាពមិនទៀងភាពងាយប្រេះស្រាំភាពងាយរងគ្រោះភាពងាយដួលរលំ។
-
អថាវរៈ គុណនាម
ដែលមិនទៀងដែលងាយរងគ្រោះ។
-
អថិរភាព នាម
ភាពដែលមិនឋិតថេរ, លក្ខណៈដែលមិនតាំងនៅមាំមួន, ការមិនទៀងទាត់, ការប្រែប្រួល
-
អថិរវន្ត គុណនាម
ដែលមិនឋិតថេរមិនជាប់មិនមានមធ្យោបាយ។
-
អថេរ នាម
( គណិត .) និមិត្តសញ្ញាដែលតាងឱ្យបរិមាណឬតម្លៃមិនស្គាល់។
-
អថ៌ នាម
អត្ថ
-
អថ័ន នាម
( ម . ព . អថព្វ )។
-
អថ័ព្វន៍ នាម
( ម . ព . អថព្វ )។
-
អទត្តពល កិរិយាសព្ទ
មិនទាន់មានផលក្នុងបច្ចុប្បន្នអាចកើតមានទៅខាងមុខ។
-
អទត្ថពល កិរិយាសព្ទ
( ម . ព . អទត្តពល )។
-
អទលី គុណនាម
ដែលគ្មានត្របក ( ផ្កា )។
-
អទាយាទ គុណនាម
ដែលមិនមានអំណាចត្រូវបានទ្រព្យសម្បាច់
-
អទាយាទា គុណនាម
( ម . ព . អទាយាទ )។
-
អទារជន នាម
មនុស្សឥតភរិយា; មនុស្សពុំទាន់មានភរិយា ( ប្រុសលីវ )។
-
អទារុណ គុណនាម
ដែលមិនកាច ( ស្លូត )។
-
អទារុណកម្ម នាម
អំពើស្លូត; អំពើល្អ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។