វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 30 / 169
-
អតិកថា នាម
សម្ដីហួសហេតុ; អតិពាក្យ។
-
អតិកល្យាណ គុណនាម
ដែលមានលម្អក្រៃពេក។
-
អតិកល្យាណី គុណនាម
( ម . ព . អតិកល្យាណ )។
-
អតិកាយវិកល នាម
ការបាត់បង់អវយវៈឬសរីរាង្គណាមួយនៃរាងកាយ។
-
អតិក្រិស គុណនាម
ស្គមណាស់; ក្ដៀបពេក។
-
អតិក្រឹត កិរិយាសព្ទ
ធ្វើល្មើស។
-
អតិក្រោធ កិរិយាសព្ទ
ក្រោធខ្លាំង។
-
អតិគម្ភីរ គុណនាម
ជ្រៅក្រៃពេក។
-
អតិគម្ភីរភាព នាម
ភាវៈជ្រៅក្រៃពេក។
-
អតិគារវវាចា នាម
សម្ដីគោរពជាអតិបរមា។
-
អតិគ៌ត នាម
( ម . ព . អតិទុគ្គត )។
-
អតិចណ្ឌាល គុណនាម
កាចក្រៃពេក។
-
អតិចរិយា នាម
ការប្រព្រឹត្តកន្លង; ការផិតក្បត់ចិត្តស្វាមីឬក្បត់ចិត្តភរិយា។
-
អតិចារ នាម
( ម . ព . អតិចរិយា )។
-
អតិចារជាត នាម
អ្វីៗដែលកើតមិនស្របតាមច្បាប់ឬប្រព្រឹត្តខុសគន្លងប្រពៃណី។
-
អតិចារិនី នាម
ស្រីផិតប្ដី។
-
អតិចារី នាម
អ្នកដែលផិតក្បត់។
-
អតិច្ចាគ នាម
ការខ្ជះខ្ជាយ។
-
អតិជាតបុត្ត នាម
កូនប្រសើរកន្លង។
-
អតិជាតបុត្រ នាម
( ម . ព . អតិជាតបុត្ត )។
-
អតិតរុណ គុណនាម
ក្មេងពេក; ខ្ចីណាស់។
-
អតិតរុណី គុណនាម
( ម . ព . អតិតរុណ )។
-
អតិថិ នាម
ភ្ញៀវ, ភ្ញៀវពន្លឺ។
-
អតិថិក្រិយា នាម
( ម . ព . អតិថិពលី )។
-
អតិថិគារវៈ នាម
ការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ។
-
អតិថិគ្រឹះ នាម
( ម . ព . អតិថិវេស្ម័ន )។
-
អតិថិជន នាម
( សេ . ហិ .) អ្នកទិញទំនិញឬអ្នកប្រើផលិតផលឬទទួលសេវាពីបុគ្គលណាម្នាក់ឬពីក្រុមហ៊ុនណាមួយ។
-
អតិថិតា នាម
( សេ . ហិ .) សំណុំអតិថិជនរបស់អ្នកលក់ទំនិញឬសេវាឬរបស់ហាងណាមួយ។
-
អតិថិធម៌ នាម
ច្បាប់ទទួលភ្ញៀវ, ច្បាប់គួរសមទៅរកភ្ញៀវ។
-
អតិថិបូជា នាម
( ម . ព . អតិថិពលី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។