វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 25 / 169
-
អញ្ញបដិបត្តិ គុណនាម
ដែលប្រព្រឹត្តខុសគេ។
-
អញ្ញបដិបន្ន គុណនាម
( ម . ព . អញ្ញបដិបត្តិ )។
-
អញ្ញបទ នាម
បទដទៃគឺបទដែលស្ទុះចេញពីក្នុងវិគ្គហៈទៅជាប្រធាន ( ពាក្យប្រើក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលី )។
-
អញ្ញប្បដិបត្តិ នាម
( ម . ព . អញ្ញបដិបត្តិ )។
-
អញ្ញប្បដិប័ន្ន គុណនាម
( ម . ព . អញ្ញបដិបន្ន )។
-
អញ្ញមញ្ញ គុណនាមគុណកិរិយា
ទៅវិញទៅមក
-
អញ្ញមញ្ញភាព នាម
ភាពមានទំនាក់ទំនងទៅវិញទៅមកភាពមានទំនាក់ទំនងទាំងសងខាង។
-
អញ្ញមញ្ញសង្គ្រោះ នាម
ការជួយគ្នាទៅវិញទៅមកការសង្រ្គោះគ្នាទៅវិញទៅមក។
-
អញ្ញមតិ នាម
មតិទស្សនៈការយល់ឃើញដែលទីទៃពីគេ។
-
អញ្ញវាទកម្ម នាម
សម្ដីពោលគេចកែផ្សេងទីទៃពីការណ៍ពិតគឺបើគេសួរពីរឿងអ្វីមួយខ្លួនក៏បែរជាឆ្លើយឬនិយាយបន្លែបន្លប់ពីរឿងឬពីហេតុដទៃទៅវិញ
-
អញ្ញាត គុណនាម
ដែលមិនដឹង, មិនស្គាល់, មិនចេះ, មិនយល់; ល្ងង់; ដែលគេមិនស្គាល់; ពុំប្រាកដ។
-
អញ្ញាតកជន នាម
ជនដែលមិនមែនជាញាតិ; អ្នកដទៃ, អ្នកកន្តៀត។
-
អញ្ញាតកវេស នាម
ការភៀសខ្លួនមិនឱ្យគេស្គាល់
-
អញ្ញាតកវេសក នាម
អ្នកភៀសខ្លួន
-
អញ្ញាតកុលវង្ស នាម
អ្នកដែលមានវង្សត្រកូលពុំប្រាកដ។
-
អញ្ញាតកេត នាម
អ្នកដែលមានលំនៅពុំប្រាកដ; មនុស្សសាត់អណ្ដែត។
-
អញ្ញាតក្រឹត នាម
អ្នកដែលធ្វើអ្វីៗស្មានៗព្រោះពុំយល់ការ។
-
អញ្ញាតជន នាម
មនុស្សដែលគេពុំស្គាល់។
-
អញ្ញាតបណ្ណ នាម
លិខិតប្រកាសអំពីទំនិញដែលផ្ទុកក្នុងនាវា។
-
អញ្ញាតវាស នាម
( ម . ព . អញ្ញាតកេត )។
-
អញ្ញាតសីល នាម
អ្នកដែលមានសណ្ដាប់ធ្នាប់យ៉ាងណាគេពុំអាចដឹងបាន។
-
អញ្ញាធីន នាម
អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្ដេកផ្ដួលអាស្រ័យអ្នកដទៃ។
-
អញ្ញូបត្ថម្ភិត នាម
ដូចគ្នានឹងអញ្ញោបត្ថម្ភិតដែរ។
-
អញ្ញោបត្ថម្ភិត នាម
អ្នកដែលនៅក្នុងការទំនុកបម្រុងនៃអ្នកដទៃ; ប្រទេសដែលមានក្សត្រិយ៍ទ្រង់រាជ្យប៉ុន្តែនៅក្នុងការទំនុកបម្រុងនៃប្រទេសដទៃ ( ប្រើជាអញ្ញូបត្ថម្ភិតក៏បាន, ឧ > ឩ )។
-
អញ្ភនកម្ម នាម
ការធ្វើអញ្ភន។
-
អដដ គុណនាម
សំខ្យាចំនួនមួយរយសែនអពពៈ។
-
អដដៈ គុណនាម
( ម . ព . អដដ )។
-
អដវិក នាម
អ្នករក្សាដងព្រៃ, មេព្រៃ, វនបាល, អដវីបាល; មុខការថែរក្សាព្រៃ, ក្រសួងមេព្រៃ។អដវិកាធិបតីអធិបតីក្រសួងមេព្រៃ។
-
អដវី នាម
ដងព្រៃ; ព្រៃធំ។
-
អដវីកម្មករ នាម
អ្នកធ្វើការស៊ីឈ្នួលថែរក្សាព្រៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។