វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 168 / 169
-
អ្នករាជការ នាម
មនុស្សដែលធ្វើរាជការ។
-
អ្នករាជវង្ស នាម
បុត្រឬបុត្រីរបស់បិតាជាអ្នកអង្គម្ចាស់មាតាមានជាតិថយចុះពីថ្នាក់អ្នកអង្គម្ចាស់មក, ឬបុត្រាបុត្រីរបស់មាតាបិតាជាអ្នករាជវង្សដូចគ្នា។
-
អ្នករៀន នាម
ជនដែលកំពុងរៀន, សិស្សរៀន។
-
អ្នកលេង នាម
ជនដែលលេងល្បែង; ជនដែលប្រព្រឹត្តតែខាងការលេង ... ( មានច្រើនប្រភេទ )។
-
អ្នកលេងលាត់សើយ នាម
អ្នកលេងកោងកាចដែលរមែងតែលាត់សើយឬសើយលាត់ដើរឥតក្រែង
-
អ្នកលេងសើយលាត់ នាម
( ម . ព . អ្នកលេងលាត់សើយ )។
-
អ្នកសង្រួមឥន្ទ្រិយ នាម
អ្នកដែលសង្រួមភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្តមិនឱ្យទាសទៅរកអំពើអាក្រក់។
-
អ្នកសាងលោក នាម
ព្រហ្មឬវិស្ណុ ( តាមលទ្ធិព្រាហ្មណ៍ )។
-
អ្នកសិល្ប៍ នាម
អ្នកមានសិប្បៈ, អ្នកចេះសិល្បវិទ្យា។ខ្មែរប្រើជាពាក្យហៅមនុស្សដែលលើកខ្លួនជាអ្នកបុណ្យបញ្ចុះបញ្ចូលប្រជាជនអ្នកឆោតល្ងង់តាំងហោមពិធីប្រសិទ្ធីសិល្បវិទ្យាកជាទ័ពក្បត់ផែនដី
-
អ្នកស៊ើប នាម
ជនដែលស៊ើបការណ៍។
-
អ្នកស្ពាយ នាម
អ្នកស្ពាយអីវ៉ាន់លក់។
-
អ្នកស្រុក នាម
ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ។
-
អ្នកស្រុកភូមិផងរបងជាមួយ នាម
អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា។
-
អ្នកស្រែ នាម
ជនដែលធ្វើស្រែ។
-
អ្នកអង្គម្ចាស់ នាម
បុត្រាបុត្រីដែលមានព្រះអង្គម្ចាស់ជាបិតាឬបុត្រាបុត្រីដែលកើតអំពីអ្នកអង្គម្ចាស់រួមគ្នាជាមាតាបិតា ( ពាក្យធម្មតាដែលប្រើជាប្រក្រតីថាម្ចាស់ )។
-
អ្នកអស់ហ្នឹង នាម
ជនអស់ហ្នឹង។
-
អ្នកឧកញ៉ា នាម
( ម . ព . ឧកញ៉ា )។
-
អ្វី សព្វនាម
ដូចម្ដេច? ( ព . សា .) អី )
-
អ្វីមួយ ឈ.
ដែលមិនទៀងមិនប្រាកដថាវត្ថុណាមួយពិតប្រាកដ។
-
អ្ហ ឧទានសព្ទ
( ព . សា .) អ! ឬអ៎!
-
អ្ហា ឧទានសព្ទ
( ព . សា .) អា! ឬអា៎
-
អ្ហាះ ឧទានសព្ទ
( ព . សា .) ពាក្យឆ្លើយគ្នាឬឆ្លើយហើយសួរត្រឡប់ទៅវិញដោយមានសង្ស័យ
-
អ្ហាៈ ឧទានសព្ទ
( ព . សា .) នែៈ! ឬនែ៏ៈ!។ពាក្យលាន់មាត់បន្ទោសឬស្ទាក់សម្ដីស្ទាក់ដំណើរ, បន្ទច់, បង្អាក់ជាដើម
-
អ្ហា៎ ឧទានសព្ទ
( ម . ព . អ្ហា!)។
-
អ្ហា៎ះ ឧទានសព្ទ
( ម . ព . អ្ហាះ!)។
-
អ្ហឹៈ ឧទានសព្ទ
សូរឮដោយត្អើកជាដើម
-
អ្ហឺ ឧទានសព្ទ
( ព . សា .) ណា៎! ឬណា៎ៈ!, ហ្ន៎ៈ!។ពាក្យសម្រាប់បញ្ជាក់ឬបន្ថែមលើសេចក្ដីមុនឱ្យប្រាកដ
-
អ្ហុះ ឧទានសព្ទ
ដូចគ្នានឹងអុះ! ដែរតាមសូរសំឡេងដែលគេលាន់មាត់។
-
អ្ហូ ឧទានសព្ទ
( ព . សា .) អូៈ! ឬអូ៎ៈ!។សូរលាន់មាត់ដោយការបាត់ឆ្ងល់, ដោយយល់សេចក្ដីជាក់ជាដើម
-
អ្ហូះ ឧទានសព្ទ
( ព . សា .) អូះ! ឬអូ៎ះ!។សូរលាន់មាត់ដោយប្រកែកមិនព្រមឬដោយស្ងើចជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។