វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 162 / 169
-
អំបៅអំបែក នាម
ជំងឺម៉្យាងដែលកើតក្នុងរន្ធត្រចៀកបង្កឡើងដោយមីក្រូសព៌ាង្គកាយហើយមានរោគសញ្ញាដូចជាក្ដៅខ្លួនឈឺក្នុងរន្ធត្រចៀកហៀរទឹករងៃឬខ្ទុះដែលមានក្លិនស្អុយ
-
អំប៉ើក គុណកិរិយាគុណនាម
ដែលកម្រើកងើបៗដាក់ៗរបះរបើងរឿយៗ; ប្លើកៗរឿយៗ
-
អំប៉េះអំប៉ោះ គុណកិរិយាគុណនាម
តេះតោះឬតតេះតតោះ, នេះខ្លះនោះខ្លះបន្តិចបន្តួច, រប៉ិចរប៉ីរាយរង; ផ្សែផ្សំ
-
អំប៊្រីយ៉ុង នាម
ទម្រង់ដំបូងនៃសារពាង្គកាយដែលលូតលាស់ចាប់ពីស៊ីកូតរហូតដល់ដំណាក់កាលកកើតជាសរីរាង្គផ្សេងៗ
-
អំប្រ៊ីយ៉ុង នាម
ពន្លកសម្រាប់ដុះជារុក្ខជាតិថ្មី។
-
អំពក គុណនាម
តូច ( ចំពោះតែទីដីដែលជាថ្នាលឬស្រែ )
-
អំពកច្រកថ្នាល
អំពកច្រកល្ហកនិងថ្នាល។
-
អំពល់ នាម
កង្វល់ឬសេចក្ដីខ្វល់ចិត្ត, ដំណើរដែលនាំឱ្យមានរវល់ខ្វល់ចិត្ត
-
អំពល់ទុក្ខ កិរិយាសព្ទ
មានទុក្ខ។
-
អំពល់អី
រវល់អី!។
-
អំពាច នាម
( ព . បុ .) អូរដែលកំបុតទាល់មានសណ្ឋានប៉ាចរហាចទាំងពីរខាង
-
អំពាន់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យអំពើថាអំពើអំពាន់គឺអំពើធ្មប់អាប។
-
អំពាវ កិរិយាសព្ទ
ស្រែកហៅឮខ្លាំងៗឬស្រែកប្រកាសឱ្យឮរាល់គ្នាក្នុងកិច្ចការណាមួយ
-
អំពាវនាវ កិរិយាសព្ទ
( ម . ព . អំពាវ )។
-
អំពាស គុណនាម
ច្រើនពោរពាស, ច្រើនក្រាស់ក្រែល
-
អំពិលអំពែក នាម
សុខុមសត្តពួកដង្កូវមានពន្លឺព្រាកៗនៅក្រោមពោះត្រង់ចុងកន្ទុយភ្លឺតែក្នុងវេលាយប់ងងឹត, ឈ្មោលមានស្លាបហើរបានញីឥតស្លាប, ជាពួកសត្វរត្តិចរ។
-
អំពី ធ.
ពី; ឯ, ខាង
-
អំពុត ឈ.
( ព . បុ .) បំណាច់នឹង, បើបានជា
-
អំពុតអី
( ម . ព . អំពុតអ្វី )។
-
អំពុតអ្វី ឈ.
ប្រយោជន៍អ្វី? ឬអំពល់អី?
-
អំពុះ នាម
( ម . ព . អម្ពុះ )។
-
អំពូតាស្យុង នាម
ការកាត់ចោលតាមវិធីវេជ្ជសាស្ត្រនូវផ្នែកណាមួយនៃអវយវៈឬសរីរាង្គខាងក្រៅ។
-
អំពូល នាម
ឧបករណ៍ធ្វើពីកែវឬវត្ថុសំយោគមានរូបរាងផ្សេងៗប្រើសម្រាប់បំភ្លឺ
-
អំពើ នាម
ការដែលធ្វើ, អ្វីៗដែលត្រូវធ្វើ ( កម្ម )
-
អំពើសហ័ស នាម
អំពើក្លាខ្លាំង, អំពើអាក្រក់ក្រៃពេក។
-
អំពៀរ កិរិយាសព្ទគុណកិរិយា
ដើរសសៀរគន់មើលម្ដងៗ; សសៀរមមៀរងាកនាយងាកអាយ
-
អំពេះ គុណនាម
ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែសេះ )
-
អំពែ គុណនាម
ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែគោ )
-
អំពែម៉ែត្រ នាម
ឧបករណ៍ប្រើសម្រាប់វាស់ចរន្តអគ្គិសនីនៅក្នុងសៀគ្វី។
-
អំពែះ គុណនាម
( ម . ព . អំពេះ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។