វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 16 / 169
-
អង្គរ នាម
ពាក្យប្រើឃ្លាតក្លាយមកពីនគរ " ក្រុង, រាជធានី " ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ
-
អង្គរក្ខ នាម
( ម . ព . អង្គរក្ស )។
-
អង្គរក្ស នាម
ទាហានរក្សាអង្គព្រះរាជា។
-
អង្គរជុំ នាម
( ម . ព . នគរជុំ )។
-
អង្គរបុរី នាម
ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ។
-
អង្គរព្រះជ័យ
ឈ្មោះប្រាសាទបុរាណនៅខាងលិចជិតកំពង់ចាមក្រុង។
-
អង្គរព្រះជ័យព្រះអារ្យ
( ម . ព . អង្គរព្រះជ័យ )។
-
អង្គររាជ
ឈ្មោះអាណាខេត្តមួយរបស់ខ្មែរនៅខាងទិសឧត្តរ, បានទៅអាណាខេត្តរបស់សៀមយូរអង្វែងហើយ។
-
អង្គរវត្ត នាម
វត្តរបស់មហានគរ, ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាបជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ។
-
អង្គរាគ នាម
ម្សៅក្រអូបប្រេងក្រអូប, ទឹកអប់សម្រាប់ស្អិតស្អាងរាងកាយ។
-
អង្គវិកល
( ម . ព . អង្គពិកល )។
-
អង្គវិការ
( ម . ព . អង្គពិការ )។
-
អង្គវិក្ខេប
ដំណើរឬលំនាំងាកបែរ, កម្រើក, លើកដាក់នៃអវយវៈ ( មានវាសដៃ, លើកជើងជាដើម )។
-
អង្គវិក្ខេបន៍
( ម . ព . អង្គវិក្ខេប )។
-
អង្គវិជ្ជា
វិជ្ជាទាយលក្ខណៈរូបកាយ។
-
អង្គវិទ្យា
( ម . ព . អង្គវិជ្ជា )។
-
អង្គសន្ធិ
តំណឬសន្លាក់នៃអវយវៈ។
-
អង្គសមនិធិ
កំណប់ទ្រព្យស្មើដោយខ្លួនប្រាណគឺចំណេះវិជ្ជាដែលបានរៀនចេះចាំហើយជាប់នៅនឹងប្រាណជានិច្ច
-
អង្គសម្ផស្ស
ការប៉ះ, ទង្គុក, ទង្គិចត្រូវរាងកាយគ្នា។
-
អង្គសីល
ប្រភេទប្រាប់ដំណើរដាច់ឬជាប់សីល ( ដូចយ៉ាងបាណាតិបាតមានអង្គ៥គឺ១សត្វមានជីវិត; ២ដឹងថាសត្វមានជីវិត; ៣គិតនឹងសម្លាប់; ៤តាំងព្យាយាមនឹងសម្លាប់; ៥សត្វស្លាប់ដោយព្យាយាមនោះ )។
-
អង្គសេចក្ដី នាម
( ច្ប .) ខ្លឹមសារជាមូលដ្ឋាននៃកម្មវត្ថុរបស់បណ្ដឹងរដ្ឋប្បវេណី។
-
អង្គហេតុ នាម
( ច្ប .) រឿងហេតុដែលកើតឡើងនាំឱ្យមានបច្ច័យគតិយុត្តជាកំណត់។
-
អង្គា នាម
អង្គ, រូបកាយ
-
អង្គាដី នាម
ឈ្មោះឈើស្រុកមានដើមខ្ពស់ស្រោងសំបកក្រាស់ស្លឹកតូចៗរង្វើលៗចេញពីធាងផ្កាព័ណ៌សក៏មានក្រហមក៏មាន, ផ្កានិងស្លឹកខ្ចីស្រុសប្រើជាអន្លក់ឬធ្វើជាបន្លែស្លស្រឡក់បាន, ជាឈើឆាប់លូតលាស់ខ្ពស់ងាយ។
-
អង្គានុសារី នាម
( ម . ព . អង្គមង្គានុសារី )។
-
អង្គាបុស្ប នាម
ឈ្មោះឈើមួយប្រភេទស្លឹកឆែកៗស្រួចៗរង្វើលៗចេញពីធាងផ្កាព័ណ៌សសណ្ឋានស្រដៀងនឹងផ្កាច្រនៀងមានក្លិនក្រអូបឈ្ងប់ខ្លាំង, កាលណាស្ងួតក្រៀមបើដុតឬលាយនឹងថ្នាំជក់មានក្លិនធុំដូចក្លិនអាភៀនច្រើនដុះលើដំបូក; គេច្រើនដាំក្នុងវត្តឬក្នុងភូមិប្រើជាលំអដោយម្លប់និងផ្កា។
-
អង្គាព្យព
( ម . ព . អង្គាវយវៈ )។
-
អង្គារ នាម
ធ្យូង។
-
អង្គារការ
អ្នកដុតធ្យូង។
-
អង្គារការិកា
( ម . ព . អង្គារការ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។