វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 158 / 169
-
អៀនអន់
អៀននឹកអន់ចិត្ត, អៀននឹកតូចចិត្ត។
-
អៀម នាម
សំពត់សម្រាប់ពាតបិទទ្រូងនិងពោះក្មេងស្រីមានខ្សែចងពីខាងខ្នង
-
អៀរមមៀរ គុណកិរិយាគុណនាម
ដែលសៀរតាមក្បែរឬតាមកៀនដោយអាការញញើតញញើមឬក៏អៀនប្រៀន
-
អៀរមៀរ គុណកិរិយាគុណនាម
( ម . ព . អៀរមមៀរ )។
-
អៀវ កិរិយាសព្ទគុណនាម
បញ្ជិះនរណាម្នាក់ពីខាងក្រោយលើខ្នង
-
អេក នាម
ឈ្មោះស្រាខ្មែរលើមួយបែបធ្វើដោយត្រាំគ្រឿងផ្សំក្នុងពាង
-
អេកាស្យា នាម
ដំណាក់ទាបបំផុតនៃការដឹង
-
អេកូទេសចរណ៍ នាម
ទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិដែលមានគោលបំណងអភិរក្សបរិស្ថានធម្មជាតិនិងវប្បធម៌តំបន់លើកកម្ពស់សុខុមាលភាពរបស់ប្រជាជនជាដើម។
-
អេកូវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីទំនាក់ទំនងរវាងភាវរស់និងភាវរស់ក្នុងបរិស្ថាន។
-
អេកូឡូស៊ី នាម
( ម . ព . អេកូវិទ្យា )។
-
អេក្រង់ នាម
ផ្នែកមួយនៃឧបទស្សន៍ឬឧបករណ៍ដែលភ្ជាប់ទៅនឹងកុំព្យូទ័រសម្រាប់បង្ហាញព័ត៌មាន។
-
អេគីណូកុកកូស នាម
ជំងឺបង្កដោយបរាសិតព្រូនសំប៉ែតស្ថិតក្នុងសន្តានតេនីអ៊ីដេពួកអេគីណូកុកគូស
-
អេគូម៉ែន នាម
ផ្នែករបស់ផែនដីដែលមនុស្សលោកអាចរស់នៅបាន។
-
អេចអូច គុណកិរិយា
ដែលចេញអាការបបូរមាត់អូចៗឬទុលហើបៗមិនច្បាស់ការជាថាអ្វី
-
អេដស៍ នាម
ជំងឺដែលបង្កដោយមេរោគធ្វើឱ្យអង្គបដិបក្ខ ( អង់ទីករ ) ចុះខ្សោយងាយរងគ្រោះដោយជំងឺឱកាសនិយមផ្សេងៗ។វាចាប់ផ្ដើមឆ្លងរាលដាលជាសាកលក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ហើយបន្តរហូតមក
-
អេតចាយ នាម
គ្រឿងខ្ជាំឬវត្ថុជាសំណល់ពីការប្រើប្រាស់អាចយកមកប្រើឡើងវិញបានឬអាចយកមកកែច្នៃឬក៏អាចជាវត្ថុធាតុដើមបម្រើដល់ការផលិត
-
អេតាមីន នាម
ប្រដាប់បន្តពូជឈ្មោលរបស់រុក្ខជាតិដែលមានផ្កាឬអង់ស្យូស្ពែមហើយមានសណ្ឋានជាទងតូចវែងមួយនិងមានអង់តែនមួយខាងចុងផ្ទុកទៅដោយលម្អង។
-
អេទែ នាម
សមាសធាតុសរីរាង្គមួយប្រភេទដែលមានរូបមន្តទូទៅគឺ R1 – O – R2
-
អេប ឧទានសព្ទ
សូមចៀស!។ពាក្យសម្រាប់អ្នកបររថសេះស្រែកបន្លឺឱ្យសញ្ញាដល់អ្នកដើរក្នុងផ្លូវចំពីមុខរថឱ្យចៀសតាមច្បាប់ចរាចរណ៍ដើរក្នុងផ្លូវ ( ដោយមិនប្រើកណ្ដឹង )។
-
អេបូឡា នាម
ជំងឺដែលឆ្លងពីសត្វប្រជៀវមកមនុស្សហើយរាលដាលក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០១០។ជំងឺនេះមិនទាន់មានថ្នាំព្យាបាលនោះទេ
-
អេម៉ាតូម នាម
កំណកឈាមជាដុំៗនៅក្នុងជាលិកាឬក្នុងសរីរាង្គដោយមិនមានរហែកស្បែកបណ្ដាលមកពីរបួសសរសៃឈាមឬការប៉ះទង្គិចធ្ងន់ធ្ងរ។
-
អេលីប នាម
ខ្សែកោងបិទដែលផលបូកចម្ងាយពីគ្រប់ចំណុចរបស់វាទៅនឹងកំណុំទាំងពីរជាចំនួនថេរ។
-
អេលីបសូអ៊ីដ នាម
ផ្ទៃគណិតដែលស្ទើរតែដូចនឹងផ្ទៃផែនដីហើយត្រូវកំណត់ឡើងសម្រាប់បម្រើឱ្យការវាស់វែងនិងការផលិតផែនទី។
-
អេសដេអ៊ែរ នាម
ខ្នាតកណ្ដាលមួយសម្រាប់វាយតម្លៃនៃលុយដែលបង្កើតឡើងនិងគ្រប់គ្រងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។
-
អេសអឹមអេស នាម
ប្រព័ន្ធសម្រាប់បញ្ជូនសារអេឡិចត្រូនិកខ្លីៗជាអក្សរពីទូរសព្ទចល័តមួយទៅទូរសព្ទចល័តមួយទៀត។
-
អេស្ទែ នាម
សមាសធាតុសរីរាង្គមួយប្រភេទដែលមានរូបមន្តទូទៅគឺ R1-COO-R2
-
អេឡិចត្រុង នាម
ភាគល្អិតនៃអាតូមដែលមានបន្ទុកអគ្គិសនីអវិជ្ជមាន។
-
អេឡិចត្រុងវ៉ាឡង់ នាម
អេឡិចត្រុងទាំងឡាយនៅក្នុងស្រទាប់ក្រៅនៃអាតូមមួយសម្រាប់បង្កើតវ៉ាឡង់។វាអាចឆ្លងពីអាតូមមួយទៅអាតូមមួយទៀត ( សម្ព័ន្ធប៉ូលែ ) ឬសម្រាប់ប្រើប្រាស់រួមដោយអាតូមពីរ ( សម្ព័ន្ធមិនប៉ូលែ )។
-
អេឡិចត្រុងសេរី នាម
អេឡិចត្រុងដែលអាចផ្លាស់ទីពីអាតូមមួយទៅអាតូមមួយទៀតក្រោមអំពើនៃដែនអគ្គិសនីឬម៉ាញ៉េទិក។
-
អេឡិចត្រូគីមី នាម
ការសិក្សាអំពីការបំប្លែងថាមពលគីមីទៅជាថាមពលអគ្គិសនីនិងច្រាសមកវិញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។