វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 156 / 169
-
អូតែល នាម
( ម . ព . សណ្ឋាគារ )។
-
អូន នាម
ប្អូន ( ពាក្យសម្រាប់ហៅប្អូនដោយថ្នម )
-
អូនថយ គុណនាម
( ម . ព . ឩនថយ )។
-
អូប៉េរ៉ា នាម
សិល្បៈនាដកម្មមួយប្រភេទដែលតួអង្គក្នុងសាច់រឿងប្រើពាក្យសម្ដីជាចម្រៀងជាមួយនឹងការប្រគំនៃតន្រ្តី។
-
អូប័រ នាម
ទូកម៉ាស៊ីនមួយប្រភេទរាងសំប៉ាតស្រួចក្បាលតែរាងប៉ិតនៅផ្នែកខាងក្រោយភាគច្រើនគ្មានដំបូល, តួធ្វើពីលោហ : ឬប្លាស្ទិកឬមានទម្រង់ជាពោងកៅស៊ូ
-
អូយ ឧទានសព្ទ
សូរស្រែកដោយឈឺខ្លាំង, ដោយឈឺចាប់
-
អូយម៉ូយ នាម
ឈ្មោះរុក្ខជាតិមួយប្រភេទផ្កាពណ៌ក្រហមឬផ្កាឈូកផ្លែមូលវែងរាងពកៗរឹងពណ៌ក្រមៅមានក្លិនស្អុយ
-
អូរ នាម
ជ្រលងជាផ្លូវទឹកដែល, ក្នុងរដូវភ្លៀង, មានទឹកហូរចូលមកក្នុងនទីឬក្នុងបឹង, ក្នុងសមុទ្រ
-
អូលីគួរី នាម
( វេជ្ជ .) ការនោមតិច។
-
អូវុល នាម
កោសិកាបន្តពូជញីដែលផលិតចេញពីសរីរាង្គបន្តពូជរបស់មនុស្សស្រីសត្វញីឬរុក្ខជាតិញី
-
អូវែ នាម
ក្រពេញភេទរបស់មនុស្សស្រីសត្វញីឬរុក្ខជាតិញី។នៅពេលពេញវ័យក្រពេញភេទនេះអាចផលិតអូវុល
-
អូស កិរិយាសព្ទ
ទាញដោយរំកិលដិតជាប់លើដីឬលើផ្ទៃទី
-
អូសទាញ កិរិយាសព្ទ
បញ្ចុះបញ្ចូលល្បួងដោយប្រើឧបាយកលឬមធ្យោបាយទុច្ចរិតផ្សេងៗ
-
អូសបន្លាយ កិរិយាសព្ទ
ពន្យារឱ្យយូរ, បណ្ដោយឱ្យហួសពេលកំណត់
-
អូសបន្លាស្រាស់ផ្លូវ
( សំនួន .) ជំទាស់មិនឱ្យកិច្ចការថ្មីកើតឡើងបាន។
-
អូសសម្រាស់ប្រទះពាក្យ
( សំនួន .) និយាយប៉ះពានទៅលើហេតុលើរឿងនាំឱ្យទាក់សម្ដីគ្នា។
-
អូសេអានី នាម
ឈ្មោះប្រជុំកោះច្រើនដែលរួមចូលជាទ្វីបមួយ
-
អូស៊ីអ នាម
កម្មវិធីមួយប្រភេទសម្រាប់ទទួលយកទិន្នន័យជារូបហើយបំប្លែងជាអត្ថបទ។
-
អូស្តេអូប៉ូរ៉ូស នាម
( ម . ព . ពុកឆ្អឹង )។
-
អូស្តេអូម នាម
( ម . ព . ពកឆ្អឹង )។
-
អូស្តេអូមីយេលីត នាម
រលាកខួរឆ្អឹង, ជំងឺមួយប្រភេទដែលកើតឡើងដោយការរលាកព្រមគ្នាទាំងតួឆ្អឹងទាំងខួរឆ្អឹងដោយមូលហេតុច្រើនយ៉ាង
-
អូស្តេអ៊ីត នាម
រលាកឆ្អឹង, ជំងឺមួយប្រភេទដែលកើតពីការរលាកតួឆ្អឹង
-
អូស្ត្រាលី នាម
ឈ្មោះប្រទេសឬពលរដ្ឋមួយនៃទ្វីបអូស្យានី
-
អូស្ត្រាឡូពីតែក នាម
មនុស្សបុរេប្រវត្តិដំបូងបង្អស់រស់នៅអេត្យូពីកាលពី៣ទៅ៤លានឆ្នាំមុនដែលគេបានរកឃើញសំណល់ឆ្អឹងនៅឆ្នាំ១៩៧៤។
-
អូស្យានី នាម
ឈ្មោះប្រជុំកោះច្រើនដែលរួមចូលជាទ្វីបមួយក្នុងចំណោមទ្វីបទាំង៧ក្នុងលោក
-
អូស្រ្តាឡូពីតែក នាម
មនុស្សបុរេប្រវត្តិដំបូងបង្អស់រស់នៅអេត្យូពីទ្វីបអាហ្រ្វ ៊ិកកាលពី៣ទៅ៤លានឆ្នាំមុនដែលគេបានរកឃើញសំណល់ឆ្អឹងនៅឆ្នាំ១៩៧៤។
-
អូឡាំពិក គុណនាម
ដែលទាក់ទងនឹងកីឡាអូឡាំពិក, នៃកីឡាអូឡាំពិកដែលរៀបចំឡើងរៀងរាល់៤ឆ្នាំម្ដងនៅក្នុងប្រទេសនានា
-
អូះ ឧទានសព្ទ
សូរលាន់មាត់ដោយប្រកែកមិនព្រមឬដោយស្ងើចជាដើម
-
អូ៎ ឧទានសព្ទ
( ម . ព . អូ!)។
-
អូ៎យ ឧទានសព្ទ
( ម . ព . អូយ!)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។