វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 155 / 169
-
អុជបីរណ្ដៅ
អុជបីប៉ុយគឺអុជសាច់មនុស្សបីអន្លើដោយប៉ុយដើម្បីឱ្យសះជារោគ។
-
អុជអាល កិរិយាសព្ទ
( ព . ប្រ .) ញុះញង់ចាក់រុកនាយអាយឱ្យក្ដៅចិត្តខ្លាំង ( ដូចគេអុជផងអាលផង )
-
អុជៗ គុណនាម
( ព . ប្រ .) ដែលមានសម្បុរឬសណ្ឋានរទុះៗច្រើនអន្លើ ( ដូចជាស្នាមអុជ )
-
អុញ ឧទានសព្ទ
ពាក្យលាន់មាត់ដោយភ្ញាក់, ដោយជ្រុលគំនិត, ជ្រុលដៃ; នឹកស្ដាយ; បន្ទោស; ស្ងើចឬដោយមានអំណរជាដើម
-
អុញន៏ ឧទានសព្ទ
( ម . ព . អុញ!)។
-
អុញស្រេចតែម្ដង ឧទានសព្ទ
អុញ, ស្រេច! ស្រេចហើយ! អស់កើតហើយ!។
-
អុត នាម
ឈ្មោះរោគពួកមួយមាន៣ប្រភេទគឺអុតធំអុតក្ដាមនិងអុតស្វាយដែលកើតនៅលើស្បែកមនុស្សចេញក្រហមផេរស្រដៀងនឹងកញ្ជ្រឹល
-
អុតក្ដាម នាម
អុតដែលកើតនៅលើស្បែកមនុស្សចេញក្រហមផេរស្រដៀងនឹងកញ្ជ្រឹល។
-
អុតធំ នាម
អុតដែលកើតព្រោះពេទ្យជោះឬកើតឯងហៅថាអុតព្រៃជាជំងឺឆ្លងមានអានុភាពក្លាខ្លាំងអាចញ៉ាំងមនុស្សអ្នកកើតឱ្យវិនាសជីវិតក៏មាន, ឱ្យពិការអវយវៈមានខ្វាក់ភ្នែកជាដើមក៏មាន, ឱ្យមានស្នាមរទុះត្រង់មុខឬសព្វសព៌ាង្គកាយក៏មាន ( ហៅដោយបញ្ចៀសថាផ្កាឈើ, កើតផ្កាឈើ )
-
អុតស្វាយ នាម
អុតពួកអុតក្ដាមដែរប៉ុន្តែដោរធំៗមានសម្បុរស្វាយក្រមៅ។
-
អុបឆឺយ នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងស្រល់កន្ទុយដំរីសំបកមានក្លិនក្រអូបប្រើជាគ្រឿងផ្សំថ្នាំឬផ្សំធ្វើគ្រឿងក្រអូបបាន; មាន៣ប្រភេទគឺអុបឆឺយសៀម, អុបឆឺយទេស, អុបឆឺយយួន ( អុបឆឺយយួននេះល្អជាងប្រភេទឯទៀត )។
-
អុបទិក នាម
ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាអំពីពន្លឺនិងការមើលឃើញដោយភ្នែក។
-
អុរ គុណកិរិយាគុណនាម
ដែលធ្លាក់ភ្លៀងខ្លាំង
-
អុល នាម
( ម . ព . អុរ២)។
-
អុស នាម
( ម . ព . ឧស )។
-
អុហ្វសិត នាម
វិធីបោះពុម្ពដោយប្រើបន្ទះស័ង្កសីដែលផ្ដិតរូបនិងអក្សរអំពីហ៊្វីលថត
-
អុំ កិរិយាសព្ទ
ចាប់ចង្អេរដែលដាក់គ្រាប់ស្រូវជាដើមដោយដៃទាំងពីរលើកដាក់ៗដូចគេចាប់ជះដើម្បីឱ្យហើរសំដីស្រូវជាដើម
-
អុំត្រុំ គុណកិរិយាគុណនាម
ដែលចេះតែសំកុកសម្កុលឬសម្ងំនៅក្នុងបន្ទប់ងងឹតជាដើម
-
អុំទូក នាម
ឈ្មោះបទឬទំនុកច្រៀងមួយមេមានចេញពាក្យថាអុំទូកតាមថ្នាក់ម្ដងៗ
-
អុះ ឧទានសព្ទ
ពាក្យលាន់មាត់ដោយខ្លាចក្រែងដួល, ក្រែងធ្លាក់ឬដោយនឹកស្ដាយ, ដោយមានក្រោធជាដើម
-
អុ៎ក កិរិយាសព្ទ
( ម . ព . អុក១)។
-
អុ៎ះ ឧទានសព្ទ
( ម . ព . អុះ!)។
-
អូ ឧទានសព្ទ
ពាក្យលាន់មាត់ដោយការអស់ឆ្ងល់, ដោយការយល់សេចក្ដីជាក់ជាដើម
-
អូងឡូង គុណកិរិយាគុណនាម
ដែលឮៗខ្លាំងៗ ( ចំពោះតែវចីភេទ )
-
អូចៗ គុណកិរិយា
ដែលរសើបចិត្តបន្តិចៗ
-
អូញម៉ូញ នាម
ឈើស្រុកមួយប្រភេទមានកម្ពស់ប្រមាណជា១០ម៉ែត្រស្លឹកតូចៗស្រដៀងអង្គាដីផ្កាវាពណ៌ស្វាយស្រស់ផ្លែមូលទ្រវែងពេលទុំពណ៌ខ្មៅសាច់ផ្លែទុំអាចបរិភោគនិងប្រើជាឱសថបាន។
-
អូដ្ឋ នាម
សត្វចតុប្បាទពួកសត្វរើអៀង, មានពីរប្រភេទគឺអូដ្ឋបូគពីរអូដ្ឋមានកំពូកខ្ពស់សណ្ឋានជាបូគមួយគូមុខក្រោយនៅលើខ្នងមានរោមក្រាស់សំកុល; អូដ្ឋបូគមួយអូដ្ឋមានកំពូកខ្ពស់តែមួយត្រង់កណ្ដាលខ្នងមានរោមបន្តិចបន្តួចស្ទើរតែស្បែកទទេ។អូដ្ឋទាំងពីរប្រភេទនេះជាសត្វមានកម្លាំងរឹងប៉ឹងមានអំណត់ប៉ិនធន់ទ្រាំអត់សម្រេកគម្លាននិងកម្ដៅថ្ងៃជាដើម, មានប្រយោជន៍ប្រើជាយានជំនិះឬប្រើជាពាហនៈដឹកនាំភណ្ឌៈក្នុងប្រទេសដែលមានផ្លូវលំបាកដូចយ៉ាងផ្លូវកាត់ឆ្លងវាលខ្សាច់ធំៗឬសមុទ្រខ្សាច់ជាដើម។ — នៅប្រទេសអាស៊ីភាគកណ្ដាល, តួក៌េស្ដង់និងអាហ្វ្រិគគេច្រើនប្រើអូដ្ឋជាងសត្វពាហនៈឯទៀត។
-
អូត កិរិយាសព្ទ
យំ, យំសោក, សម្ដែងអាការធ្វើដូចជាយំសោក ( ប្រើចំពោះតែត្រង់ថ្នាក់រឿងដែលតួល្ខោនត្រូវធ្វើជាយំសោក។បុរាណប្រើជាឱត )
-
អូតុបស៊ី នាម
សល្យកម្មសាកសព។
-
អូតូក្លាវ នាម
ទូឬឆ្នាំងពិសេសសម្រាប់ធ្វើស្តេរីលកម្មសម្ភារៈវេជ្ជសាស្ត្រឬសម្ភារៈផ្សេងៗដោយប្រើចំហាយទឹកដែលមានកម្ដៅនិងសម្ពាធខ្ពស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។