វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 153 / 169
-
អាំង កិរិយាសព្ទ
ត្បុតឬខ្ចប់, រុំ, វេច, ដោតដោយកន្លាស់ហើយដាក់ផ្ទាល់ពីលើរងើកភ្លើងឱ្យឆ្អិន
-
អាំងគីស៊ីស្យុង នាម
( ទស្សនៈ .) តុលាការពិសេសដែលសម្ដេចប៉ាបទី៩ឈ្មោះហ្គ្រេហ្គ័របង្កើតឡើងនៅមជ្ឈិមសម័យដើម្បីដាក់ទោសជនទាំងឡាយណាដែលមានមតិប្រឆាំងនឹងគ្រិស្តសាសនាដោយចោទប្រកាន់ថាអញ្ញទិដ្ឋិកជន
-
អាំងតង់ស៊ីតេ នាម
បរិមាណឬកម្រិតនៃភាពខ្លាំងនៃចរន្តអគ្គិសនីពន្លឺកម្ដៅឬសូរសំឡេងក្នុងមួយឯកតាក្រឡាផ្ទៃឬឯកតាចំណុះ។
-
អាំងថ្ងៃ កិរិយាសព្ទ
សំដិលខ្លួនហាលថ្ងៃអង្គុយឬឈរក្រោមកម្ដៅថ្ងៃដើម្បីសុខភាព
-
អាំងប៉ាវ នាម
អំណោយជាលុយដែលដាក់ក្នុងស្រោមសំបុត្រពណ៌ក្រហម
-
អាំងយី នាម
ការសម្ងាត់; សមាគមសម្ងាត់គឺសមាគមដែលរួមគំនិតគ្នាលបលាក់ធ្វើការខុសច្បាប់
-
អាំងឡាំង គុណកិរិយាគុណនាម
ស្រឡាំងកាំង, ឡិងឡាំង, មិងមាំង; ដែលទាល់ផ្លូវទាល់ដំណើរ, ដែលគាំងផ្លូវគិត
-
អាំងឡូ នាម
ជើងក្រានធ្វើដោយដីឥដ្ឋដុតឆ្អិនមានរាងច្រឡោតូចក្រោមធំលើជាងបន្តិចមានផ្លូវខ្យល់ពីខាងម្ខាងសម្រាប់ដុតធ្យូងប្រើការដាំទឹកក្ដៅជាដើម ( ខ្មែរច្រើនហៅអុងឡូឬអុងឡូវ, ច្រើនហៅអុងឡូវជាង )។
-
អាំងឡូវ នាម
( ម . ព . អាំងឡូ )។
-
អាះ ឧទានសព្ទ
( ម . ព . អាស!)។
-
អា៎ ឧទានសព្ទ
ចេញសំឡេងខ្ពស់ជាងអា!
-
អា៎ះ ឧទានសព្ទ
( ម . ព . អាស!)។
-
អិចសង់ទ្រីស៊ីតេ នាម
( ភូមិ .) ផលធៀបរវាងចម្ងាយថេរពីផែនដីដែលស្ថិតនៅលើគន្លងរបស់ខ្លួនទៅនឹងចំណុចនឹងពីរនៃអ័ក្សធំនិងប្រវែងអ័ក្សធំនោះ។
-
អិមអៀម គុណនាមគុណកិរិយា
( ម . ព . អឹមអៀម )។
-
អី សព្វនាម
ពាក្យសាមញ្ញប្រើជាជំនួសពាក្យអ្វី? ជាសម្ដីសួរដោយឆ្ងល់
-
អីចឹង សព្វនាម
អ្វីដូច្នឹង?។
-
អីចុង សព្វនាម
អ្វីដូច្នោះ?។
-
អីចុះ សព្វនាម
( ម . ព . អីចុង?)។
-
អីចេះ សព្វនាម
អ្វីដូច្នេះ?។
-
អីវ៉ាន់ នាម
វត្ថុឬរបស់នេះខ្លះនោះខ្លះពុំចេញឈ្មោះ, របស់ដែលហៅដោយរួបរួម
-
អីវ៉ែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យអីវ៉ាន់ថាអីវ៉ែអីវ៉ាន់អីវ៉ាន់ថោកខ្លះថ្លៃខ្លះឬអីវ៉ាន់រាយរង, អីវ៉ាន់រញ៉ឹករញ៉ុក, រប៉ិចរប៉ីនេះខ្លះនោះខ្លះ។
-
អីហ្នឹង សព្វនាម
អ្វីហ្នឹង?។
-
អឹង កិរិយាសព្ទ
លូកដៃខ្វេះកាយយកបាយដល់បាតឆ្នាំង
-
អឹងកង គុណនាមគុណកិរិយា
( ម . ព . អឺងកង )។
-
អឹមអៀម គុណនាមគុណកិរិយា
ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយឬដែលច្រើនតែនិយាយរហ៊ឹមៗស្ទើរមិនហើបមាត់ ( ដោយមានសេចក្ដីអៀនច្រើន )
-
អឺ គុណកិរិយា
អើ
-
អឺងកង គុណនាមគុណកិរិយា
ទ្រហឹង, កងរំពង, គឹកកង
-
អឺងអាប់ គុណនាមគុណកិរិយា
ដែលឮសូរទ្រហឹងលាយឡំច្របល់គ្នាពុំប្រាកដជាថាអ្វីខ្លះឬសំឡេងអ្វីជាអ្វី
-
អឺងអ័ព្ទ គុណនាមគុណកិរិយា
( ម . ព . អឺងអាប់ )។
-
អឺត គុណនាមឧទានសព្ទ
សូរលាន់មាត់ដោយអំណរព្រោះរើសផ្លែឈើបានជាដើម ( ដោយសេចក្ដីថា " បានមកខ្លួនឯណេះក្រអឺត ")
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។