វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 15 / 169
-
អង្គត់ នាម
ឈ្មោះវល្លិមួយប្រភេទសម្រាប់ប្រើការជាថ្នាំស្ងោរផឹករម្ងាប់ពិសពុលចំណីអាហារផ្សេងៗ
-
អង្គទ នាម
គ្រឿងប្រដាប់ដើមដៃ, កងកន់។
-
អង្គទូត នាម
អង្គការផ្នែកខាងទូត, មុខក្រសួងទូតព្រមទាំងបុគ្គលិកនៃស្ថានទូតផង។
-
អង្គធាតុ នាម
អ្វីៗដែលយើងអាចមើលឃើញផ្ទាល់នឹងភ្នែកទទេវាអាចជាវត្ថុរឹងរាវឬឧស្ម័ន
-
អង្គធាតុរឹង នាម
( រូប .) វត្ថុដែលមានមាឌជាក់លាក់ហើយមានទំហំនិងទម្រង់ច្បាស់លាស់និងមិនងាយប្រែប្រួលនៅពេលរងអំពើនៃកម្លាំង។
-
អង្គធាតុរំលាយ នាម
( គីមី .) សារធាតុមួយដែលជាទូទៅមានភាពរាវសម្រាប់រំលាយសារធាតុផ្សេងទៀត
-
អង្គធាតុសមាស នាម
អង្គធាតុសុទ្ធដែលមានម៉ូលេគុលផ្សំពីអាតូមនៃធាតុគីមីពីរឬច្រើនប្រភេទផ្សេងគ្នានៅក្នុងសមាមាត្រកំណត់មួយដូចជាទឹកសុទ្ធអំបិលស្ករអាស៊ីដជាដើម
-
អង្គធាតុសុទ្ធ នាម
អង្គធាតុដែលមានប្រភេទម៉ូលេគុលតែមួយហើយមិនអាចញែកចេញដោយវិធីវិភាគបន្ទាន់និងមានថេររូបដូចជាមានសីតុណ្ហភាពរំពុះសីតុណ្ហភាពកំណកនិងម៉ាសមាឌជាក់លាក់។
-
អង្គនភា នាម
( ភូមិ .) អង្គទាំងឡាយដែលមាននៅក្នុងលំហអវកាសដូចជាផ្កាយភពរូបធាតុអន្តរផ្កាយ ( ឧស្ម័ននិងកម្ទេចផ្សេងៗ) កាំរស្មីអវកាសជាដើម។
-
អង្គនា នាម
ស្ត្រី, នាង
-
អង្គនីតិបញ្ញត្តិ នាម
ស្ថាប័នដែលមានអំណាចតាក់តែងនិងអនុម័តច្បាប់សម្រាប់ប្រទេស។
-
អង្គនីតិប្រតិបត្តិ នាម
រាជរដ្ឋាភិបាលអង្គការឬស្ថាប័នដែលជាអ្នកអនុវត្តច្បាប់
-
អង្គបញ្ញត្តិ
បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន។
-
អង្គបដិបក្ខ នាម
( វេជ្ជ .) អង់ទីករសារធាតុប្រូតេអ៊ីនដែលផលិតដោយសរីរាង្គដើម្បីប្រឆាំងនឹងជំងឺទៅតាមប្រភេទពិសេសរបស់វា
-
អង្គបទ
( ព . វ .) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ។
-
អង្គបរាមាស
ការស្ទាបអង្អែលខ្លួនប្រាណ។
-
អង្គបរិច្ចាគ
ការលះបង់ខ្លួនឱ្យទានទៅស្មូម។
-
អង្គប់ កិរិយាសព្ទនាម
ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ
-
អង្គប្បច្ចង្គ
អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ។
-
អង្គប្បច្ចង្គា
( ម . ព . អង្គប្បច្ចង្គ )។
-
អង្គប្បហារ
ការប្រហាររូបកាយ ( មានវាយ, កាប់ជាដើម )។
-
អង្គប្រហារ
( ម . ព . អង្គប្បហារ )។
-
អង្គពិកល
វិកលអវយវៈ ( មានឆែបមាត់, ខ្វាក់ភ្នែកជាដើម )។
-
អង្គពិការ
ពិការអវយវៈ ( មានបាក់ដៃ, បាក់ជើងជាដើម )។
-
អង្គភាព នាម
ភាពរូបកាយ។
-
អង្គភេទ
ដំណើរផ្សេងរូបកាយគ្នា, ដំណើរមានរូបកាយខុសគ្នា, ការបែកឬបាក់អវយវៈ។
-
អង្គមង្គានុសារី នាម
ខ្យល់ដែលបក់ទួទៅតាមអវយវៈតូចធំឱ្យកម្រើកកាយកម្រើកវាចាបាន ( ហៅអង្គានុសារីក៏បាន < អង្គ + អនុសារី )។
-
អង្គមន្ត្រី
មន្ត្រីថ្នាក់ខ្ពស់ជាអ្នកប្រឹក្សាការផែនដីជាមួយនឹងព្រះរាជា។
-
អង្គមន្ត្រីសភា
សភានៃពួកអង្គមន្ត្រី។
-
អង្គមេឃ នាម
( ភូមិ .) អង្គទាំងឡាយដែលនៅក្នុងមេឃដូចជាព្រះអាទិត្យភពរូបធាតុនានា ( ឧស្ម័ននិងកម្ទេចផ្សេងៗ) កាំរស្មីអវកាសជាដើមដែលស្ថិតនៅក្នុងដែនលំហនៃប្រព័ន្ធព្រះអាទិត្យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។