វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 149 / 169
-
អាវេសិកធម៌
ច្បាប់ទទួលភ្ញៀវ, ច្បាប់គួរសមទៅរកភ្ញៀវពន្លឺ។
-
អាវេសិកប្បដិសណ្ឋារ
បដិសណ្ឋារៈចំពោះភ្ញៀវពន្លឺ។
-
អាវេសិកវិន័យ
( ម . ព . អាវេសិកធម៌ )។
-
អាវេសិកា នាម
( ម . ព . អាវេសិក )។
-
អាវែក
អាល្ងង់! ( ព . ទ្រ .)
-
អាវ៉ាសែ គុណកិរិយាគុណនាម
( ម . ព . អាវាសែ )។
-
អាវ៉ូកាចេរ នាម
ឈ្មោះឈើជាដំណាំមួយប្រភេទមានដើមធំស្លឹកមានទ្រង់ទ្រាយស្រដៀងនឹងស្លឹកសាលព្រឹក្សប៉ុន្តែស្ដើងទន់, ផ្លែវាហៅអាវ៉ូកាត៍។សព្វថ្ងៃគេនិយមហៅថាផ្លែប៊័រ។
-
អាវ៉ូកាត៍ នាម
ផ្លែអាវ៉ូកាចេរឬផ្លែប៊័រ។
-
អាវ័ន នាម
ស្រូវម្យ៉ាងប្រើជាចំណីសេះ។
-
អាស គុណនាមឧទានសព្ទ
ដែលឥតបើគិតពីកេរ្តិ៍ខ្មាស, ដែលមានចិត្តនិងឫកពារហើររហាយឥតអៀនខ្មាស, ចើក ( ប្រើចំពោះតែស្ត្រី )
-
អាសគ្រាម គុណនាម
ដែលគួរឱ្យអៀនខ្មាស, ឱ្យរឹងខ្លួន, ពុំគួរនឹងនិយាយ, ពុំគួរនឹងថាមានថាដល់កេរ្តិ៍ខ្មាសឬចំអាសចំអូងជាដើម ( ប្រើចំពោះតែវាចា )
-
អាសង្កា នាម
សេចក្ដីសង្ស័យខ្លាំង; ការនឹកពិភាល់ខ្លាំង; សេចក្ដីរង្កៀសខ្លាំង; ដំណើរដិតចិត្តឬចាប់មន្ទិលទៅរក
-
អាសតាងខ្ទើយ
( ព . ប្រ .) ទទួលរ៉ាប់រងជួយឈ្លោះប្រកែកឬជជែកវែកដៃដោយខុសមុខខុសទំនង ( ដូចជាស្រីអាសទទួលភារៈជាជំនួសខ្ទើយ ); និយាយថាចើកតាងខ្ទើយក៏បាន។
-
អាសនន្តរិក
លំដាប់នៃទីអង្គុយឬទីអង្គុយជាលំដាប់គ្នា។
-
អាសនសាលា
សាលាឬរោងសម្រាប់អង្គុយ។
-
អាសនានុក្រម នាម
លំដាប់លំដោយនៃអាសនៈ, លំដាប់ថ្នាក់នៃទីអង្គុយ
-
អាសនៈ នាម
ទីអង្គុយ, កន្លែងអង្គុយ, កម្រាលឬប្រដាប់សម្រាប់អង្គុយ
-
អាសន៍ នាម
( ម . ព . អាសនៈ )។
-
អាសន្ទិ នាម
តាំងឬកៅអីវែងសម្រាប់ដេក, កៅអីដេក។
-
អាសន្ទី នាម
( ម . ព . អាសន្ទិ )។
-
អាសន្ន គុណនាម
ជិត
-
អាសន្នកម្ម
កម្មជិតគឺកុសលឬអកុសលដែលធ្វើក្នុងកាលជិតអស់ជីវិតច្រើនតែចេញមុខឱ្យបដិសន្ធិ ( ព . ពុ .)។
-
អាសន្នការណ៍
ហេតុជិត។
-
អាសន្នកាល
មរណកាល។
-
អាសន្នភ័យ
ភ័យដែលមានក្នុងទីជិត ( ភ័យអាសន្ន )។
-
អាសន្នរោគ នាម
រោគទាន់ហន់គឺជំងឺរហ័សដែលចាប់ឈឺភ្លាមច្រើនតែស្លាប់ភ្លាមៗ។ខ្មែរច្រើនហៅសំដៅចំពោះអហិវាតរោគថាអាសន្នរោគ ( គួរប្រយ័ត្នកុំនិយាយថាអាសន្តរោគ ( អាសន់តៈរោក ) ព្រោះនិយាយភ្លាត់បែបនេះខុសទេ )។
-
អាសន្នលាភ
លាភដែលងាយបានភ្លាមៗ។
-
អាសន្នហេតុ
( ម . ព . អាសន្នការណ៍ )។
-
អាសន្នអន្ធក្រ
ការក្រឬកិច្ចធុរៈយ៉ាងក្រដែលស្រាប់តែមកដល់ងងឹតឈឹងដឹងហេតុពុំប្រាកដជារកផ្លូវឧបាយនឹងកែបានដោយលំបាក។
-
អាសភិវាចា នាម
វាចាជារបស់ឧសភបុរស, សម្ដីរបស់មហាវីរបុរសដែលខ្ពង់ខ្ពស់បំផុតឥតមានបុគ្គលណាមួយប្រៀបផ្ទឹមបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។