វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 143 / 169
-
អារម្ភកថា នាម
ពាក្យប្រារព្ធ, ពាក្យផ្ដើម, ពាក្យនាំមុខ
-
អារម្ភចិត្ត នាម
ចិត្តគិតតាំងផ្ដើមជាមុន, ចិត្តប្រារព្ធ។
-
អារម្ភចេតនា នាម
គំនិតដែលផ្ដួចផ្ដើមឡើង។
-
អារម្ភបទ នាម
បទផ្ដើម, សេចក្ដីប្រារព្ធ, អារម្ភកថា។
-
អារម្ភវាទ នាម
ពាក្យផ្ដើមនិយាយមុនគេ។
-
អារម្ភវាទិន នាម
អ្នកដែលច្រើនតែផ្ដើមនិយាយមុនគេ ( ក្នុងទីប្រជុំជាដើម ) អ្នកផ្ដើមនិយាយមុន។
-
អារម្ភវាទិនីល នាម
( ម . ព . អារម្ភវាទិន )។
-
អារម្ភវាទី នាម
( ម . ព . អារម្ភវាទិន )។
-
អារម្មណប្បភេទ នាម
ដំណើរផ្សេងនៃអារម្មណ៍។
-
អារម្មណ៍ នាម
គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង; ...។ដែលប្រើដោយច្រើន, សំដៅត្រង់គ្រឿងតោងរបស់ចិត្តមាន៦ប្រភេទគឺរូបារម្មណ៍ ( សម្រាប់ភ្នែក ), សទ្ទារម្មណ៍ ( សម្រាប់ត្រចៀក ), គន្ធារម្មណ៍ ( សម្រាប់ច្រមុះ ), រសារម្មណ៍ ( សម្រាប់អណ្ដាត ), ផោដ្ឋព្វារម្មណ៍ ( សម្រាប់សព៌ាង្គកាយលើកអាយតនៈ៥ចេញ ), ធម្មារម្មណ៍ ( សម្រាប់ចិត្តសុទ្ធ )
-
អារម្មណ៍ទាស
( ម . ព . ទាសអារម្មណ៍ )។
-
អារាត់អារាយ គុណនាមគុណកិរិយា
( ព . សា ) ( ម . ព . រាត់រាយ )។
-
អារាធក នាម
អ្នករាប់រក; អ្នកមានសេចក្ដីឱបអរ; អ្នកយកចិត្តយកថ្លើម; អ្នកប្រោសប្រាណ; អ្នកអារាធនា។ខ្មែរច្រើនប្រើសំដៅត្រង់អ្នកអារាធនាជាង
-
អារាធកៈ នាម
( ម . ព . អារាធក )។
-
អារាធនកថា នាម
ពាក្យនិមន្ត, ពាក្យអញ្ជើញ។
-
អារាធនការណ៍ នាម
ហេតុដែលនាំឱ្យមានសេចក្ដីពេញចិត្ត, ឱ្យរាប់រក, ឱ្យយកចិត្តយកថ្លើម; ...។
-
អារាធនភាព នាម
ភាពនៃសេចក្ដីពេញចិត្ត, នៃការរាប់រក; ...។ល។
-
អារាធនា នាម
សេចក្ដីពេញចិត្ត; ការរាប់រក; ការឱបអរ; ការយកចិត្តយកថ្លើម; ការប្រោសប្រាណ; ការបូជា; សេចក្ដីសម្រេច; ការនិមន្ត, ការអញ្ជើញ
-
អារាម នាម
ប្រទេសឬទីដែលនាំទឹកចិត្តឱ្យរីករាយសប្បាយគឺសួន, សួនច្បារ; អាវាសដែលមានសួនច្បារនិងកុដិលំនៅនៃពួកបព្វជិត។
-
អារាមករ នាម
អ្នកសាងសួនឬអ្នកសាងវត្ត។
-
អារាមការ នាម
( ម . ព . អារាមករ )។
-
អារាមការិកា នាម
( ម . ព . អារាមករ )។
-
អារាមចេតិយ នាម
ចេតិយឬស្ដូបក្នុងអារាម។
-
អារាមថូប នាម
( ម . ព . អារាមចេតិយ )។
-
អារាមនាយក នាម
ចាងហ្វាងសួន។
-
អារាមនាយិកា នាម
( ម . ព . អារាមនាយក )។
-
អារាមបាល នាម
អ្នករក្សាអារាមគឺអ្នកថែសួនឬអ្នកថែវត្ត។
-
អារាមបាលិកា នាម
( ម . ព . អារាមបាល )។
-
អារាមបាលី នាម
( ម . ព . អារាមបាល )។
-
អារាមបុប្ផា នាម
( ម . ព . អារាមបុស្ស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។