វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 132 / 169
-
អាទិច្ច នាម
ព្រះអាទិត្យ។
-
អាទិច្ចគោត្ត នាម
សុរិយគោត្ត។
-
អាទិច្ចពន្ធុ នាម
( ម . ព . អាទិច្ចគោត្ត )។
-
អាទិច្ចពារ នាម
ថ្ងៃអាទិត្យ។
-
អាទិច្ចមាលា នាម
សុរិយមាលា។
-
អាទិច្ចវង្ស នាម
សុរិយវង្ស។
-
អាទិច្ចវារៈ នាម
( ម . ព . អាទិច្ចពារ )។
-
អាទិដ្ឋសព្ទ នាម
សព្ទដែលអាទេសគឺសព្ទដែលផ្លាស់អក្សរនេះជាអក្សរនោះតាមវិធីវេយ្យាករណ៍, ដូចជាអានុភាវផ្លាស់វជាពទៅជាអានុភាព; អាទិប្ប > អាទិច្ច ( ប្ប > ច្ច ); អទិតិ > អាទិត្យ ( តិ > ត្យ ) ជាដើម
-
អាទិត្យ នាម
ពន្លឺដ៏ក្រៃលែងគឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ
-
អាទិត្យមាលា នាម
កម្រងឬខ្សែរស្មីព្រះអាទិត្យ។
-
អាទិទេព នាម
ទេព្តាខាងដើម, ទេព្តាមុនបង្អស់។
-
អាទិទេពនិយម នាម
( ម . ព . អាទិទេពវិចារណញ្ញាណ )។
-
អាទិទេពវិចារណញ្ញាណ នាម
ជំនឿលើអត្ថិភាពរបស់អាទិទេពដោយផ្អែកលើវិចារណញ្ញាណនិងធម្មជាតិតែប៉ុណ្ណោះហើយអះអាងថាអាទិទេពបង្កើតចក្រវាលនិងទុកឱ្យវាប្រព្រឹត្តទៅដោយខ្លួនឯងដោយមិនមានឥទ្ធិពលមកលើជីវិតបាតុភូតធម្មជាតិនិងការបង្ហាញបែបអធិធម្មជាតិទេ។
-
អាទិបរិយោសាន នាម
ខាងដើមនិងខាងចុង។
-
អាទិបុរស នាម
បុព្វបុរស; វិស្ណុ។
-
អាទិប្រយោគ នាម
ប្រយោគដើម, ប្រយោគមុន។
-
អាទិពុទ្ធ នាម
ព្រះពុទ្ធដើមគឺព្រះពុទ្ធដែលបង្កើតព្រះពុទ្ធនិងពោធិសត្វគ្រប់ព្រះអង្គ
-
អាទិព្រហ្មចរិយធម៌ នាម
ព្រហ្មចរិយធម៌ដែលត្រូវសិក្សាមុនដំបូង; បាតិមោក្ខសំវរសីល។
-
អាទិព្រហ្មចរិយសិក្ខា នាម
ការសិក្សាអាទិព្រហ្មចរិយធម៌; សិក្ខាបទក្នុងបាតិមោក្ខ។
-
អាទិភាព នាម
( ទស្សនៈ .) ហេតុការណ៍ឬលក្ខខណ្ឌសម្រាប់ការយកចិត្តទុកដាក់ឬធ្វើប្រព្រឹត្តិកម្មថាអ្វីមួយសំខាន់ជាងអ្វីៗផ្សេងទៀត
-
អាទិមជ្ឈិម នាម
ខាងដើមនិងកណ្ដាល។
-
អាទិមធ្យម នាម
( ម . ព . អាទិមជ្ឈិម )។
-
អាទិមូល នាម
( ម . ព . អាទិការណ៍ )។
-
អាទិម្មិកបុគ្គល នាម
( ម . ព . អាទិកម្មិក )។
-
អាទិរាជ នាម
ព្រះរាជាដើមវង្សនៃក្សត្រិយ៍ក្នុងលោក, ប្រថមក្សត្រិយ៍ ( ព្រះបាទមនុ )។
-
អាទិលុប នាម
( ព . វ .) ការលុបអក្សរដើមនៃពាក្យមួយៗចេញ, ដូចជាឧបាសកជាបាសក, ឧបាសិកាជាសិកា, ឧបាធ្យាយជាបាធ្យាយជាដើម ( ក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលីមានន័យប្លែកៗពីនេះទៅទៀត )។
-
អាទិលោប នាម
( ម . ព . អាទិលុប )។
-
អាទិវាចា នាម
សម្ដីដើម។
-
អាទិវាទ នាម
( ម . ព . អាទិវាចា )។
-
អាទិសង្កេត នាម
អក្សរសង្ខេបដែលដកយកតែមួយតួៗខាងដើមពីក្នុងពាក្យមួយៗមកប្រើ, ដូចជាកិ . គឺកិរិយាសព្ទ; គុ . គឺគុណសព្ទ; ន . គឺនាមសព្ទ; ពុ . ស . ឬព . ស . គឺពុទ្ធសករាជ; ភ . ព . គឺភ្នំពេញជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។