វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 131 / 169
-
អាត្មាក្រឹត
ដែលនាំបណ្ដាលពីខ្លួនឯង
-
អាត្មាធីន នាម
ដូចគ្នានឹងអត្តាធីន ( ម . ព . អត្ត )។
-
អាត្មានិយម នាម
ការប្រកាន់យកតែខ្លួនឯងឬប្រយោជន៍ផ្ទាល់ខ្លួន
-
អាត្មាភាព នាម
( ម . ព . អាត្មាសព្វ .)
-
អាត្មាយើង នាម
ខ្លួនយើង។
-
អាត្មាអញ នាម
ខ្លួនអញ។
-
អាត្មាឯង នាម
ខ្លួនឯង។
-
អាត្មោបជីវិន នាម
អ្នកចិញ្ចឹមជីវិតដោយអាស្រ័យកម្លាំងខ្លួន
-
អាត្មោបជីវិនី នាម
( ម . ព . អាត្មោបជីវិន )។
-
អាត្ម័ន នាម
អាត្មា ( ខ្លួន; ចិត្ត )។
-
អាថ៌ នាម
( ម . ព . អថ៌ )។
-
អាថ៌កំបាំង នាម
អ្វីៗដែលពុំអាចយល់ដឹងបានឬអ្វីៗដែលស្ថិតក្នុងភាពលាក់បាំង
-
អាទរ នាម
សេចក្ដីអើពើ, ការគោរព; ការយកចិត្តទុកដាក់; ការប្រុងប្រយ័ត្ន; ការស្រវាស្រទេញ, ការនាំពា។
-
អាទរប្បដិសណ្ឋារ នាម
ការទទួលរាក់ទាក់ដោយគោរព, ដោយស្រវាស្រទេញ។
-
អាទរប្រតិបត្តិ នាម
ប្រតិបត្តិដោយយកចិត្តទុកដាក់, ដោយគោរព។
-
អាទរភាព នាម
ភាវៈនៃសេចក្ដីអើពើ។
-
អាទរមិត្ត នាម
មិត្រដែលរាប់រកគ្នាដោយយកចិត្តទុកដាក់។
-
អាទរមិត្រ នាម
( ម . ព . អាទរមិត្ត )។
-
អាទាហនស្ថាន នាម
( ម . ព . អាឡាហណដ្ឋាន )។
-
អាទិ នាម
ដើម, ខាងដើម; ដើមដំបូង; ការផ្ដួចផ្ដើមមុន។
-
អាទិកដ្ឋាន នាម
ថ្នាក់ទី១០ជំនាន់មុនគឺឆ្នាំទី៣នៃកម្រិតបឋមសិក្សា
-
អាទិកម្មិក នាម
បុគ្គលដើមបញ្ញត្តិ។
-
អាទិកម្មិកបុគ្គល នាម
( ម . ព . អាទិកម្មិក )។
-
អាទិករ នាម
អ្នកផ្ដើមធ្វើមុន។
-
អាទិកល្យាណ នាមគុណនាម
លម្អឬពីរោះខាងដើម; ដែលមានលម្អឬពីរោះខាងដើម។
-
អាទិការណ៍ នាម
ហេតុដើមឬដើមហេតុ, ហេតុដំបូង, មូលហេតុ, ប្រថមហេតុ។
-
អាទិកាល នាម
កាលខាងដើម, កាលពីដើម។
-
អាទិកាលនិយម នាម
ការនិយមកាលខាងដើម, កាលពីដើម។
-
អាទិគរុ នាមគុណនាម
អក្សរគរុនៅខាងដើម; ដែលមានអក្សរគរុនៅខាងដើម ( ព . វ .)។
-
អាទិគុរុ នាម
គ្រូដើម; សេនាបតីទី១។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។