វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 119 / 169
-
អាកិណ្ណវិហារ នាម
ការនៅច្របូកច្របល់គ្នា។
-
អាកិណ្ណសន្និបាត នាម
ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា។
-
អាកិណ្ណាវាស
ការនៅច្របូកច្របល់។
-
អាកុលកម្ម
អំពីសៅហ្មង, ពុំប្រសើរ។
-
អាកុលចិត្ត នាម
ចិត្តវិលវល់, ចិត្តសៅហ្មង។
-
អាកុលចិន្តា នាម
គំនិតវិលវល់; គំនិតតេងតាង។
-
អាកុលដ្ឋាន នាម
ទីសុកមម៉ុក។
-
អាកុលស្ថាន នាម
( ម . ព . អាកុលដ្ឋាន )។
-
អាកូល គុណនាម
ដែលច្រឡូកច្រឡំ, ច្របូកច្របល់, អាកិណ្ណ; សៅហ្មង; ដែលវីវរ, វឹកវរ; វិលវល់; សុកមម៉ុក; មិងមាំង, មមិងមមាំង, ស្រឡាំងកាំង; តេងតាង, តតេងតតាង; ដែលខ្វល់ខ្វាយ, ខ្នះខ្នែង
-
អាកោ នាម
ឈ្មោះនំចំហុយមួយប្រភេទធ្វើដោយម្សៅខ្សាយលាយស្ករដាក់ក្នុងពែងចំហុយមានមេដាក់លាយផងដើម្បីឱ្យឡើងសាច់ធូរៗ
-
អាកោខ្ទិះ នាម
ឈ្មោះនំមួយប្រភេទធ្វើពីម្សៅខ្សាយស្ករច្របល់ជាមួយមេដំបែដាក់ចំហុយក្នុងពែងឬចានមួយរយៈរួចចាក់ខ្ទិះដូងពីលើចម្អិនបន្ត ( អាចរោយល្ងម៉ដ្ឋឬសាច់ដូងកោសពីលើនៅពេលឆ្អិន )
-
អាកោដ កិរិយាសព្ទ
វាយ, សំពង, ទួង; ដំ; គោះ។
-
អាកោដកម្ម នាម
ការវាយ, សំពង, ទួង; ដំ; គោះ។
-
អាកោដទណ្ឌ នាម
អន្លូង។
-
អាកោដសព្ទ នាម
សូរវាយ, សំពង, ទួង; ដំ; គោះ។
-
អាកោត្នោត នាម
អាកោដែលធ្វើដោយលាយសាច់ត្នោតទុំជាមួយនឹងម្សៅខ្យាយនិងស្ករ។
-
អាក់ កិរិយាសព្ទនាម
ទើសទាក់, ខកខាន, ឈប់ដោយមានអាការទើសទាក់
-
អាក់ខាន កិរិយាសព្ទ
( ម . ព . ខកខាន )។
-
អាក់ទីណូព្យាបាល នាម
( វេជ្ជ .) វិធីព្យាបាលជំងឺដោយប្រើកាំរស្មីស្វាយអ៊ុលត្រាកាំរស្មីក្រហមអាំងហ្វ្រា។
-
អាក់ទីណូមហារីក នាម
( វេជ្ជ .) ជំងឺមហារីកស្បែកដែលបង្កឡើងដោយរំភាយរស្មីព្រះអាទិត្យ។
-
អាក់ទីណូវិទ្យា នាម
( វេជ្ជ .) វិទ្យាសាស្ត្រដែលសិក្សាអំពីផលប៉ះពាល់នៃរំភាយរស្មីជាពិសេសកាំរស្មីស្វាយអ៊ុលត្រាក្រហមអាំងហ្វ្រា ... នៃព្រះអាទិត្យក្នុងផ្នែកជីវវេជ្ជសាស្ត្រ។
-
អាក់ទីនីត នាម
( វេជ្ជ .) អាការៈរលាកស្បែកដែលបង្កឡើងដោយរំភាយរស្មីព្រះអាទិត្យ។
-
អាក់ទីវ៉ាទ័រ នាម
( គីមី .) វត្ថុធាតុរូបឬគីមីដែលជួយពន្លឿនជីវប្រតិកម្ម។
-
អាក់ទីវ៉ាស្យុង នាម
ការពន្លឿនជីវប្រតិកម្មដោយប្រើអាក់ទីវ៉ាទ័រ។
-
អាក់សូន នាម
ពយធំវែងមួយបែកចេញពីតួកោសិកាណឺរ៉ូនមានមុខងារបញ្ជូនព័ត៌មានចេញពីតួកោសិកាណឺរ៉ូន។
-
អាក់សេស នាម
( ប . ព .) ការបញ្ជូនទិន្នន័យទៅវិញទៅមកក្នុងមេម៉ូរី។
-
អាក់សែ នាម
( វេជ្ជ .) អាការៈជំងឺកើតឡើងយ៉ាងទាន់ហន់ខ្លាំងក្លាដែលមានរយៈពេលខ្លីជាបន្តបន្ទាប់និងទៀងទាត់។
-
អាក់អន់
មានថ្នាំងថ្នាក់ចិត្ត, ខឹងសម្បាបន្តិចបន្តួច, អន់ចិត្តមានថ្នាំងថ្នាក់ឬស្រយង់ចិត្ត, តូចចិត្ត, រវាតគំនិតបន្តិចៗ; អន់ចិត្តស្រឡេត។
-
អាក់អន់ស្រពន់ចិត្ត
( ម . ព . អាក់អន់ក្នុងអន់ )។
-
អាក់អួល
( ម . ព . អួលអាក់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។