វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 113 / 169
-
អស្សយុជ នាម
( ម . ព . អស្វយុជ )។
-
អស្សយុទ្ធ នាម
( ម . ព . អស្វយុទ្ធ )។
-
អស្សរថ នាម
( ម . ព . អស្វរថ )។
-
អស្សរាជ នាម
( ម . ព . អស្វរាជ )។
-
អស្សរឹទ្ធិ នាម
( ម . ព . អស្វឫទ្ធិ )។
-
អស្សរ័តន៍ នាម
( ម . ព . អស្វរ័ត្ន )។
-
អស្សវនកៈ
អ្នកដែលមិនធ្លាប់បានស្ដាប់គឺអ្នកដែលមិនធ្លាប់ស្ដាប់សោះក៏ស្រាប់តែបានស្ដាប់។
-
អស្សសាលា នាម
( ម . ព . អស្វសាលា )។
-
អស្សសាវ នាម
កូនសេះ។
-
អស្សសិប្បៈ នាម
( ម . ព . អស្វសិល្ប )។
-
អស្សសូត នាម
( ម . ព . អស្វសូត )។
-
អស្សឫទ្ថិ
( ម . ព . អស្វឫទ្ធិ )។
-
អស្សឫទ្ធិ នាម
( ម . ព . អស្វឫទ្ធិ )។
-
អស្សាជានីក
( ម . ព . អស្វានិក )។
-
អស្សាជានេយ្យ នាម
( ម . ព . អស្វាជានេយ្យ )។
-
អស្សាទ នាម
ភាពសប្បាយរីករាយ, សេចក្ដីត្រេកអរ
-
អស្សានីក នាម
ពួកទាហានសេះ, កងទ័ពសេះ ( ក្នុងសម័យបុរាណ )។
-
អស្សាមិក គុណនាម
ដែលឥតម្ចាស់; ដែលឥតនាយចៅហ្វាយ
-
អស្សាមិកដ្ឋាន នាម
ទីឥតម្ចាស់។
-
អស្សាមិកទ្រព្យ នាម
ទ្រព្យឥតម្ចាស់។
-
អស្សាមិកភណ្ឌ នាម
របស់ឥតម្ចាស់។
-
អស្សាមិករណ៍ នាម
អ្វីៗដែលគ្មានម្ចាស់
-
អស្សាមិកា គុណនាម
ដែលឥតស្វាមី ( ឥតប្ដី ); ដែលពុំទាន់មានប្ដីនៅឡើយ
-
អស្សាយតនៈ នាម
សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ ( ប្រទេសដើមកំណើតសេះ )។
-
អស្សារោហៈ នាម
( ម . ព . អស្វារោហៈ )។
-
អស្សារោហ៍ នាម
( ម . ព . អស្វារោហៈ )។
-
អស្សាសប្បស្សាសៈ នាម
ខ្យល់ដកដង្ហើមចេញនិងខ្យល់ដកដង្ហើមចូល ( ខ្យល់ដង្ហើមចេញចូល )
-
អស្សាសៈ នាម
ខ្យល់ដកដង្ហើមចេញ ( ច្រើននិយាយថា )
-
អស្សុ នាម
ទឹកភ្នែក ( រ . ស .) ព្រះអស្សុ )។
-
អស្សុជ នាម
ឈ្មោះខែទី១១នៃចន្ទគតិមាន២៩ថ្ងៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។