វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 11 / 169
-
អគ្និទិស នាម
ទិសនៃអគ្និទេព ( ទិសអាគ្នេយ៍ )។
-
អគ្និទេព នាម
ទេវតាឈ្មោះអគ្និ ( តាមលទ្ធិព្រាហ្មណ៍ )។
-
អគ្និប្រស្ត្រ នាម
ថ្មដែកភ្លើង។
-
អគ្និមណី នាម
កែវកើតពន្លឺភ្លើង; កែវមណីជោតិរស ( សន្មតប្រើតាមសម័យនិយម, ហៅកែវអំពូលអគ្គិសនីឬកែវឆ្លុះ ( ពិល ) ថាអគ្និមណីឬអគ្គិមណីក៏គួរ )។
-
អគ្និវាណ នាម
កូនសរដែលក្ដៅឬភ្លឺព្រោងដូចជាភ្លើង; គ្រាប់កាំភ្លើងដែលបែកផ្ទុះចេញជាភ្លើង ( ហៅគ្រាប់ផ្ទុះឬគ្រាប់បែកក្នុងសម័យបច្ចុប្បន្នថាអគ្និវាណក៏គួរ )។
-
អគ្និសិខា នាម
ដូចគ្នានឹងអគ្គិសិខា។
-
អគ្និហោត្រ នាម
ការសាចទឹកដោះថ្លាបូជាភ្លើង; វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង ( តាមលទ្ធិព្រាហ្មណ៍ )។
-
អគ្នី នាម
( ម . ព . អគ្និ )។
-
អគ្យសនី នាម
( ម . ព . អគ្គិសនី )។
-
អគ្យាគារ នាម
រោងភ្លើង
-
អគ្រ នាម
( ម . ព . អគ្គ )។
-
អគ្រជា នាម
( ម . ព . អគ្គជៈ )។
-
អគ្រជាយា នាម
( ម . ព . អគ្គជាយា )។
-
អគ្រជៈ នាម
( ម . ព . អគ្គជៈ )។
-
អគ្រទា នាម
( ម . ព . អគ្គទាន )។
-
អគ្របណ្ឌិត នាម
( ម . ព . អគ្គបណ្ឌិត )។
-
អគ្រភូមិ នាម
( ម . ព . អគ្គភូមិ )។
-
អគ្រភោជន នាម
( ម . ព . អគ្គភោជន )។
-
អគ្រមន្ត្រី នាម
( ម . ព . អគ្គមន្ត្រី )។
-
អគ្រមេហសី នាម
( ម . ព . អគ្គមហេសី )។
-
អគ្រយាន នាម
( ម . ព . អគ្គយាន )។
-
អគ្រយោធិន នាម
( ម . ព . អគ្គយោធី )។
-
អគ្រសព្ទ នាម
( ម . ព . អគ្គវាចា )។
-
អគ្រសាវ័ក នាម
( ម . ព . អគ្គសាវ័ក )។
-
អគ្រស្ថាន នាម
( ម . ព . អគ្គដ្ឋាន )។
-
អគ្រស្រាវិកា នាម
( ម . ព . អគ្គសាវ័ក )។
-
អឃម័យ គុណនាម
ដែលសុទ្ធតែបាបឬបរិបូណ៌ដោយសេចក្ដីទុក្ខ, ដែលរងសុទ្ធតែទុក្ខ
-
អឃោស គុណនាមនាម
ដែលមិនគឹកកង, ដែលមានសូរសព្ទមិនកងរំពង។
-
អឃោសសព្ទ នាម
សូរមិនគឹកកង។
-
អឃោសៈ គុណនាម
( ម . ព . អឃោស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។