វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 107 / 169
-
អសុរកន្យា នាម
( ម . ព . អសុរកញ្ញា )។
-
អសុរកាយ នាម
អទិស្សមានកាយច្រើនពួកជាអបាយសត្វកើតអាស្រ័យនៅក្នុងមនុស្សលោកជាពួកនិសាចរច្រើនត្រាច់ក្នុងវេលាយប់រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ចួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាចធ្វើឱ្យនៅក៏មាន ( ខ្មោចអារក្សក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ )។
-
អសុរភព នាម
ឋានលំនៅពួកអសុរ ( នៅនាជើងភ្នំព្រះសុមេរុ៍ )។
-
អសុររាជ នាម
ស្ដេចនៃពួកអសុរ ( ព្រះបាទវេបចិត្តិឬវេបចិត្តិអសុរិន្ទ )។
-
អសុរលោក នាម
( ម . ព . អសុរភព )។
-
អសុរវិមាន នាម
វិមាននៃអសុរ។
-
អសុរា នាម
( ម . ព . អសុរ )។
-
អសុរិន្ទ នាម
ស្តេចនៃពួកអសុរគឺព្រះបាទវេបចិត្តិដែលជាអធិបតីក្នុងអសុរភព
-
អសុរី នាម
( ម . ព . អសុរ )។
-
អសុរេន្ទ្រ នាម
( ម . ព . អសុរិន្ទ )។
-
អសុរោះ គុណនាម
សោះកក្រោះ, ខ្មោះខ្មួរ, បោកបោះ, ខ្ជោកខ្ជាក; ឥតគួរឥតសម; ដែលជារបស់អសុរឬអសប្បុរស ( ចំពោះតែវាចា )
-
អសេក្ខបុគ្គល នាម
( ព . ពុ .) បុគ្គលដែលអស់ការសិក្សាតទៅទៀតហើយគឺព្រះអរហន្ត។
-
អសេក្ខភូមិ នាម
ថ្នាក់នៃអសេក្ខបុគ្គល។
-
អសេក្ខៈ នាម
អ្នកដែលអស់កិច្ចក្នុងការសិក្សាហើយ; អ្នកដែលឈប់លែងសិក្សាតទៅទៀតហើយ ( ព . ពុ .) ហៅចំពោះព្រះអរហន្ត; ពាក្យក្រៅពីពុទ្ធសាសនាហៅចំពោះអ្នកដែលបានរៀនអស់ថ្នាក់វិជ្ជាក្នុងសាលារៀនជាន់ខ្ពស់បំផុតហើយ។
-
អសេខបុគ្គល នាម
( ម . ព . អសេក្ខបុគ្គល )។
-
អសេខៈ នាម
( ម . ព . អសេក្ខៈ )។
-
អសេនិក នាម
( ម . ព . ស៊ីវិល )។
-
អសេរិនី នាម
( ម . ព . អសេរី )។
-
អសេរី នាម
អ្នកដែលមិនមានអំណាចលើខ្លួន, អ្នកដែលនៅក្រោមបង្គាប់គេ។
-
អសេរីបទេស នាម
ប្រទេសឥតអំណាច, ប្រទេសជាចំណុះគេ។
-
អសេរីភាព នាម
ភាវៈនៃអ្នកឥតអំណាច។
-
អសោក គុណនាមនាម
ដែលឥតសោក, ឥតស្តាយស្រណោះ។
-
អសោច គុណនាម
ដែលមិនស្អាត, មិនបរិសុទ្ធ; សោគ្រោក; កខ្វក់; អាក្រក់; ស្អុយអាក្រក់គួរខ្ពើម, គួរឆ្អើម
-
អសោចកេរ្តិ៍ឈ្មោះ នាម
ស្អុយកេរ្តិ៍ឈ្មោះ។
-
អសោចិ៍ គុណនាម
( ម . ព . អសោច )។
-
អសំហារិមៈ នាម
( ម . ព . អសង្ហារិមៈ )។
-
អស់ កិរិយាសព្ទធ.
មិនមាន, លែងមាន; មិនសល់, ឥតសេសសល់; ចប់; ស្រេច; ផុត; រលត់; សូន្យ
-
អស់កម្ម
រដោះបាប។
-
អស់កម្មនឹងគ្នា
( សំនួន .) លាកចិត្តលែងរាប់រកគ្នាជាគូស្រករតទៅទៀត។
-
អស់កម្លាំង
ថយឬស្បើយកម្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។