វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 100 / 169
-
អវិញ្ញាណក គុណនាម
ដែលឥតវិញ្ញាណ។
-
អវិញ្ញាណកទ្រព្យ នាម
ទ្រព្យឥតវិញ្ញាណ
-
អវិញ្ញាណករូប នាម
រូបឥតវិញ្ញាណ។
-
អវិញ្ញាណកៈ គុណនាមនាម
( ម . ព . អវិញ្ញាណក )។
-
អវិញ្ញូ គុណនាម
ដែលមិនមានការដឹង; ល្ងង់, ខ្លៅ
-
អវិញ្ញូជន នាម
ជនល្ងង់, ជនខ្លៅ។
-
អវិញ្ញូភាព នាម
ភាពនៃអវិញ្ញូ; ភាវៈនៃកូនក្មេងតូចពុំទាន់ដឹងក្ដី។
-
អវិទ្យា នាម
( ម . ព . អវិជ្ជា )។
-
អវិនយកថា នាម
សម្ដីខុសច្បាប់ឬក្រៅច្បាប់។
-
អវិនយវាចា នាម
( ម . ព . អវិនយកថា )។
-
អវិនយវាទ នាម
( ម . ព . អវិនយកថា )។
-
អវិនយវាទិន នាម
អ្នកដែលច្រើនតែនិយាយខុសច្បាប់ឬក្រៅច្បាប់។
-
អវិនយវាទិនី នាម
( ម . ព . អវិនយវាទិន )។
-
អវិនិច្ឆ័យ គុណនាម
ដែលគ្មានការវិនិច្ឆ័យដែលគេមិនទាន់សម្រេចឬមិនទាន់ចាត់ការដែលមិនទាន់វិនិច្ឆ័យ។
-
អវិន័យ គុណនាម
ដែលមិនមែនវិន័យ; ក្រៅវិន័យ, ក្រៅច្បាប់; ដែលខុសពីវិន័យ, ខុសច្បាប់; ដែលឥតច្បាប់, ឥតសណ្ដាប់ធ្នាប់, ឥតរបប; ដែលមិនរៀបរយ
-
អវិបរិណាម នាម
( ម . ព . អបរិណាម )។
-
អវិបរិណាមភាព នាម
ភាពមិនប្រែប្រួល។
-
អវិបរិតជន នាម
ជនដែលមិនរំខានដល់សង្គម។
-
អវិបល្លាស គុណនាម
ដែលមិនប្រែប្រួលដែលមិនផ្លាស់ប្ដូរ។
-
អវិភាគភាព នាម
ភាពចែកមិនបានភាពដែលមិនអាចបែងចែកបាន
-
អវិភាគីយ៍ គុណនាម
ដែលចែកមិនបានដែលមិនអាចបែងចែកបានដែលមិនអាចបំបែកបាន។
-
អវិរុទ្ធ គុណនាម
ដែលមិនខុស, ឥតខុស; ឥតទាស់, ឥតឆ្គងគឺត្រឹមត្រូវ; ស្រួល; ស្របគ្នា, ត្រូវគ្នា ( ប្រើជាអពិរុទ្ធក៏បាន )។
-
អវិរុទ្ធកថា នាម
សម្ដីត្រឹមត្រូវ។
-
អវិរុទ្ធបាឋ នាម
បាលីត្រឹមត្រូវ។
-
អវិរុទ្ធភាព នាម
ភាពត្រឹមត្រូវ; ភាពឥតឆ្គង។
-
អវិរុទ្ធវាចា នាម
( ម . ព . អវិរុទ្ធកថា )។
-
អវិរុទ្ធវាទ នាម
( ម . ព . អវិរុទ្ធកថា )។
-
អវិរុទ្ធសព្ទ នាម
សព្ទត្រឹមត្រូវ; សព្ទស្របគ្នា។
-
អវិរូឡ្ហ គុណនាម
ដែលមិនដុះ, មិនលូត, មិនលាស់, មិនលូតលាស់; មិនចម្រើន។
-
អវិរូឡ្ហធម៌ នាម
អ្នកដែលមានធម៌មិនលូតលាស់គឺអ្នកដែលរៀនធម៌មិនចាំ, មិនចេះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។