វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 10 / 169
-
អគ្គាសនៈ
អាសនៈខ្ពស់ឬប្រសើរ។
-
អគ្គិ នាម
ភ្លើង ( ខ្មែរប្រើក្លាយជាអគ្គី )។
-
អគ្គិកីឡា នាម
ល្បែងភ្លើង, ល្បែងភ្ញីភ្លើង ( មានកាំជ្រួច, កាំជ្រួចរន្ទា, ភ្ញីទៀនជាដើម )។
-
អគ្គិក្កីឡា នាម
( ម . ព . អគ្គិកីឡា )។
-
អគ្គិជ្ជាលា នាម
ពន្លឺភ្លើង, អណ្ដាតភ្លើង។
-
អគ្គិភ័យ នាម
គ្រោះភ័យដោយមានភ្លើងឆេះមិនអាចគ្រប់គ្រងបានហើយអាចបង្កើតមហន្តរាយដល់ទ្រព្យសម្បត្តិបរិស្ថាននិងជីវិតមនុស្ស។
-
អគ្គិសនី នាម
ភ្លើងអេឡិចទ្រិក ( ពាក្យសន្មតប្រើតាមសម័យនិយម )។
-
អគ្គិសនីគីមី នាម
( ម . ព . អេឡិចត្រូគីមី )។
-
អគ្គិសនីវិទ្យុពេទ្យ នាម
ការព្យាបាលរោគដោយកាំរស្មីអ៊ិចឬកាំរស្មីផ្សេងៗទៀត។
-
អគ្គិសនីវិទ្យុសាស្ត្រ នាម
អគ្គិសនីព្យាបាលរោគវិធីព្យាបាលរោគដោយអគ្គិសនីវិទ្យុ។
-
អគ្គិសនីវិភាគ នាម
ប្រតិកម្មបំបែកនៃអង្គធាតុក្រោមអំពើនៃចរន្តអគ្គិសនីជាប់។
-
អគ្គិសនីសព្ទ នាម
ប្រដាប់ពិសេសម្យ៉ាងប្រើស្រូបនិងដំឡើងសំឡេងឱ្យឮខ្លាំង។
-
អគ្គិសន្តាប នាម
កម្ដៅភ្លើង, កម្សួលភ្លើង។
-
អគ្គិសិខា នាម
អណ្ដាតភ្លើង; គោម, ចង្កៀង។
-
អគ្គី នាម
( ម . ព . អគ្គិ )។
-
អគ្ឃ គុណនាម
ដែលមានតម្លៃ។
-
អគ្ឃភណ្ឌ នាម
របស់មានតម្លៃ។
-
អគ្ឃវត្ថុ នាម
វត្ថុមានតម្លៃ។
-
អគ្ឃវាចា នាម
សម្ដីមានតម្លៃឬពាក្យថ្លៃ។
-
អគ្ឃវាទ នាម
( ម . ព . អគ្ឃវាចា )។
-
អគ្ឃវាទិនី គុណនាម
( ម . ព . អគ្ឃវាទី )។
-
អគ្ឃវាទី នាម
អ្នកដែលពេញចិត្តនិយាយតែពាក្យមានតម្លៃ។
-
អគ្ឃិយ គុណនាម
( ម . ព . អគ្ឃ )។
-
អគ្ឃិយភណ្ឌ នាម
( ម . ព . អគ្ឃភណ្ឌ )។
-
អគ្ឃិយវត្ថុ នាម
( ម . ព . អគ្ឃវត្ថុ )។
-
អគ្នន្យុត្បាត នាម
ភ្លើងដែលធ្លាក់ចុះពីអាកាស; ថ្មអាចម៍ផ្កាយ, ឧក្កាបាត, កេតុធ្លាក់
-
អគ្នន្យ័ស្ត្រ នាម
កាំភ្លើង។សម្រាប់ប្រើតែក្នុងកាព្យតាមដោយពួកកវីត្រូវការប្រើ, ដូចជាកាព្យថា
-
អគ្និ នាម
ភ្លើង ( ប្រើក្លាយជាអគ្នីក៏មាន )។
-
អគ្និក្រីឌា នាម
ដូចគ្នានឹងអគ្គិកីឡា។
-
អគ្និជ្វាលា នាម
ដូចគ្នានឹងអគ្គិជ្ជាលា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។