វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 25 / 25
-
ហ្វូងដិន នាម
ហ្វូងទីទៃពីគ្នាប៉ុន្តែមើលទៅឃើញច្បាស់មិនច្រឡំ
-
ហ្វូងហ្វាយ នាម
ពួកដោយឡែកៗពីគ្នា, ពួកទីទៃៗពីគ្នា
-
ហ្វេ នាម
( ម . ព . វ៉េ )។
-
ហ្វៅ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យគាល់ថាគាល់ហ្វៅគឺគាល់ប្រចាំការបម្រើ។សរសេរជាវ៉ៅក៏មាន
-
ហ្វ៊ីល នាម
បន្ទះកញ្ចក់ថត; ខ្សែភាពយន្ត
-
ហ្វ្រង្ក នាម
ឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងប្រទេសបារាំងសែស ( ខ្មែរហៅត្រណោតធៀបដោយកាសដែលចាយក្នុងសម័យពីដើម )។
-
ហ្វ្រាំង នាម
( ម . ព . ហ្វ្រ័ង )។
-
ហ្វ្រេកង់ស៍ នាម
( ម . ព . រលកអាកាស )។
-
ហ្វ្រ័ង នាម
ដែកបង្ហៀរដែលបង្ខាំក្នុងមាត់សេះ; គ្រឿងសម្រាប់ទប់កង់យានមិនឱ្យលឿនឬឱ្យឈប់នៅនឹង
-
ហ្ឫទ័យ នាម
( ម . ព . ហទ័យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។