វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 13 / 25
-
ហុង កិរិយាសព្ទ
មូររុំព័ទ្ធជាសំណុំ, ជាដុំមូល
-
ហុងស៊ុយ នាម
រាសីដែលពឹងផ្អែកជាសំខាន់លើទីតាំងតាមជំនឿជនជាតិចិន
-
ហុច កិរិយាសព្ទ
ចាប់កាន់អ្វីៗដោយដៃតែម្ខាងប្រយោល
-
ហុចអំបោះស្រណោះដៃ
( ព . ទ . បុ .) ឱ្យអ្វីៗមាននំចំណីជាដើមទៅអ្នកដទៃដោយមានសង្ឃឹមថាគេនឹងឱ្យអ្វីៗតបមកវិញពុំខាន ( ឱ្យដោយសម្លឹងប្រយោជន៍ភ្លាមៗ)។
-
ហុត កិរិយាសព្ទនាម
ការបូជាយញ្ញ, ការធ្វើយញ្ញពិធី; ការបូជាភ្លើង; ការសែន, ការសែនព្រេន។
-
ហុតកម្ម
ការធ្វើហុតៈ។
-
ហុតករ
អ្នកធ្វើហុត។
-
ហុតការ
( ម . ព . ហុតករ )។
-
ហុតការិកា
( ម . ព . ហុតករ )។
-
ហុតកោវិទ
អ្នកឈ្លាសក្នុងហុតកម្ម។
-
ហុតទឹកសម្លឹងកាក
( ព . ទ . បុ .) ឱ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួនឬបម្រុងនឹងឱ្យបានមកជាកូនប្រសាជាដើម
-
ហុតពិធី
ពិធីហុតកម្ម, ពិធីបូជាភ្លើង។
-
ហុតពៈ
( ម . ព . ហុតភុជ )។
-
ហុតភុជ
ព្រះអគ្គីឬព្រះអគ្និ ( ភ្លើង )។
-
ហុតវហៈ
( ម . ព . ហុតភុជ )។
-
ហុតាចារ្យ
អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង ( ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា )។
-
ហុតាសន៍
( ម . ព . ហុតភុជ )។
-
ហុតៈ នាម
( ម . ព . ហុត១)។
-
ហុយ កិរិយាសព្ទនាម
ផ្សាយអណ្ដែតឡើង, ផ្សាយអណ្ដែតដង្គោលឡើង
-
ហុយហាយ កិរិយាសព្ទ
( ព . សា .) សាយភាយលេចឮសុសសព្វ
-
ហុរៗ ឧទានសព្ទ
សូរឮដោយត្រសុលចូលស្រាលៗ ( យ៉ាងដូចស្រមោចចូលត្រចៀកជាដើម )
-
ហុលៗ ឧទានសព្ទ
( ម . ព . ហុរៗ)។
-
ហូត កិរិយាសព្ទនាម
ទាញដកយកឱ្យរបូតចេញពីក្នុងទីដែលធូរ
-
ហូតងារ
ដកងារ។
-
ហូតថ្នាក់ គុណនាម
ដែលនៅថ្មោងឥតទាន់សៅហ្មង, បរិសុទ្ធស្អាត, ថ្មីចែស
-
ហូតពន្ធ កិរិយាសព្ទ
យកពន្ធទំនិញដោយគិតតាមតម្លៃដើមនិងចំនួនរបស់
-
ហូនហ៊ក់ គុណនាម
ចាស់គ្រាំគ្រាខ្លាំង, ចាស់ណាស់
-
ហូប កិរិយាសព្ទ
បរិភោគភោជនាហារ ( ស៊ី )។សម្ដីសម្រាប់ហៅការបរិភោគនៃមនុស្សស្មើភាពនឹងខ្លួនឬតូចជាងខ្លួនដោយសេចក្ដីគួរសម, ជាសម្ដីខ្ពស់ជាងពាក្យអាស្រ័យទាបជាងពាក្យពិសា
-
ហូរ កិរិយាសព្ទ
រអិលជ្រុលទៅឯងនៃទឹកឬវត្ថុរាវ, នៃខ្សាច់ជាដើម
-
ហូរហៀរ គុណកិរិយាគុណនាម
( ម . ព . ហៀរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។