វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 11 / 25
-
ហិរញ្ញប័ដ
ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន។
-
ហិរញ្ញប្បទាន នាម
( សេ . ហិ .) ការផ្ដល់ហិរញ្ញវត្ថុការឱ្យខ្ចីការផ្ដល់ប្រាក់ការផ្ដល់ទុនឬការផ្ដល់ឱ្យនូវធនធានសម្រាប់ទ្រទ្រង់ដំណើរការអនុវត្តគម្រោងធុរកិច្ចណាមួយ។
-
ហិរញ្ញប្បទានទ្រព្យម្ចាស់ នាម
( សេ . ហិ .) ការកៀរគរធនធានហិរញ្ញវត្ថុតាមរយៈការបោះផ្សាយនិងលក់នូវមូលបត្រទ្រព្យម្ចាស់ដូចជាសន្លឹកហ៊ុនជាដើម។
-
ហិរញ្ញប្បទានបំណុល នាម
( សេ . ហិ .) ការកៀរគរធនធានហិរញ្ញវត្ថុតាមរយៈការបោះពុម្ពផ្សាយនិងលក់នូវមូលបត្របំណុលដូចជាសញ្ញាបណ្ណនិងបណ្ណបំណុលដទៃទៀតនៅក្នុងទីផ្សារហិរញ្ញវត្ថុឬផ្សារទុន។
-
ហិរញ្ញប្បទានផ្ទាល់ នាម
( សេ . ហិ .) ការផ្ដល់ធនធានហិរញ្ញវត្ថុពីអ្នកផ្ដល់ទៅអ្នកទទួលដោយមិនចាំបាច់ឆ្លងកាត់អន្តរការីហិរញ្ញវត្ថុ។
-
ហិរញ្ញប្បទានមិនផ្ទាល់
( សេ . ហិ .) ការផ្ដល់ធនធានហិរញ្ញវត្ថុពីអ្នកផ្ដល់ទៅអ្នកទទួលតាមរយៈអន្តរការីហិរញ្ញវត្ថុ។
-
ហិរញ្ញភណ្ឌ
គ្រឿងប្រាក់។
-
ហិរញ្ញមូល
ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន។
-
ហិរញ្ញម័យ
ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
-
ហិរញ្ញវត្ថុ នាម
រូបិយវត្ថុឬលុយ ( តំបន់ខ្លះហៅថាប្រាក់ ) សម្រាប់ចាយ
-
ហិរញ្ញវេកល្យ នាម
សាច់ប្រាក់មិនមានតុល្យភាពក្នុងបញ្ជី។
-
ហិរញ្ញានុរក្ស
ការរក្សាប្រាក់, ការទុកដាក់ប្រាក់មាស, អ្នករក្សាប្រាក់, អ្នកទុកដាក់ប្រាក់មាស។
-
ហិរណ្យ នាម
( ម . ព . ហិរញ្ញ )។
-
ហិរណ្យការ
( ម . ព . ហិរញ្ញការ )។
-
ហិរណ្យគ័ភ៌
( ម . ព . ហិរញ្ញគព្ភ )។
-
ហិរណ្យប័ដ
( ម . ព . ហិរញ្ញប័ដ )។
-
ហិរណ្យព័ស្ដុ
( ម . ព . ហិរញ្ញវត្ថុ )។
-
ហិរណ្យព័ស្តុ
( ម . ព . ហិរញ្ញវត្ថុ )។
-
ហិរណ្យម័យ
( ម . ព . ហិរញ្ញម័យ )។
-
ហិរណ្យានុរក្ស
( ម . ព . ហិរញ្ញានុរក្ស )។
-
ហិរិ នាម
សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប
-
ហិរិនិសេធ
អ្នកដែលឃាត់អំពើទុច្ចរិតបានដោយអំណាចហិរិ, អ្នកដែលទប់ចិត្តមិនធ្វើអំពើអាក្រក់ព្រោះមានហិរិ។
-
ហិរិនិសេធា
( ម . ព . ហិរិនិសេធ )។
-
ហិរិមតី
( ម . ព . ហិរិមន្ត )។
-
ហិរិមន្ត
អ្នកមានហិរិ
-
ហិរិមន្តី
( ម . ព . ហិរិមន្ត )។
-
ហិរិឱត្តប្បៈ
ហិរិនិងឱត្តប្បៈ ( សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប )
-
ហិរី នាម
( ម . ព . ហិរិ )។
-
ហិរោត្តប្បៈ នាម
( ម . ព . ហិរិឱត្តប្បៈក្នុងហិរិ )។
-
ហិល គុណនាម
រិលមុខមិនសូវមុតព្រោះកាប់ដីឬកាប់ជ្រលួសត្រូវដីរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។