វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 82 / 204
-
សារវ័ត្រ នាម
អ្នកត្រួតត្រាកិច្ចការទួទៅ, អ្នកមើលការខុសត្រូវគ្រប់ទីតំបន់។
-
សារសបក្សី នាម
ឧល្លម្ពបក្សី, ពពួកបក្សីដែលម្រាមជើងប្រទល់គ្នាសួតាមមែកឈើ
-
សារសព្ទ នាម
ពាក្យពិត; ពាក្យមានប្រយោជន៍, មានតម្លៃ។
-
សារសូន្យ គុណនាមនាម
ដែលសូន្យចាកតម្លៃ; ដំណើរសូន្យចាកប្រយោជន៍ឬសូន្យចាកតម្លៃ, ការខូចប្រយោជន៍, ការអស់តម្លៃ។
-
សារអប់រំ នាម
ព័ត៌មានខ្លីណាមួយសម្រាប់ឱ្យមនុស្សយល់ដឹងនិងពិចារណាលើបញ្ហាអ្វីមួយ
-
សារាចរ នាម
លិខិតមានកម្មវត្ថុដូចគ្នាតែមួយដែលប្រាស្រ័យចំពោះបុគ្គលច្រើនគ្នាដូចយ៉ាងលិខិតរបស់នាយករដ្ឋមន្ត្រីដែលប្រាស្រ័យកិច្ចការជាមួយនឹងក្រសួងរដ្ឋមន្ត្រីនានាជាដើម
-
សារាចរណែនាំ នាម
សារាចរដែលមានលក្ខណៈជាបទបញ្ជា
-
សារាណីយ គុណនាម
ដែលជាហេតុនាំឱ្យរឭក; ដែលគួរឱ្យនឹករឭក, ឱ្យនឹកឃើញមិនភ្លេច
-
សារាណីយកថា នាម
សម្ដីដែលគួរឱ្យនឹករឭកគឺសម្ដីដែលបានចួបសន្ទនាគ្នាហើយគួរឱ្យនឹករឭកគ្នាមិនភ្លេច, ពាក្យសំណេះសំណាល
-
សារាណីយកម្ម នាម
អំពើដែលត្រូវនឹកឃើញមិនភ្លេច, អំពើដែលជាហេតុនាំឱ្យនឹកឃើញ។
-
សារាយ នាម
វារិជជាតិមួយប្រភេទដើមល្អិតៗសៃមម៉ៃដុះក្នុងទឹកបឹង, ត្រពាំងឬដុះនៅថ្មជាដើមក្នុងសមុទ្រ : សារាយបឹង, សារាយសមុទ្រ។សារាយសមុទ្រមាន៣ប្រភេទគឺសារាយភ្លុកដើមថ្លោសៗសាច់រឹងបន្តិច; សារាយជើងមាន់ដើមខ្លីៗបែកសាងញ៉ាង; សារាយអំបោះឬសារាយស័ង្ខដើមល្អិតៗជាងសារាយឯទៀតសាច់ទន់ល្មៃសម្បុរស។សារាយសមុទ្រទាំង៣ប្រភេទនេះប្រើការញាំជាម្ហូបក៏បានស្ងោរឱ្យរលួយធ្វើជាចាហួយប្រើជាបង្អែមក៏បាន
-
សារាយអណ្ដែត នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ
-
សារាសារ គុណនាមនាម
សារៈនិងអសារៈ; ខ្លាំងនិងខ្សោយ; កម្លាំងនិងកម្សោយ។ល។
-
សារាសារៈ នាមគុណនាម
( ម . ព . សារាសារ )។
-
សារិកា នាម
ឈ្មោះបក្សីពួកមួយ, មាន៣ប្រភេទគឺសារិកាកែវឬសារិកាឪឡុងសម្បុរខ្មៅចំពុះលឿងទុំទងត្រចៀកយារសម្បុរសនិងលឿងខ្ចីសំឡេងក្រអួន, បើចាប់យកពីតូចមកដាក់ទ្រុងចិញ្ចឹមបង្ហាត់ឱ្យរៀនថាតាមអាចនិយាយភាសាមនុស្សបានប៉ុន្តែចេះមិនគ្រប់គ្រាន់ទេ; សារិកាក្របីសម្បុរខ្មៅមាត្រតូចជាងសារិកាកែវចំពុះលឿងខ្ចី, ច្រើនពេញចិត្តទំលើខ្នងក្របីគោចឹកដង្កែជាអាហារ; សារិកាឪម៉ៃមាត្រនិងសម្បុរស្រដៀងនិងប្រចៀចចំពុះលឿងខាងចុងត្រចៀកសម្បុរលឿង។
-
សារី នាម
ឈ្មោះផ្លែឈើមួយប្រភេទមកពីប្រទេសក្រៅ, ប្រើជាអាហារជម្រះមាត់។
-
សារីបុត្ត នាម
នាមព្រះអរហន្តអង្គមួយជាអគ្គសាវ័ក ( សាវ័កស្ដាំ ) នៃព្រះសក្យមុនីគោតម, ជាគូនឹងព្រះមោគ្គល្លាន; បកតិនាមរបស់ព្រះមហាថេរអង្គនេះជាឧបតិស្សៈ, លុះមកបួសក្នុងពុទ្ធសាសនាព្រះបរមសាស្ដាទ្រង់ហៅថាសារីបុត្តព្រោះលោកជាបុត្តនៃនាងព្រាហ្មណីឈ្មោះសារី; ហៅដោយដាក់ពាក្យមហាស៊ែមមកផងជាមហាសារីបុត្តក៏បាន។
-
សារីបុត្រ នាម
( ម . ព . សារីបុត្ត )។
-
សារីរសាស្ត្រ នាម
គម្ពីរ, ក្បួន, តម្រា, វិជ្ជាសម្រាប់រៀនសង្កេតឱ្យស្គាល់លក្ខណៈអាការក្នុងរូបកាយឬសម្រាប់សង្កេតឱ្យស្គាល់អាការរោគក្នុងសរីរៈ។
-
សារីរិក គុណនាម
ដែលកើតឬមានក្នុងសរីរៈ; ដែលជាប់ទាក់ទងដោយសរីរៈ។
-
សារីរិកធាតុ នាម
ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ ( ហៅដោយគោរពយ៉ាងក្រៃលែងថាព្រះបរមសារីរិកធាតុ )។
-
សារុង នាម
សំពត់អំបោះឬសូត្រត្បាញចាក់ជាក្រឡាឆ្លាស់ព័ណ៌ឬធ្វើជាផ្កាជាគំនូររំលេចព័ណ៌សម្រាប់ភ្ជើញស្លៀកសម្លុយ, ជាសម្លៀករបស់ចាមជ្វាជាដើម
-
សារុប្ប នាម
( ម . ព . សារូប )។
-
សារូ នាម
ឈ្មោះសំពត់មួយប្រភេទសាច់ស្ដើងម៉ដ្ឋខៃ, មកពីប្រទេសក្រៅ។
-
សារូប គុណនាម
ដែលសមរម្យ, សមគួរ; ដែលគួរដល់ភ្នែក; ដែលត្រូវបែប, ចុះបែបរបស់សារូប, សម្លៀកបំពាក់សារូប។
-
សារោជ នាម
( ម . ព . សរោជ )។
-
សារៈ នាម
( ម . ព . សារ )។
-
សារ៉ាវ៉ាន់ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសឡាវដែលគេរាំជាវង់មានចង្វាក់ញាប់។
-
សាល នាម
សាលា; រោងធំ, បន្ទប់ធំ។
-
សាលក្រម នាម
សំបុត្រសម្រេចសេចក្ដីដែលចៅក្រមប្រគល់ឱ្យគូក្ដីអ្នកឈ្នះកាន់រក្សាទុកជាសម្គាល់ ( ពាក្យធម្មតាហៅសានក្រម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។