វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 80 / 204
-
សាយ័ណ្ហសួស្ដី នាម
( ម . ព . សាយណ្ហៈ )។
-
សារ នាម
ខ្លឹម; សេចក្ដីខ្ជាប់ខ្ជួន, មាំមួន, រឹងប៉ឹង; ការសំខាន់, របស់សំខាន់; គោល, គោលចារឹក, ហ្ល័កឋាន; កម្លាំង; អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; សំណាង, បុណ្យភ័ព្វ; តម្លៃ, ទ្រព្យ, សម្បត្តិ; របស់សុទ្ធ; សេចក្ដីពិត; ប្រយោជន៍, ផលប្រយោជន៍; ធាតុសុទ្ធឬធាតុផ្សំណាមួយ; សំបុត្រ, ចុតហ្មាយ; ពាក្យសង្ខេប, សេចក្ដីបំប្រួញ; ...។
-
សារកតិកា នាម
សេចក្ដីប្ដេជ្ញាមានហ្ល័កឋាន។
-
សារកថា នាម
( អ . សិ .) សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធសរសេរជាលក្ខណៈសំបុត្រឆ្លងឆ្លើយ ( ក្នុងគ្រួសារមិត្តភក្ដិអ្នកដទៃ ) ដើម្បីលាតត្រដាងបង្ហាញនូវបញ្ហាអ្វីមួយទាក់ទងនឹងការរស់នៅពិធីអ្វីមួយមនោសញ្ចេតនា ... របស់មនុស្ស
-
សារកម្មទណ្ឌ នាម
សំបុត្រដែលសាមីខ្លួនអ្នកទ័លក្រធ្វើដាក់ដៃអ្នកម្ចាស់ប្រាក់ប្រគល់ខ្លួនជាទាសៈឬទាសីនៅបម្រើគេ ( ប្រើតែក្នុងសម័យពីដើម )។
-
សារការី នាម
មន្ត្រីសាធារណៈដែលមានមុខងារធ្វើលិខិតយថាភូតបញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវធានារ៉ាប់រងអំពីកាលបរិច្ឆេទតម្កល់រក្សាទុកនិងចេញសេចក្ដីចម្លងយថាភូតនៃលិខិតទាំងឡាយដែលតម្រូវឱ្យមានការបញ្ជាក់។
-
សារគតិ កិរិយាសព្ទ
គតិខ្ជាប់ខ្ជួន។
-
សារគន្ធ នាម
ក្លិនខ្លឹម ( មានខ្លឹមចន្ទន៍ជាដើម )។
-
សារជាត នាម
ឈើមានខ្លឹម ( ព . ផ្ទ .) អសារជាតិឬអសារព្រឹក្ស។
-
សារជាតិ នាម
រសជាតិដើម; រសជាតិជូរចត់ផ្អែមប្រៃជាដើមដែលមាននៅក្នុងវត្ថុនីមួយៗ
-
សារណសញ្ញា នាម
សញ្ញារំឭក, សញ្ញាជំនួយក្នុងការចំណាំ។
-
សារណា នាម
អត្ថបទវិទ្យាសាស្ត្រដែលគេសរសេរអំពីប្រធានបទមួយច្បាស់លាស់ហើយត្រូវយកទៅការពារនៅចំពោះមុខក្រុមប្រឹក្សាបណ្ឌិតឬគណៈកម្មការវាយតម្លៃដើម្បីទទួលបាននូវកម្រិតសិក្សាវិទ្យាសាស្ត្រមួយ។
-
សារណិក នាម
អ្នកដំណើរ, អ្នកដំណើរដែលចេញពីទីនេះទៅទីនោះចេញពីនោះទៅឯណោះ ...។
-
សារណិកា នាម
( ម . ព . សារណិក )។
-
សារតាំង នាម
សារ ( សំបុត្រ ) តែងតាំងដែលប្រមុខរដ្ឋចេញឱ្យទូតកាន់ទៅប្រគល់ជូនចំពោះប្រមុខរដ្ឋបរទេសដែលទូតនោះត្រូវនៅអែបទាក់ទងជាមួយ
-
សារត្រា នាម
សំបុត្ររបស់អគ្គសេនាបតីប្រើជាផ្លូវរាជការ ( សម័យពីដើម ) សំបុត្រប្រកាសរបស់រដ្ឋមន្ត្រីណាមួយប្រើជាផ្លូវរាជការ ( សម័យបច្ចុប្បន្ន )
-
សារថី នាម
អ្នកបររថ; អ្នកបង្ហាត់សេះ។
-
សារទស្សិនី នាម
( ម . ព . សារទស្សី )។
-
សារទស្សី នាម
អ្នកដែលយល់ឃើញធម៌ឬអ្វីមួយថាជាសារៈ។
-
សារទិក គុណនាមនាម
ដែលកើតមានក្នុងសរទកាល; អ្វីៗដែលកើតមានក្នុងសរទរដូវ
-
សារទិស គុណកិរិយា
គ្រប់ទិស។
-
សារទុក្ខ នាម
ទុក្ខគ្រប់សព្វ, ទុក្ខទាំងពួង។
-
សារទ្រព្យ នាម
ទ្រព្យមានតម្លៃ។
-
សារធន នាម
( ម . ព . សារទ្រព្យ )។
-
សារធម៌ នាម
( ម . ព . សារធម្ម )។
-
សារធម្ម នាម
ធម៌ជាសារៈ, ធម៌ជាគោល។
-
សារធាតុ នាម
រូបធាតុដែលមានលក្ខណៈដូចគ្នាតិចឬច្រើន
-
សារធាតុគីមី នាម
សារធាតុដែលមានធាតុផ្សំគីមីជាក់លាក់មួយ
-
សារបញ្ជី នាម
( ម . ព . សារប័ព្វ )។
-
សារបណ្ណ នាម
សន្លឹកប្រាប់បញ្ជីមាតិកាឬសន្លឹកប្រាប់បញ្ជីរឿង, បញ្ជីមាតិកា, បញ្ជីរឿង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។