វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 79 / 204
-
សាមីជន នាម
ជនជាម្ចាស់របស់អ្វីមួយ; ជនដែលបាននូវមុខតំណែង, នូវយសសក្ដិជាដើមដោយមានលិខិតជាសំអាង។
-
សាមីទាន នាម
ទានដែលជាម្ចាស់លើអស់ទ្រព្យ, ទានដ៏ឧត្តម។
-
សាមីបរិភោគ នាម
ការបរិភោគចតុប្បច្ច័យដោយបានពិចារណាតាមលំអានបច្ចយសន្និស្សិតសីលឥតខ្វះចន្លោះ ( ព . វិ .)។
-
សាមីបុណ្យ នាម
ម្ចាស់បុណ្យ, អ្នកដើមបុណ្យ។
-
សាមីភគិនី នាម
បងស្រីឬប្អូនស្រីរបស់ប្ដី។
-
សាមីភ័ក្ដិ នាមគុណនាម
សេចក្ដីស្រឡាញ់ស្មោះត្រង់ចំពោះម្ចាស់, ចំពោះចៅហ្វាយនាយឬចំពោះប្ដី។
-
សាមីរូប នាម
ម្ចាស់ខ្លួន, ខ្លួនរបស់ម្ចាស់ផ្ទាល់។
-
សាមីសម្ពន្ធ នាម
( ម . ព . សាមី២)។
-
សាមីសាសនា នាម
( ម . ព . សាមីចិសាសន៍ )។
-
សាមុទ្ទិក នាម
ដូចគ្នានឹងសាមុទ្ទៈឬសាមុទ្រៈដែរ។
-
សាមុទ្ទៈ នាម
អ្វីៗដែលកើតក្នុងសមុទ្រ។
-
សាមុទ្រៈ នាម
( ម . ព . សាមុទ្ទៈ )។
-
សាមៈ នាម
( ម . ព . វេទ )។
-
សាយ កិរិយាសព្ទនាម
រាច, រាយ; ខ្ចរខ្ចាយ, ផ្សាយចេញ
-
សាយដៀវ នាម
( ម . ព . សាដៀវ )។
-
សាយណ្ហសម័យ នាម
វេលាល្ងាច។
-
សាយណ្ហសួស្ដី
សួស្ដីក្នុងវេលារសៀល, ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាតាំងពីថ្ងៃត្រង់ដល់ល្ងាច ( ប្រើតាមសម័យនិយម ), បានសេចក្ដីថាសូមឱ្យមានសួស្ដីក្នុងវេលារសៀល!។
-
សាយណ្ហាភិវាទ នាម
ការពោលពាក្យគំនាប់គ្នាក្នុងវេលាសាយ័ណ្ហថា
-
សាយណ្ហៈ នាម
វេលារសៀល, ពេលល្ងាច
-
សាយណ្ហៈសុវត្ថិ នាម
សួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច, ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាតាំងអំពីថ្ងៃជ្រេពីត្រង់រហូតដល់ថ្ងៃអស្ដង្គត ( ប្រើតាមសម័យនិយម ), បានសេចក្ដីថាសូមឱ្យមានសួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច!; សរសេរជាសាយ័ណ្ហសុវត្ថិ! ឬសាយ័ណ្ហសួស្ដី! ក៏បាន ( ព . ផ្ទ .) អរុណសុវត្ថិ! ឬសួស្ដី!; រាត្រីសុវត្ថិ! ឬសួស្ដី!)។
-
សាយណ្ហៈសួស្ដី នាម
( ម . ព . សាយណ្ហៈសុវត្ថិ!)។
-
សាយតេស នាម
( វិ . ន .) អនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់
-
សាយបាត នាម
វេលាល្ងាចនិងវេលាព្រឹក
-
សាយភត្ត នាម
អាហារពេលល្ងាច ( ម . ព . សាយមាសផង )។
-
សាយភាយ កិរិយាសព្ទ
សាយក្លិនធុំភាយ។
-
សាយភោជន នាម
ដូចគ្នានឹងសាយមាសដែរ។
-
សាយមាស នាម
ភោជនដែលត្រូវបរិភោគក្នុងវេលាល្ងាច, ភោជនល្ងាច ( បាយល្ងាច )
-
សាយយុត នាម
ឈ្មោះឈើមួយប្រភេទដើមរឹងស្ទើរជាវល្លិស្រដៀងនឹងត្រៀលស្វាស្លឹកស្រដៀងនឹងគគីរតែទ្រើសជាងផ្កាសណ្ឋានស្រដៀងនឹងក្ដាំងងាមានក្លិនស្រដៀងនឹងផ្លែព្នៅទុំក្រអូបខ្លាំងតែក្នុងវេលាយប់ជិតភ្លឺមកទល់នឹងពេលថ្ងៃរះអស់ក្លិន។
-
សាយសុស កិរិយាសព្ទ
លេចឮខ្ចរខ្ចាយសុសសព្វគ្រប់ទិសទី។
-
សាយឺន នាម
( ម . ព . សៃយឺន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។