វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 76 / 204
-
សាន្តគ្រោះ គុណនាម
ដែលស្បើយគ្រោះកាច, ស្បើយគ្រោះថ្នាក់
-
សាន្តត្រាណ គុណនាម
ដែលមានការគ្រប់គ្រងឬមានពំនាក់នាំឱ្យបានសុខស្រួលហើយ
-
សាន្តសុខ គុណនាម
សុខស្រួល។
-
សាន្តិ នាម
( ម . ព . សន្តិ )។
-
សាន្តិរដ្ឋ នាម
ដែនឬប្រទេសដែលមានសេចក្ដីសុខសាន្ត។
-
សាប កិរិយាសព្ទគុណនាមនាម
សម្បថ។
-
សាបកម្ម នាម
ការស្បថ។
-
សាបករ នាម
( ម . ព . សាបកៈ )។
-
សាបការិកា នាម
( ម . ពសាបកៈ )។
-
សាបកៈ នាម
អ្នកស្បថ។
-
សាបឈឹង គុណកិរិយា
សាបឥតរសប្រៃសោះ។
-
សាបឈ្លេម គុណកិរិយា
សាបប្រហាត។
-
សាបតេយ្យ នាម
សម្បត្តិ, ទ្រព្យ, ប្រើក្លាយជាសាបតៃយក៏មាន ( ច្រើនប្រើក្នុងកាព្យ )។
-
សាបតៃយ នាម
( ម . ព . សាបតេយ្យ )។
-
សាបថ្នាំឱ្យស្ពឹកសាច់
លាបថ្នាំឱ្យស្រពន់សាច់។
-
សាបពូជវិជ្ជា កិរិយាសព្ទ
បណ្ដុះវិជ្ជាឱ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ។
-
សាបពូជសុជីវធម៌ កិរិយាសព្ទ
បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឱ្យចេះ, ឱ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ
-
សាបព្រោះបណ្ដុះដាំ កិរិយាសព្ទ
សាបខ្លះព្រោះខ្លះបណ្ដុះខ្លះដាំខ្លះ។
-
សាបមាត់ គុណកិរិយាកិរិយាសព្ទ
ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ ( ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ )។
-
សាបរលាប កិរិយាសព្ទ
ឥតអំណាច, ឥតតម្លៃ។សាបសូន្យបាត់សូន្យ, វិនាសអស់។
-
សាបវាទ នាម
ពាក្យស្បថ, សម្បថ។
-
សាបវាទិនី នាម
( ម . ព . សាបវាទី )។
-
សាបវាទី នាម
អ្នកដែលនិយាយឡើងអាងតែស្បថ។
-
សាបាន កិរិយាសព្ទ
ស្បថ។
-
សាបាល នាម
( ម . ព . ស្របាល២)។
-
សាបិកា នាម
( ម . ព . សាបកៈ )។
-
សាបេក្ខភាព នាម
ភាពអាចប្រែប្រួលមិនទៀងភាពមិនច្បាស់។
-
សាបៈ នាម
( ម . ព . សាបវាទី )។
-
សាប៊ូ នាម
( ម . ព . សប៊ូ )។
-
សាប៊ូកក់សក់ នាម
សាប៊ូម្យ៉ាងសម្រាប់សម្អាតសក់និងស្បែកក្បាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។